រាជធានីភ្នំពេញ ៖ នាយតាក់ស៊ី ដែលជាតារាកំប្លែង មានជំងឺប្រចាំកាយ កាលពីពេលថ្មីៗនេះ ត្រូវបានគេបញ្ជូនទៅកាន់ បន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ក្រោយពេលតារាកំប្លែងរូបនេះពុលក្តាមប្រៃ ជាអាហារថ្ងៃត្រង់សម្រាប់ក្រុមគ្រួសារ ប៉ុន្តែពេលនេះស្ថានភាពជំងឺ របស់នាយ តាក់ស៊ី បានធូស្បើយ ឡើងវិញហើយ។
អ្នកនាង លាភ សោភណ្ឌ ហៅនាង ភីម ដែលជាភរិយានាយ តាក់ស៊ី បានបញ្ជាក់ថា ប្តីរបស់នាងពុលក្ដាមស្រែ បន្ទាប់ពីហូបអាហារ ជុំគ្រួសារនាពេលថ្ងៃត្រង់ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុននេះ ។ នាងបញ្ជាក់ថា ក្រោយបាយថ្ងៃត្រង់ ស្រាប់តែដល់ពេលរសៀល ប្តីរបស់នាងចាប់ផ្តើម ចុកពោះក្អួតតែម្ដង ហើយនាងបាននាំគាត់ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។
អ្នកនាង លាភ សោភណ្ឌ បានបញ្ជាក់ទៀតថា ក្រោយសម្រាកព្យាបាល នៅមន្ទីរពេទ្យបីថ្ងៃ ប្តីរបស់នាង បានធូរស្បើយពីជំងឺ នឹងវិលទៅកាន់ស្ថានភាពដើមវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា នាយតាក់ស៊ីបានប្រឈម នឹងជំងឺទឹកនោមផ្អែម ហើយក៏មានការលំបាក ក្នុងស្ថានភាពគ្រួសារផងដែរ ប៉ុន្តែនាយ តាក់ស៊ី មិនដែលអស់សង្ឃឹម ក្នុងជីវិតនោះទេ គឺគាត់នៅតែបន្តជម្នះ នឹងស្ថានភាពជំងឺ ចូលប្រឡូកក្នុងវិស័យកំប្លែង យ៉ាងស្វាហាប់៕
Source from: watphnom-news.com























Loading...




Post a Comment