Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
តាម​ការចុះផ្សាយ​ដោយ​CNNកាលពី​ថ្ងៃទី​០៣ខែតុលាឆ្នាំ​២០១៣ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹងថាមនុស្ស​ចំនួន​៤២​នាក់​ត្រូវបាន​ស្លាប់​និង​មនុស្ស​ចំនួន​១.៦៧៥​នាក់​ផ្សេងទៀត​បាន​រងរបួស​ដោ​យ​សារ​សត្វ​ឪម៉ាល់​យក្ស​ទិច​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន​ចាប់តាំងពី​ខែកក្កដា 

តាម​ការចុះផ្សាយ​ដោយ ​CNN កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន​៤២​នាក់​ត្រូវបាន​ស្លាប់​និង​មនុស្ស​ចំនួន​១.៦៧៥​នាក់​ផ្សេងទៀត​បាន​រងរបួស​ដោ​យ​សារ​សត្វ​ឪម៉ាល់​យក្ស​ទិច​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន​ចាប់តាំងពី​ខែកក្កដា  ឆ្នាំ​២០១៣​មក​។​

​អាជ្ញាធរខេត្ត​សាន់​ស៊ី «Shaanxi» ប្រទេស​ចិន បាន​ឲ្យ​ដឹងថា មាន​មនុស្ស​យ៉ាងតិច​ចំនួន​៣៧​នាក់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅឡើយ ដោយសារ​សត្វ​ឪម៉ាល់​យក្ស​អាស៊ី​ទិច​។​

​ជនរងគ្រោះ​ម្នាក់ ដែល​ទទួល​រងរបួស​ដោយសារ​សត្វ​ឪម៉ាល់​យក្ស​ទិច​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា គាត់​បាន​ចំណាយពេល​សម្រាក​ពេទ្យ​អស់​ប្រមាណ​២​ខែ ប៉ុន្តែ​ជើង​ដែល​ត្រូវ​ឪម៉ាល់​ទិច​ប្រមាណ​២០០​ទ្រនិច​នោះ​មិនទាន់​អាច​កម្រើក​បាន​នៅឡើយ ហើយ​បន្សល់ទុក​នូវ​ស្លាកស្នាម​រន្ធ​ទ្រនិច​សឹង​សុស​ជើង​។​

​ជនរងគ្រោះ​ម្នាក់ទៀត​បាន​និយាយ​ឲ្យ​ដឹងថា គាត់​ត្រូវ​ឪម៉ាល់​ដេញរ​ត់ដល់​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ហើយ​កាន់តែ​រត់ វា​កាន់តែ​ដេញ​ទិច​។​

​ឪម៉ាល់​យក្ស​អាស៊ី​នេះ​មានឈ្មោះ​ជា​វិទ្យាសាស្ត្រ​ថា Vespa mandarinia ។ វា​អាចមាន​ប្រវែង​ដល់​ទៅ ៥​សង្ទីម៉ែត្រ និង​ពិស​របស់​វា​មាន​កម្រិត​ខ្លាំង​ដែល​អាចធ្វើ​ឲ្យ​មនុស្ស​ស្លាប់​និង​ខូច​ក្រលៀន​បាន​ពេល​វា​ទិច​។ ឪម៉ាល់​ប្រភេទ​នេះ​វា​កាច​ខ្លាំង​នៅពេល​ដល់​រដូវ​បន្ត​ពូជ​និង​ពេល​ផ្លាស់​ទី​ធ្វើ​សម្បុក​នៅ​ខែកញ្ញា និង​ខែតុលា ហើយ​បើ​អាកាសធាតុ​ក្តៅ​កាលណា​វារឹតតែ​កាច​ថែមទៀត​៕​

ummal1

 


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item