Page ដ៏ធំមួយឈ្មោះ PeyPey Dy មានអ្នកគាំទ្រចំនួន 121k «ជាង១២ម៉ឺននាក់» និង Page មួយទៀតឈ្មោះ យុវជនឈានមុខ របស់ដូនជី Facebook មានអ្នកគាំទ្រចំនួន 27.446 នាក់ ដែលធ្លាប់តែ «បាញ់គ្នា» កក្រើកបណ្តាញសង្គម Facebook នោះ ឥឡូវនេះ បានចាប់ដៃគ្នាស្វែងរកជំនួយសប្បុរសធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជា។
ម្ចាស់ Page ទាំងពីរ បានអះអាងថា «ការបាញ់គ្នា» វាជារឿងផ្សេង ប៉ុន្តែរឿងស្វែងរកជំនួយសប្បុរសធម៌ជួយដល់ជនរងគ្រោះដោយសារទឹកជំនន់គឺយើងរួមដៃគ្នា ធ្វើការជាមួយគ្នាដើម្បីជួយប្រជាពលរដ្ឋខ្មែរ ដែលជួបប្រទះនឹងការលំបាកផ្សេងៗ ជាពិសេសក្នុងគ្រោះទឹកជំនន់នាពេលនេះ។
នេះគឺជាកាយវិការដ៏ល្អមួយឆ្លុះបញ្ចាំងឲ្យឃើញអំពីការចេះរួបរួមគ្នា ដើម្បីជួយខ្មែរដែលរងគ្រោះទោះបីម្ចាស់ Page ទាំងពីរធ្លាប់ «បាញ់គ្នា» កក្រើកក្នុង Facebook ក៏ដោយ។
តើអ្នកនយោបាយខ្មែរសព្វថ្ងៃនេះ អាចសម្តែងឲ្យឃើញនូវកាយវិការដ៏ល្អដូចម្ចាស់ Page ទាំងពីរនៅក្នុងបណ្តាញសង្គម Facebook ដែរឬទេ? បើអាចធ្វើដូចឬក៏លើស គឺជាការល្អប្រសើរណាស់ចំពោះជាតិ និងប្រជាពលរដ្ឋខ្មែរ៕
Source from: www.dtn7.com
Post a Comment