Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​មានរឿង​ភ្ញាក់ផ្អើល​សាជាថ្មី​ទៀតហើយដោយសារ​Group​ដ៏​ធំ​មួយ​ឈ្មោះព័ត៌មាន​សកល​«GlobalNews»

​មានរឿង​ភ្ញាក់ផ្អើល​សាជាថ្មី​ទៀតហើយ ដោយសារ​ Group ​ដ៏​ធំ​មួយ​ឈ្មោះ ព័ត៌មាន​សកល ​«Global News» មាន​សមាជិក​ប្រមាណ ៣០​ម៉ឺន​នាក់ ដែលមាន​លោក Michael Rothy ជា​ប្រធាន​ក្រុម​បាន​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​ពី​ក្នុង​បណ្តាញ​សង្គម ​Facebook​ នា​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៣​នេះ​។​

​ការបាត់​Group​ដ៏​ធំ​ឈ្មោះ Global News ពី​ក្នុង​Facebook នាពេលនេះ គឺ​បន្ទាប់ពី​អតីត​Group​ដ៏​ធំ​មួយ​ឈ្មោះ ព័ត៌មាន​សង្គម​«Social News»​របស់លោក Michael Rothy ដដែល មាន​សមាជិក​ប្រមាណ​២៥​ម៉ឺន​នាក់​ធ្លាប់បាន​បាត់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​រួច​ម្តងមកហើយ កាលពី​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៣​ដែល​Group​ដ៏​ធំ​នេះ​បាន​បង្កើតឡើង​កាលពី​អំឡុង​ឆ្នាំ​២០១២​។​

​លោក​Michael Rothy ដែលជា​ប្រធាន​Group​ដ៏​ធំ​នៅក្នុង​បណ្តាញ​សង្គម​Facebook ឈ្មោះ Global News បាន​ឲ្យ​ដឹងថា ការបាត់​Group របស់លោក​ឈ្មោះ​Global News​នេះ​មិន​ខុសពី​ការបាត់​អតីត​Group​របស់លោក​ឈ្មោះ​Social News នោះឡើយ គឺ​លោក​ជា​ប្រធាន​Group​មិនបាន​ទទួល​ព័ត៌មាន​តាមរយៈ​Email​ក្តី​ឬ​តាម​Notification ជាមុន​ពី​Facebook​អ្វី​ទេ​។​

​លោក​ប្រធាន​Group​ឈ្មោះ Global News បាន​ឲ្យ​ដឹង​ដែរ​ថា លោក​មានការ​សោកស្តាយ​ខ្លាំងណាស់ ហើយក៏​មានការ​ភ្ញាក់ផ្អើល​ផងដែរ ចំពោះ​ការបាត់បង់​Group នេះ​ដោយ​មិនដឹង​មូលហេតុ​ពិតប្រាកដ ពីព្រោះ​លោក​បាន​ខិតខំ​ប្រឹងប្រែង​ចំណាយ​ស្មារតី​និង​ពេលវេលា​បង្កើតឡើង​ដើម្បី​ឲ្យ​អ្នកមាន​Account Facebook អាច​ចូល​ជា​សមាជិក​Group ចែករំលែក​ព័ត៌មាន​គ្នា ពិភាក្សាគ្នា​ទាក់ទង​នឹង​កិច្ចការ​សង្គម​និង​នយោបាយ ខណៈដែល​Group​របស់លោក​មិន​ប្រកាន់​និន្នាការ​នយោបាយ​បក្ស​ខាង​ណាមួយ​ឡើយ ហើយ​លោក​បាន​ហាមប្រាម​នូវ​ការ​Post​ជា​ព័ត៌មាន​ដែល​បំផ្លើស​ខុស​ការពិត​និង​រូបភាព​អាសអាភាស​ផ្សេងៗ​នៅក្នុង​GGroup​ថែមទៀត ប៉ុន្តែ​ទីបំផុត​នៅតែ​បាត់បង់​។​

​គួរ​រម្លឹក​ជូន​ដែរ​ថា កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣ កន្លងមក​ថ្មីៗ​នេះ មាន​Account Facebook​មួយ​ដែល​គេ​ស្គាល់​ថា​ជា​របស់​អគ្គស្នងការ​រ​ដ្ឋា​ន​នគរបាលជាតិ​បានធ្វើការ​ស៊ើបសួរ​ចង់ដឹង​អំពី​ចំនួន​ប្រធាន​ឬ​Admin របស់​Group​ឈ្មោះ Global News ដែលមាន​លោក​Michael Rothy ជា​ប្រធាន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​។​

​តាម​ការកត់សម្គាល់​បាន​បង្ហាញថា Group​ដ៏​ធំ​ឈ្មោះ Global News នៅក្នុង​Facebook​នេះ ត្រូវបាន​លោក​Michael Rothy​បង្កើតឡើង​ដោយ​រក្សា​ជំហរ​ជា​កណ្តាល​មិន​លម្អៀង​ទៅរក​បក្សនយោបាយ​ណាមួយ​ឬ​ភាគី​ណាមួយ​ទេ ប៉ុន្តែ​សមាជិក​Group​នេះ​មាន​សកម្មភាព​ខ្លាំងក្លាណាស់​ដោយសារ​សមាជិក​ក្រុម​ទាំងនោះ​ភាគច្រើន​ជា​អ្នកគាំទ្រ​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​ដែល​ឈ្នះឆ្នោត​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ធ្វើ​សកម្មភាព​Post​នូវ​ព័ត៌មាន​ទាំង​អត្ថបទ  ទាំង​រូបភាព​យ៉ាង​គគ្រឹកគគ្រេង​។​

​ឥឡូវ Group​ដ៏​ធំ​នេះ បាន​បាត់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​ពិតប្រាកដ​ពី​ក្នុង​Facebook​ហើយៗ​ក៏​បន្សល់​ទុក​នូវ​ភាព​សោកស្តាយ​យ៉ាងខ្លាំង​ផងដែរ​៕​

1186155_1380794228819569_1772548627_n


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item