Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ស្ត្រី​​ម្នាក់​​អា​យុ៣៤​​ឆ្នាំត្រូវ​​ជន​​មិន​​ស្គាល់​មុខ​​អារ​.​​កប្លន់​​ស​ម្លាប់​​នៅ​ក្នុង​​ផ្ទះរបស់​ខ្លួន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ម្នាក់​​អា​យុ ៣៤​​ ឆ្នាំ ត្រូវ​​ជន​​មិន​​ស្គាល់​មុខ​​អារ​.​​ក ប្លន់​​ស​ម្លាប់​​នៅ​ក្នុង​​ផ្ទះ របស់​ខ្លួន នៅ​​ជា​ន់​ទី​១ កាល​ពី​​វេ​លា​​ម៉ោង ៩​​និង​​៥០​​ នាទី យ​ប់​​ថ្ងៃ​ទី​​១០ ខែ​តុ​លា ឆ្នាំ​២០​១៣ នៅ​​ចំ​ណុច​​ផ្ទះ​​លេខ​​២៦៨ ក្រុម​ទី​​១៨ ស្ថិត​ក្នុង​​ភូមិ​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌមានជ័យ ហើយ​សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ នៅ​កន្លែងកើតហេតុ ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា ជនល្មើស​នាំទៅ​ផ្តន្ទាទោស​។ ​

 

ជនរងគ្រោះ​មាន ឈ្មោះ ជួ លី​ជូ អាយុ ៣៤ ឆ្នាំ ជា​កូនប្រសារ​ថៅកែ សំណង់​ម្នា​ក់មាន ឈ្មោះ តុង ។ យ៉ាងណាក៏ដោយ មិនទាន់មាន​ការបញ្ជា​ក់ថា ជនរងគ្រោះ​ស្លាប់ ដោយសារតែ​មូលហេតុ​អ្វី​នោះទេ ជា​ករណី​ប្លន់ ឫ​មួយ​គំនុំ​។ ក្រោយ​កើតហេតុ គេ​ឃើញ​មាន​កម្លាំង នគរបាល​ជំនាញ​ព្រហ្មទណ្ឌ សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​អាវុធហត្ថ បាន​ចុះ​ទៅកាន់​កន្លែង កើតហេតុ​ភ្លាមៗ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​តាម​ស្វែងរក ចាប់ខ្លួន​ជនសង្ស័យ​៕

Wat 1110 Wat 11101


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item