Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ដ​កណ្ដាល៖បើ​តាម​​សេច​ក្ដី​រាយ​ការណ៍ពី​​ប្រ​ជា​ពល​រដ្ឋ​​រស់​នៅភូមិ​​កោះ​គរឃុំ​​រកា​​ខ្ពស់ស្រុក​​ស្អាងខេត្ដ​​កណ្ដាល

​ខេត្ដ​កណ្ដាល ៖ បើ​តាម​​សេច​ក្ដី​រាយ​ការណ៍ ពី​​ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ ភូមិ​​កោះ​គរ ឃុំ​​រកា​​ខ្ពស់ ស្រុក​​ស្អាង ខេត្ដ​​កណ្ដាល បាន​ឱ្យ​ដឹង​ថា បច្ចុ​ប្បន្ន​នេះ​​លោក​​ផ្កាយ​​៣ ស៊ី ហ៊រ​​ហ៊ុយ ជា​​ប្រ​ធាន​​ក្រុម​ហ៊ុន នាគ​​ខៀវ កំពុង​​យក​​ផ្លូវ​ជាតិ​​លេខ ២១​បេដែល​មាន​​ទីតាំងនៅ​ភូមិ​-​ឃុំ ដូចខាងលើ​នេះ ធ្វើជា​ទីតាំង​ចត​រថ យន្ដ​ធំៗ ពេញ​លើផ្លូវ​នេះ សម្រាប់​ឡើង​ទំនិញ​ពីសា​ឡង់​ធំៗ ដែល​នាំ​មកពី​ប្រទេស​វៀតណាម ដូចជា ឥដ្ឋការ៉ូ ដែក ស៊ីម៉ង់ត៍​។​
​

សកម្មភាព​នេះ​បាន​បង្ក​ផល​ពិបាក សម្រាប់​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ ឆ្លងកាត់ តាមផ្លូវ​ជាតិ​លេខ ២១​បេ នេះ​និង​បណ្តាល​ឲ្យ​មាន ការកកស្ទះ​ជា​រៀងរាល់ថ្ងៃ ហើយ​ផ្លូវ​នៅត្រង់ចំណុច​នោះ បាន​រង​នូវ​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ចំណែក​ច្រាំងទន្លេ ក៏មាន​ការបាក់​ស្រុត ចូល​ទឹកទន្លេ​ជា​រៀងរាល់ថ្ងៃ ផងដែរ ។ ករណី​ក្រុមហ៊ុន​នាគ​ខៀវ ដែល​បង្ក​ភាពអនាធិបតេយ្យ​បែ​បន​នេះ តើ​លោក ផៃ ប៊ុន​ឈឿន អភិបាលខេត្ដ​កណ្ដាល គួរ​មាន​ចំណាត់ការ​របៀប​ណា ហើយ​បើ​អាសូរ​ផ្លូវជាតិ និង​អាណិត​ប្រជាពលរដ្ឋ គួរតែមាន​វិធានការ ឲ្យ​បាន​សមស្រប​។​

 

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​នោះ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយ​ពុំដែល​ឃើញ​មាន អាជ្ញាធរ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ម្នាក់ ចុះទៅ​ធ្វើការ​ពិនិត្យមើល ពី​ផលប៉ះពាល់​ដល់​ពួកគាត់ ដែល​បង្កដោយ ក្រុមហ៊ុន​នាគ​ខៀវ របស់លោក​ផ្កាយ​៣ ស៊ី ហ៊រ​ហ៊ុយ ដែល​កំពុង​មានអំណាច​អស្ចារ្យ សូម្បីតែ​ផ្លូវ​សាធារណៈ ក៏​គាត់​ហ៊ាន​យក​ធ្វើ ជាទី​តាំង​ចត​រថយន្ដ​ធំៗ សម្រាប់​ដឹកជញ្ជូន​ទំនិញ បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិន​ខ្វល់​ពី​ការលំបាក របស់​ប្រជាពលរដ្ឋ​នោះទេ ។​

 

​ប្រជាពលរដ្ឋ​បាន​រអ៊ូរទាំ ពី​ភាព​អសកម្ម​ដែល​បង្កឡើង ដោយ​ក្រុមហ៊ុន នាគ​ខៀវ ដែល​បានធ្វើ​សកម្មភាព ទាំងថ្ងៃទាំងយប់ រំខាន​ការរស់នៅ​របស់​ពួកគាត់​។ ព្រោះ​នៅពេល ពួកគេ​ធ្វើ​សកម្មភាព លើក​ទំនិញ​ដាក់ចូល​រថយន្ដ តែងតែ​រោទិ៍​ម៉ាស៊ីន សា​ឡង់ ឬក៏​រោទិ៍​ម៉ាស៊ីនរថយន្ដ ខ្លាំងៗ ដោយ​គ្មាន​ការយោគយល់​ថា នៅពេល​យប់ ឬ​ពេល​ថ្ងៃ​ឡើយ ដោយ​ពួកគេ​អាង​មេ​កើយ ជា​អ្នកធំ ហើយ​មានអំណាច​ខ្លាំង​ទៀតផង គ្មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ណា​ហ៊ាន​មក​ក្បែរ​ផង​នោះ​៕ ដោយ ព្រះ​ច័ន្ទ​

Wat 291019
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item