
ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យម្នាក់ ដែលបានឡើងតាមដំបូលផ្ទះ គាស់សង្ក័សីចូលទៅក្នុងផ្ទះ លួចយកទ្រព្យសម្បត្តិ ខណៈដែលម្ចាស់មិននៅផ្ទះ កាលវេលាម៉ោង ១២និង០០ នាទីយប់ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ច តាមចាប់ខ្លួននាំទៅផ្ទន្ទាទោសតាមច្បាប់។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អ៊ុន សត្យា ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបជា អាជីករនៅផ្សាររោងក្លឿរ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ត្រូវបានជនសង្ស័យ ឡើងគាស់ដំបូលផ្ទះ ចូលលួចយកទ្រព្យសម្បត្តិ មួយចំនួនដូចជា ទូរទស្សន៍ម៉ាកសូនី ១គ្រឿង ក្បាលស៊ីឌី ១គ្រឿង ធុងហ្គាសចំណុះ ៣គីឡូក្រាម ១ធុង។
ជនសង្ស័យមានឈ្មោះ កែវ ណារ៉ា អាយុ ៣១ឆ្នាំ មានមុខរបមិនពិតប្រាកដ តែមានជំនាញ ខាងបុកហោប៉ៅ និងលួច រស់នៅក្នុងភូមិកើតហេតុ។ ឈ្មោះ កែវ ណារ៉ា គឺមានជំនាញលួច សាហាវណាស់ ហើយក៏ត្រូវជាបងប្អូនថ្លៃគ្នា ជាមួយជនរងគ្រោះផងដែរ ហើយធ្លាប់លួចទ្រព្យសម្បត្តិ បងប្អូនឯងយកទៅជក់ថ្នាំញៀន ជាញឹកញាប់៕
Source from: watphnom-news.com
Post a Comment