Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖បន្ទាប់​ពី​​មាន​ការ​​បែក​ធ្លាយ​​រឿងបំ​ណុល​​រាប់​ពាន់​​លាន​​រៀលដែល​​ម្ចាស់​កា​ស៊ី​ណូស​ណ្ឋា​គារនិង​​ម្ចាស់​​អា​ជីវ​កម្ម​​ធំៗ​​ជា​ច្រើនបាន​​ជំ​ពាក់​​មិន​ទាន់

​ខេត្ត​ព្រះសីហនុ ៖ បន្ទាប់​ពី​​មាន​ការ​​បែក​ធ្លាយ​​រឿង បំ​ណុល​​រាប់​ពាន់​​លាន​​រៀល ដែល​​ម្ចាស់​កា​ស៊ី​ណូ ស​ណ្ឋា​គារ និង​​ម្ចាស់​​អា​ជីវ​កម្ម​​ធំៗ​​ជា​ច្រើន បាន​​ជំ​ពាក់​​មិន​ទាន់ ទូ​ទាត់​​ថ្លៃ​​អគ្គិ​ស​នី ដែល​​អាច​​កើត​ឡើង​​ដោយ​សារ​​ការ​ឃុប​ឃិត​​គ្នា រវាង​​មន្ត្រី​​អគ្គិសនី និង​ម្ចាស់​ទីតាំង​អាជីវក្ម​ទាំងនោះ គេ​យល់ថា ការ​ស៊ើប​អង្កេត​​ឲ្យ​​បាន​​ស៊ី​ជ​ម្រៅ ឬ​ការធ្វើ​សវនកម្ម​ណាមួយ គួរតែ​ធ្វើ​ឲ្យ​មាន​​ភាពច្បាស់លាស់ និង​មាន​តម្លាភាព ដើម្បី​វែកមុខ​មន្ត្រី​​ពុករលួយ ឬ​ឈ្មួញ​ដែល​ជំពាក់​បំណុល​រដ្ឋ នាំយកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​

 

​យ៉ាងណាក៏ដោយ ក្រោយពេល​បែកធ្លាយ​រឿងនេះ គេ​សង្កេតឃើញ​លោក គី វុ​ឌ្ឍី ជា​មេ​អាជីវកម្ម​អគ្គិសនី​ខេត្ត​ព្រះសីហនុ ភ័យ​ស្លន់ស្លោរ​ជាងគេ ហើយ​បាន​បញ្ជា​ឲ្យ​កូនចៅ ទៅ​កាត់​ភ្លើង ផ្ទះ​​អ្នក​កា​សែត​​ម្នាក់ ដោះយក​កុង​ទ​រ័​ភ្លើង​មក​ទុក ដោយ​ដាក់​ការសង្ស័យជុំវិញរឿង ដែល​កា​សែត​​ក្នុង​ស្រុក​​ជាច្រើន បាន​ចុះផ្សាយ រឿងអាស្រូវ ពាក់ព័ន្ធ​ថវិការដ្ឋ រាប់សិប​លាន​រៀល ត្រូវបាន​គេ​យកមក​ធ្វើ ជា​ប្រយោជន៍​បុគ្គល​។ ដែល​ទង្វើ​របស់លោក គី វុ​ឌ្ឍី បែបនេះ ត្រូវបាន​មហាជន​រិះគន់ថា ជាការ​ខឹង​គោ​វាយ​រទេះ ឬយក​កំហឹង​ទល់​កំហល់ នាំ​ឲ្យ​ខាតបង់​ផលប្រយោជន៍ ហើយ​អំពើ​បែបនេះ អាច​ចាត់ទុកជា​រឿង​ មិនសូវឈ្លាសវៃប៉ុន្មានទេ​។​

 

​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បាន​លើកឡើងថា ភាពមិនប្រក្រតី​ក្នុង​អង្គភាព អគ្គិសនី​ខេត្ត​ព្រះសីហនុ​ គឺជា​រឿង​គួរ​ឲ្យ​​ចាប់​អារម្មណ៍​បំផុត និង​អាច​ចាត់ទុកជា​ព័ត៌មាន ដែល​ថ្នាក់លើ​ត្រូវ​ចាត់វិធាន​ការ ស៊ើប​អង្កេត​​ឲ្យ​​បាន​​ស៊ីជម្រៅ​។ ជាពិសេស​លោក គី វុ​ឌ្ឍី ដែលជា​មេ​អាជីវកម្ម អគ្គិសនី​ខេត្ត​ព្រះសីហនុ គឺជា​អ្នកទទួល​ខុសត្រូវ​ធំជាងគេ គួរតែ​ពិចារណា រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ មិន​មែន​​មក​​ក្តៅ​ក្រ​ហាយ ជា​មួយ​​អ្នក​កាសែត​បែបនេះ​ទេ​។ ព្រោះ​រឿង​បំណុល​រាប់ពាន់​លាន​រៀល មិនមែនជា​រឿង​ធម្មតា​ទេ ហើយ​ចំណាត់​ការខុស​រឿង របស់លោក​លោក គី វុ​ឌ្ឍី នាំ​ឲ្យ​គេ​សង្ស័យថា គាត់​មានរឿង​អាថ៌កំបាំង អ្វី​ម្យ៉ាង​ហើយ​។​

សូមបញ្ជាក់ថា ដោយសារតែ​ការបញ្ចេញ​កំហឹង​របស់លោក គី វុ​ឌ្ឍី កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៣​ នេះ​នៅផ្ទះ​លោក ឈុន សា​រុំ ជា​អ្នកកាសែត ប្រចាំខេត្ត​ព្រះសីហនុ ក្នុង​តំបន់​ទំនប់រលក មាន​បុគ្គលិក​អគ្គិសនី ចំនួន​ពីរ​នាក់ បានមក​កាត់​ភ្លើង ដោះយក​កុង​ទ័​រ ក៏​កើត​មាន​​រឿង​ច​ម្រូ​ង​ច​ម្រា​ស់​។ លោក ឈុន សា​រុំ ដែលជា​ប្រធាន សាខា​សម្ព័ន្ធ​អ្នកសារព័ត៌មាន​​កម្ពុជា ប្រ​ចាំ​ខេត្ត​​ព្រះ​សី​ហ​នុ​​ផង​ដែរ​​នោះ បាន​អះអាងថា គ្មាន​មូលហេតុ​ណាមួយ ដែល​ត្រូវ​បុគ្គលិក​អគ្គិសនី មក​កាត់​ភ្លើង​ដោះយក​កុង​ទ័​រ ​របស់គាត់​នោះទេ ថ្វីដ្បិតតែ​គាត់​មានការ​ជំពាក់ ថ្លៃ​ជាវ​អគ្គិសនី​បន្តិចបន្តួច ប៉ុន្តែ​គាត់​បានធ្វើ​កិច្ចសន្យា​បង់​រំ​លោះ ជាមួយ​ប្រធាន​ចាស់ ដែល​ទើបនឹង​ផ្លាស់ចេញ រួចរាល់​ហើយ​។​

 

​លោក ឈុន សា​រុំ បាន​អះអាងថា នឹងមាន​ការប្តឹងតវ៉ា​ទៅតាម​ផ្លូវច្បាប់ ប្រសិនបើ​មានការ​កាត់​ភ្លើង ដោះយក​កុង​ទ័​រ ទៅ​ទុក​មែន​នោះ ដោយ​សំអាង​លើ​កិច្ចសន្យា​។ លោក ឈុន សា​រុំ បាន​បញ្ជាក់ថា រឿង​កាសែត​ចុះផ្សាយ រឿង​អ្វី​នោះ វា​ជា​រឿង​របស់​កាសែត បើ​កាសែត​ណាមួយ​ចុះផ្សាយ គ្មាន​ការពិត​អគ្គិសនី អាច​ប្តឹង​កាសែត​នោះ​ទៅ​។ មានការ​កត់សម្គាល់ថា សម្រាប់​លោក​លោក ឈុន សា​រុំ ដែល​យល់ដឹង​ពី​ច្បាប់ទម្លាប់ អាច​តវ៉ា​ចំពោះ ការប្រព្រឹត្ត​ដោយ​បំពាន របស់​មន្ត្រី​អគ្គិសនី ក្រោម​បញ្ជា​លោក គី វុ​ឌ្ឍី តែ​ចំពោះ​ប្រជាពលរដ្ឋ ក្រីក្រ​ជាច្រើន​គ្រួសារ តែងតែ​ទទួលរង​គ្រោះ ឬ​ត្រូវគេ​កោសរូស​ឲ្យ​បង់លុយ តាមតែ​ទំនើងចិត្ត ក្រោមរូបភាព​មក​ផ្តាច់​ភ្លើង ឬ​ដោះយក​កុង​ទ័​រ​។​

 

​គេ​នៅ​ចាំបាន​ថា ក្រោយពេល​ផ្លាស់ប្តូរ​តំណែង ប្រធាន​អគ្គិសនី ខេត្ត​ព្រះសីហនុ បញ្ហា​បំណុល​គឺជា​រឿង​ធំ​បំផុត ដែល​លោក​លោក ឈឹម សឿន ជាប្រធានថ្មីត្រូវ​គិតគូរ​មុនគេ ហើយ​បានចេញ​បញ្ជា​ឲ្យ បិទ​ភ្លើង​តាម​បណ្តា​សណ្ឋាគារ កាស៊ីណូ និង​ទីតាំងអាជីវកម្ម​មួយចំនួន ដែល​បាន​ជាប់​បំ​ណុល​អ​គ្គិ​ស​នី ក្នុង​​ទំ​ហំ​​ទឹក​ប្រាក់  រាប់​រយ​​លាន​រៀល​។ បន្ទាប់ពី​មាន​បទបញ្ជា​បែបនេះ ក៏​ស្រាប់តែ​បែកធ្លាយ រឿងរ៉ាវ​ជាច្រើន ទាក់ទិន​លោក គី វុ​ឌ្ឍី ដែល​បាន​បញ្ជា​ឲ្យ កូនចៅ​របស់គាត់ ដើរ​ផ្តាច់​ភ្លើង​តែ​តាម​កន្លែង រកស៊ី​តូចតាច ឬ​តាម​ផ្ទះ​មន្ត្រីរាជការ​ជាដើម ប៉ុន្តែ​នៅតាម​ទីតាំង​សណ្ឋាគារ កាស៊ីណូ​ធំៗ ជាច្រើន​កន្លែង ដែល​ជំពាក់​បំណុល អគ្គិសនី​រាប់រយ​លាន​រៀល គឺ​លោក គី វុ​ឌ្ឍី អត់​ចេញ​បញ្ជា ឲ្យ​កាត់ផ្តាច់​ចរន្តអគ្គិសនី​ទេ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី​។​

ដូចជា​ករណី​ម្ចាស់​ទីតាំង អាជីវកម្ម​មួយចំនួន ជំពាក់​បំណុល​រដ្ឋ រាប់រយ​លាន​រៀល គឺ​លោក គី វុ​ឌ្ឍី មានការ​យោគយល់ មិនបាន​កាត់ផ្តាច់​ចរន្តអគ្គិសនី ទៅតាម​ការណែនាំ​របស់ ប្រធាន​អង្គភាព​អគ្គិសនី​នោះទេ ដូចដែល​មន្ត្រី​មួយចំនួន បាន​ធ្លោយ​ឲ្យ​ដឹងថា លោក គី វុ​ឌ្ឍី នៅតែ​បណ្តោយ​ឲ្យ ម្ចាស់​ទីតាំង​ទាំងនោះ បន្ត​ជំពាក់​បំណុល ដោយ​ខ្វះ​ការទទួលខុសត្រូវ​។ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​សាមញ្ញ គ្រាន់តែ​យឺតយ៉ាវ ក្នុងការ​បង់ថ្លៃ​ភ្លើង ត្រូវ​ខាង​អគ្គិសនី​ពិន័យ ឬ​ចុះមក​កាត់​ភ្លើង​ដើម្បី​កោសរូស ឲ្យ​បង់លុយ ទើប​ភ្ជាប់​ភ្លើង​ឲ្យ​ប្រើប្រាស់​វិញ សូម្បីតែ​ផ្ទះ​អ្នកកាសែត ដែល​ជំពាក់​បំណុល​តិចតួច គ៏​គ្មាន​ការយោគយល់​ដែរ៕

Wat 191020


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item