Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តស្ទឹងត្រែង៖មិន​​ថា​​រដូវ​​ទឹក​ជំ​ន​ន់ឬ​​រដូវ​ប្រាំង​​នោះ​ទេស​កម្ម​ភាព​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់នៅ​ក្នុង​​ខេត្ត​ស្ទឹង​ត្រែងកើត​ឡើង​​យ៉ាងអ​នា​ធិប​តេ​យ្យ​​បំ​ផុត

ខេត្តស្ទឹងត្រែង ៖ មិន​​ថា​​រដូវ​​ទឹក​ជំ​ន​ន់ ឬ​​រដូវ​ប្រាំង​​នោះ​ទេ ស​កម្ម​ភាព​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ នៅ​ក្នុង​​ខេត្ត​ស្ទឹង​ត្រែង កើត​ឡើង​​យ៉ាង អ​នា​ធិប​តេ​យ្យ​​បំ​ផុត គេ​មិន​ដែល​​ឃើញ​​លោក អ៊ីវ ឯក​​សា​វ​​ត្តី ជា​​នា​យ​​ខណ្ឌ​​រដ្ឋ​បាល​​ព្រៃ​ឈើខេត្តស្ទឹងត្រែង ចាត់វិធានការ​លុបបំបាត់ ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ ដែល​ករណីនេះ​គេ​សង្ស័យថា ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់​សុទ្ធតែ​បាន​បែងចែក ផលប្រយោជន៍​ជូន​មន្ត្រី ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​កុំ​ឲ្យ​រំខាន ជំនួញ​រកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់​របស់​ពួកគេ​។​

 

​សេចក្តីរាយការណ៍ ពី​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា ក្នុង​រដូវ​ទឹក​ដំឡើង​នេះ ឈ្មួញ​ជាច្រើន​បាន​ដឹកជញ្ជូន ឈើ​ប្រណីត​តាម​ទូក មកពី​ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ឆ្លងកាត់​ទី​រួម​ខេត្តស្ទឹងត្រែង ចូលមកក្នុង​ខេត្តក្រចេះ និង​ខេត្តកំពង់ចាម យ៉ាង​រលូន​ល្អ​បំផុត ។ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ ឈើ​តាំងពី​ថ្នាក់​សង្កាត់ រហូតដល់​ថ្នាក់​ខណ្ឌ ក្នុង​ខេត្តស្ទឹងត្រែង បាន​ផ្លាស់ប្តូរ​ជីវភាព​ថ្មី យ៉ាង​ឆាប់រហ័ស ដោយសារ​អំពើពុករលួយ នៃ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ មិនដែល​ខ្វល់ខ្វាយ​ពី​ច្បាប់ទម្លាប់ ឬ​ការ​រឹតបន្តឹង​របស់ អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​ម្តងណា​ឡើយ​។​

ឈ្មួញ​មួយចំនួន​បាន​លើកឡើងថា ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក  អ៊ីវ ឯក​សាវ​ត្តី បាន​យក​បទបញ្ជា​លេខ​០១ ទៅធ្វើជា​មូល​ប្ប​ទា​នប​ត្រ ដើរ​ទារលុយ​ពី​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​បំផុត​។ ក្រុម​ឈ្មួញ​ជាច្រើន មាន​មោទនភាព​យ៉ាង​ក្រៃលែង ដោយសារតែ​ភាព​អសកម្ម​របស់លោក អ៊ីវ ឯក​សាវ​ត្តី ដូចដែល​ឈ្មួញ​ខ្លះ បាន​អះអាងថា ឲ្យ​តែមាន​លុយ​បង់​ឲ្យ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទោះជា​ដឹកជញ្ជូន​ឈើ​ខូង​ផ្លូវ ក៏​មិន​ដែលមាន នរណា​ហ៊ាន​ហើបមាត់ គឺ​ទាមទារ​ឲ្យ​លោក អ៊ុក រ៉ាប៊ុន ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដែល​ទើប​ឡើង​តំណែង​ថ្មីថ្មោង មេត្តា​ពិនិត្យមើល​បញ្ហា​នេះ ឡើងវិញ​ផង​។​

 

​ឈ្មួញ​ធំៗ​ជាច្រើន ដូចជា​ឈ្មោះ លឹម ប៊ុណ្ណា ហៅ​ខ្នា ដែលមាន​ឈ្មោះ សាន ច​យ ជា​មេការ​ក៏​កំពុង​សកម្ម​បំផុត ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ ក្នុងស្រុក​សេសា​ន ដោយ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ ស្តារ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី សេ​សាន​២ ដែល​នៅ​ទីនោះ មានការ​កាប់បំផ្លាញ​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​២ រាលដាល​ដល់​ក្រៅ តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​។ សូម្បីតែ​លោក អ៊ីវ ឯក​សាវ​ត្តី មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី​ទេ បានជា​រក្សា​ភាព​ស្ងៀមស្ងាត់ មិនដែល​ឮមាត់ឮក ពី​ការកាប់បំផ្លាញ​ព្រៃឈើ របស់​មេ​ឈ្មួញ លឹម ប៊ុណ្ណា ហៅ​ខ្នា នោះឡើយ ។​

 

​និយាយ​ពី​យាយ​ព្រឿង ឯណោះ​វិញ ក៏​ជា​មេ​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឡើង​ដុះ​ស្លែ​ទៅហើយ​ប្រចាំខេត្ត​ស្ទឹងត្រែង  ប៉ុន្តែ​បច្ចុប្បន្ននេះ យាយ​ព្រឿង​បាន​ឲ្យ ចែ​ហុង ជា​ប្អូនស្រី​របស់គាត់ និង​ក្មួយ​របស់គាត់ ជា​អ្នក​ចេញមុខ​ជំនួស ប៉ុន្តែ​យាយ​ព្រឿង នៅតែមាន​ឥទ្ធិពល រត់ការ​បង់លុយ​ជូន សមត្ថកិច្ច​ពាក់ព័ន្ធ​ដដែល​។ ពេលខ្លះ​យាយ​ព្រឿង បាន​បំបែក​រូបភាព នៃ​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដោយ​ចាត់ចែង​ឲ្យ​ឈ្មួញ​តូចតាច មួយចំនួន​ជា​អ្នក​ចេញមុខ​រត់ការ ដោយ​គាត់​មិនសូវ​ចេញមុខ​ដោយផ្ទាល់​ទេ ហើយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ទាំងអស់ ឲ្យ​តែ​ដឹងថា ជា​ឈើ​របស់​យាយ​ព្រឿង ម្នាក់ៗ​ញញឹមញញែម ហើយ​ស្កា​ត់ទៅ​ជួប​យាយ​ព្រឿង ដើម្បី​បើក​លុយ​។​

សូម្បីតែ​ឈ្មួញ​តូចតាច​មួយចំនួន កំពុងតែ​ប្រមូល​ទិញ​ឈើ ពី​ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ដឹកជញ្ជូន​តាម​ទូក​អេ​វ ឆ្លងកាត់​ខេត្តស្ទឹងត្រែង ក្នុង​មួយ​យប់ៗ​ជាច្រើន​ទូក ក៏​លោក អ៊ីវ ឯក​សាវ​ត្តី មិនដែល​ឈឺក្បាល​វិលមុខ ចាត់វិធានការ​បង្ក្រាប សកម្មភាព​ដឹកជញ្ជូន​ឈើ  ដ៏​អនាធិបតេយ្យ​ទាំងនោះ ដោយសារតែ​បញ្ហា ផលប្រយោជន៍​តែម្តង​។ គេ​ចង់ឃើញ​លោក ឆេង គឹម​ស៊ុន ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ និង​លោក អ៊ុក រ៉ាប៊ុន ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ទើប​ឡើង​តំណែង​ថ្មីថ្មោង មេត្តា​ពិនិត្យមើល​ភាពអនាធិបតេយ្យ នៃ​ការដឹកជញ្ជូន​ឈើ នៅក្នុង​ខេត្តស្ទឹងត្រែង ឡើងវិញ​ជាបន្ទាន់ ព្រោះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក អ៊ីវ ឯក​សាវ​ត្តី ត្រូវ​ក្រុម​ឈ្មួញ​ទិញ​ទឹកចិត្ត ឲ្យ​ជួយ​សម្របសម្រួល ជំនួញ​ឈើ​ខុសច្បាប់ ដែលជា​ការផ្គើន​បំផុត ទៅនឹង​បទបញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល ៕



Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item