រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូអាយខុនមួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពភ្ជង់ ប្លន់យកកាបូបស្ពាយ ពីស្ត្រីពីរនាក់បានសម្រេច ដោយសុវត្ថិភាពកាលពីវេលាម៉ោង ២និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
មុនពេលកើតហេតុ ស្ត្រីរងគ្រោះពីរនាក់ជិះរថយន្តតាក់ស៊ី ចេញពីកន្លែងធ្វើការ នៅផ្សារទំនើបសូរិយា លុះមកដល់មុខផ្ទះ ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូអាយខន ពណ៌ផ្កាឈូក មួយគ្រឿង មិនចាំស្លាកលេខ មកធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ ប្លន់យកកាបូបលុយពីនារីរងគ្រោះ បានសម្រេច រួចជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ សាមែន ភេទស្រី អាយុ ២៤ ស្នាក់នៅម្ដុំវត្ដសន្សំកុសល ហើយនៅក្នុងកាបូបនោះ ស្ត្រីរងគ្រោះមិនបានបញ្ជាក់ ប្រាប់សមត្ថកិច្ចថា មានអ្វីខ្លះនោះទេ គ្រាន់តែដឹងថាបាត់ប្រាក់មួយចំនួន។ មានកលារកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ អំពើលួចឆក់ប្លន់ បានកើតមានគួរឲ្យព្រួយបារម្ភបំផុត មិនសូវមានការបង្ក្រាបទេ៕
Source from: watphnom-news.com























Loading...




Post a Comment