Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ឯកឧត្តម​សមរង្ស៊ីប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជាប្រិយភាព​បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅនឹង​ការប្រើប្រាស់​ទូរស័ព្ទដៃ​ទំនើប​សឹង​គ្រប់ៗ​គ្នា​របស់​ប្រជាពលរដ្ឋ ខណៈដែល​ក្រុម​ប្រជាពលរដ្ឋ​ទាំង​ក្មេងទាំងចាស់​ចេញមក​សា្វគ​មន៍​ឯកឧត្តមក្នុងឱកាស​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ម្សិលមិញ​នៅ​វត្ត​សសរ​១០០ស្រុក​សំបូរ​ណ៍

ឯកឧត្តម​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​មាន​ប្រជាប្រិយភាព​បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅនឹង​ការប្រើប្រាស់​ទូរស័ព្ទដៃ​ទំនើប​សឹង​គ្រប់ៗ​គ្នា​របស់​ប្រជាពលរដ្ឋ  ខណៈដែល​ក្រុម​ប្រជាពលរដ្ឋ​ទាំង​ក្មេង ទាំងចាស់​ចេញមក​សា្វគ​មន៍​ឯកឧត្តម ក្នុងឱកាស​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ម្សិលមិញ​នៅ​វត្ត​សសរ​១០០ ស្រុក​សំបូរ​ណ៍ ខេត្តក្រចេះ​។ ​

ដោយសារ​មានការ​ចាប់អារម្មណ៍​បែបនេះ ទើប​ឯកឧត្តម សម រង្ស៊ី បាន Post នូវ​រូបថត​ប្រជាពលរដ្ឋ​ទាំង​ក្មេង ទាំងចាស់​ស្វាគមន៍​ឯកឧត្តម នៅ​ខេត្តក្រចេះ នៅក្នុង Page របស់​ឯកឧត្តម ក្នុង​បណ្តាញ​សង្គម Facebook ដែលមាន​អ្នកគាំទ្រ Like Page ចំនួន 250K «​ជាង​២៥​ម៉ឺន​នាក់​»​។​

ការចាប់អារម្មណ៍​រប​ស់មេ​បក្សប្រឆាំង​ទៅនឹង​បដិវត្តន៍​បច្ចេកវិទ្យា​ទូរស័ព្ទដៃ​ទំនើប ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​នា​សម័យនេះ គឺ​កើតមានឡើង​បន្ទាប់ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បុរស​ខ្លាំង​នៃ​កម្ពុជា ធ្លាប់បាន​ចាប់អារម្មណ៍​ទៅនឹង​ទូរស័ព្ទដៃ​ទំនើប​ស្មា​ត​ហ្វូ​ន​ម៉ាក LG របស់​បុគ្គលិក​អ្នកយកព័ត៌មាន​វិទ្យុ VOD ម្នាក់ កាលពី​វេលា​ព្រឹក​នា​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ នៅក្នុង​កិច្ចប្រជុំ​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​វិមាន​រដ្ឋសភា​រួចមក​«​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​ចុះផ្សាយ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ បន្ថែម​»៕​

lc100

sorsor100-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item