Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា«​ចោល​បង​ទៅ​ស្នេហ៍​អ្នកណា​?»របស់​ផលិតកម្ម​រស្មី​ហង្ស​មាសដែល​ច្រៀង​ដោយ​តារាចម្រៀងឆនសុវណ្ណ​រាជត្រូវបាន​Page

ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​ចោល​បង​ទៅ​ស្នេហ៍​អ្នកណា​?» របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ដែល​ច្រៀង​ដោយ​តារាចម្រៀង ឆន សុវណ្ណ​រាជ ត្រូវបាន​Page ដ៏​ធំ​មួយ​របស់​ថៃ​នៅក្នុង​បណ្តាញ​សង្គម​Facebook មាន​សមាជិក​គាំទ្រ Like Page ចំនួន​2,4M «​ជាង​២​លាន​នាក់​» យកមក​Post នៅ​ថ្ងៃទី​០៥​ខែតុលា ឆ្នាំ​២០១៣​នេះ និង​ដោយ​បន្ទាប់ពី​ការ​Post រួចមក​ទទួលបាន​នូវ​ការរិះគន់​ពី​អ្នកលេង​Facebook​ជនជាតិ​ថៃ​ចំនួន​ជិត​២.០០០Comments ថា​ខ្មែរ​លួច​ចម្លង​បទ​ភ្លេង​ពី​ថៃ​។​ ​

យោងតាម​ព័ស្តុតាង​បានបង្ហាញ​ឲ្យ​ឃើញថា បទ​ចម្រៀង​របស់​ថៃ​ត្រូវបាន​គេ​បង្ហោះ​នៅក្នុង​គេហទំព័រ​Youtube ដំបូង​កាលពី​ឆ្នាំ​២០១០ ដោយមាន​អ្នកទស្សនា​ចំនួន​១១.៧១៦.៩០៩Views ។ រីឯ​បទ​ចម្រៀង​ខ្មែរ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​មាន​ចំណងជើង​ថា «​ចោល​បង​ទៅ​ស្នេហ៍​អ្នកណា​?» ដែល​អ្នកលេង​Facebook​ជនជាតិ​ថៃ​រិះគន់ថា ខ្មែរ​លួច​ចម្លង​ពី​ថៃ​នោះ​ត្រូវ​បានដាក់​បង្ហោះ​ក្នុង​Youtube ដំបូង​នា​ដើមឆ្នាំ​២០១១​ដោយមាន​អ្នកទស្សនា​ចំ​នួ​យ​១២.២៩២Views ពោលគឺ មាន​រយៈពេល​ក្រោយ​បទ​ចម្រៀង​របស់​ថៃ​ប្រមាណ​១​ឆ្នាំ​និង​មាន​អ្នកទស្សនា​តិចជាង​បទ​ចម្រៀង​ថៃ​យ៉ាងច្រើន​។​

មជ្ឈដ្ឋាន​អ្នក​ស្រឡាញ់​សិល្បៈ​វប្បធម៌​ខ្មែរ​បាន​លើកឡើងថា កាលពីមុន​ធ្លាប់​ល្បី​ថា ថៃ​លួច​ចម្លង​ស្នាដៃ​ពី​ខ្មែរ​ពេល​ខ្មែរ​ធ្លាប់មាន​កេ​រិ៍្ត​ឈ្មោះ​ល្បី​រន្ទឺ​ខាង​ផលិត​ស្នាដៃ​ខ្លួនឯង​ប្រកបដោយ​គុណភាព​។ ប៉ុ​ប៉ុន្តែ​ឥឡូវ ទៅជា​ផ្លាស់ប្តូ​រថា ខ្មែរ​លួច​ចម្លង​ស្នាដៃ​ពី​ថៃ​ទៅវិញ គឺ​ពិតជា​គួរ​ឲ្យ​ខ្មាសអៀន​ប្រទេស​ថៃ​ខ្លាំងណាស់ ដ្បិត​ក្រុមហ៊ុន​ផលិតកម្ម​នានា​របស់​ខ្មែរ​មិន​ប្រឹង​ពង្រឹង​ផលិត​ចេញ​ជា​ស្នាដៃ​របស់​ខ្មែរ​ខ្លួនឯង​ទេ បែរជា​បង្កើន​ការចម្លង​ពី​ស្នាដៃ​របស់គេ​ដើម្បី​កើប​លុយ​ដាក់​ហោប៉ៅ​ដោយ​ងាយស្រួល​និង​ដោយ​មិន​គិត​អំពី​តម្លៃ​សិល្បៈ​វប្បធម៌​របស់​ជាតិ​ដែល​កំពុង​ប្រទេសជិតខាង​ប្រមាថមើលងាយ​។​

សូម​ម្ចាស់​ផលិតកម្ម​នានា​និង​តារា​ខ្មែរ​ទាំងឡាយ ចូលរួមចំណែក​គិតគូរ​អំពី​តម្លៃ​និង​កេរ្តិ៍ឈ្មោះ​សិល្បៈ​វប្បធម៌​ខ្មែរ​ផង កុំ​គិតតែ​អំពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ខ្លាំងពេក ពីព្រោះ​នឹង​នាំ​ឲ្យ​កិត្តិយស​ជាតិខ្មែរ​យើង​អាប់ឱន​ចំពោះមុខ​បរទេស​ងើប​លែងរួច​មិន​ខាន​៕​

copy-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item