Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖នារី​​វ័យ​ក្មេង​​ម្នាក់​ត្រូវ​បាន​ជន​ស​ង្ស័យ២​​នាក់ជិះ​​ម៉ូ​តូ​​មួយ​គ្រឿងធ្វើ​​ស​កម្ម​ភាព​​ឆក់​កា​បូប​ស្ពាយបាន​ស​ម្រេច​កាល​ពី​​វេលា​​ម៉ោង១០​​និង​​០៥

រាជធានី​ភ្នំពេញ ៖ នារី​​វ័យ​ក្មេង​​ម្នាក់​ត្រូវ​បាន​ជន​ស​ង្ស័យ ២​​នាក់ ជិះ​​ម៉ូ​តូ​​មួយ​គ្រឿង ធ្វើ​​ស​កម្ម​ភាព​​ឆក់​កា​បូប​ស្ពាយ បាន​ស​ម្រេច​កាល​ពី​​វេលា​​ម៉ោង ១០​​និង​​០៥ នា​ទី​យប់​​ថ្ងៃ​ទី​​២៤ ខែ​តុ​លា ឆ្នាំ​​២០​១៣ នៅ​​ចំ​ណុច​​មុខ​​វិទ្យា​ស្ថាន​​វ៉ាន់​ដា គណ​នេ​យ្យ តាម​​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់ ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។​

 

​ក្នុង​កាបូប​លុយ របស់​ជនរងគ្រោះ មាន​កាត​ធនាគារ ចំនួន ៥​សន្លឹក ទូ​ស័ព្ទ​១​គ្រឿង និង​លុយ មួយចំនួនទៀត​។ មុនពេល​កើត​គេ​ឃើញ​នារី​ម្នាក់ ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក អាយ​ខុន ធ្វើដំណើរ​តាម បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ ២​នាក់​ជិះ​ម៉ូតូ​អាយ​ខុន ពណ៌​ត្រួយ​ចេក មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​ស្រប​ទិស​គ្នា បាន​ជិះ​មក​អែម​ជិត​នារី​រងគ្រោះ រួច​ធ្វើ​សកម្មភាព​ឆក់យក កាបូបស្ពាយ​ពី​រូបនាង​បានសម្រេច ហើយ​រត់គេចខ្លួន បាត់​ដោយ​សុវត្ថិភាព​៕

Wat 251017


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item