Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖អ្នក​រត់​ម៉ូ​តូ​ឌុប​​ម្នាក់ត្រូវ​មិត្ត​ភក្តិ​​ដែល​​បែក​​គ្នា​យូរ​​ហើយទូរ​ស័​ព្ទ​​ហៅ​​ទៅ​​ផឹក​ស៊ីច្រៀង​​ខា​រ៉ា​អូ​ខេហើយ​​បាន​​ឆ្លៀត​​ឳ​​កាស

​រាជធានី​ភ្នំពេញ ៖ អ្នក​រត់​ម៉ូ​តូ​ឌុប​​ម្នាក់ ត្រូវ​មិត្ត​ភក្តិ​​ដែល ​​បែក​​គ្នា​យូរ​​ហើយ ទូរ​ស័​ព្ទ​​ហៅ​​ទៅ​​ផឹក​ស៊ី ច្រៀង​​ខា​រ៉ា​អូ​ខេ ហើយ​​បាន​​ឆ្លៀត​​ឳ​​កាស លួច​​ដាក់​​ថ្នាំ​​ស​ណ្តំ យក​ម៉ូ​តូ​​ម៉ាក​​ឌ្រី​ម​​សេ ១២៥ ស៊េរី​​២០​០៨ ឡើង​​តែម​​២០​១០ ពណ៌​​ខ្មៅពាក់​​ស្លាក​​លេខ ស្វាយរៀង ១B០២៤៩ យកទៅ​បាត់​ដោយ​សុវត្ថិភាព បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១២​និង​១០ នាទី​អធ្រាត្រ ឈានចូល​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៣ នៅ​ហាង​ខារ៉ាអូខេ​មួយកន្លែង ស្ថិតនៅ​តាមផ្លូវ​លេខ ២០០៨ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ជនរងគ្រោះ​មានឈ្មោះ កែវ ផេ​ត អាយុ ២៥ ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​រលួស ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ មុនពេល​កើតហេតុ ជនសង្ស័យ​ជា​មិត្តភក្តិ ដែល​ធ្លាប់​ធ្វើការ​សំណង់​ជាមួយគ្នា បាន​បែក​គ្នា​យូរ​មកហើយ​នោះ បាន​ត្រឡប់​មកពី​ខេត្ត​ព្រះសីហនុ ហើយ​ទូរស័ព្ទ​ហៅ ជនរងគ្រោះ​ទៅ​ផឹកស៊ី នៅ​ហាង​មួយកន្លែង​ជិត​ស្តុ​ប ផ្សារ​ដី​ហុយ មាន​គ្នា​ទាំងអស់ ៤ នាក់​។

 

​លុះ​ពេល​ផឹកស៊ី​ស្រវឹង​ហើយ ជនសង្ស័យ​បាន​ធានា ចេញ​លុយ​នាំទៅ ច្រៀង​ខារ៉ាអូខេ តាមផ្លូវ​២០០៤​បន្តទៀត ប៉ុន្តែ​ទៅ​តែ ៣ នាក់​ទេ ដោយ​មិត្តភក្តិ​ម្នាក់​សុំ​ទៅផ្ទះ​មុន​។ ពេលទៅដល់​ហាង​ខារ៉ាអូខេ ផឹកស៊ី​ស្រវឹង​ជោកជាំ​ហើយ ជនសង្ស័យ​បាន បបួល​ជនរងគ្រោះ ទៅ​បត់ជើងតូច ក្នុង​បន្ទប់ទឹក​ទាំង ២ នាក់​បាត់​ជិត​កន្លះ​ម៉ោង មិនឃើញ​ត្រឡប់មកវិញ ។ ជនរងគ្រោះ​ត្រូវបាន​ប្រទះឃើញ ដេក​សន្លប់​ក្នុង​បន្ទប់ទឹក ហើយ​នៅក្នុង​កាបូប​លុយ សល់​តែ​លុយ ៥ ពាន់​រៀល​ប៉ុណ្ណោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​លោកសង្ឃ​៕

Wat 081016


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item