Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៤​ធ្លាប់​បានចេញ​បទបញ្ជា​មួយ​លេខ ០២​បប ចុះ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៣ ស្តីពី​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការកាប់ ការដឹកជញ្ជូន ការប្រមូល ការ​ស្តុក​ទុក និង​ការនាំចេញ ឈើ​គ្រញូង ដោយ​ដាក់ចេញ​នូវ​បទបញ្ជា​ចំនួន​៩​ចំណុច ក្នុងនោះ​ក៏បាន​បង្គាប់បញ្ជា​ឲ្យ​សមត្ថកិច្ច​គ្រប់ផ្នែក គ្រប់​ជាន់ថ្នាក់​សហការ​ចាត់វិធានកា​រ​ឲ្យ​បាន​ម៉ឺង​ម៉ា​ត​ក្នុងការ​ស្រាវជ្រាវ​បង្ក្រាប​មេខ្លោង​ប្រមូល​ទិញ ខ្សែបណ្តាញ​ប្រមូល​ទិញ​ឈើ​គ្រញូង ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ។ លើសពីនេះ រាជរដ្ឋាភិបាល​បានបញ្ជាក់​ទៀតថា ក្នុង​ដំណើរការ​ស្រាវជ្រាវ ប្រសិន​រកឃើញ​អ្នកការពារ​ឬ​អ្នក​នៅ​ពីក្រោយ​សកម្មភាព​ចរាចរណ៍​ឈើ​គ្រញូង​នេះ ហើយ​មានការ​លំបាក​ក្នុងការ​ចាត់វិធានការ ត្រូវធ្វើ​របាយការណ៍​ដោយផ្ទាល់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ចាត់វិធានការ​ដោយ​មិនមាន​ការយោគយល់ និង​លើកលែង​ឡើយ ។​

​ទោះបី​មាន​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល​បែបនេះ​ក្តី ប៉ុន្តែ​បទល្មើស​ចរាចរណ៍​ឈើ​គ្រញូង​នៅលើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា មិនមាន​ការ​ថមថយ​ចុះ​ទេ ហើយ​បែរ​ជាមាន​សន្ទុះ កើនឡើង​ខ្លាំង​ថែមទៀត ដោយ​ឈ្មួញ​ដឹកជញ្ជូន និង​ប្រមូល​ទិញ​ឈើ​គ្រញូង បាន​ចំណាយ​ប្រាក់​សូកប៉ាន់​ឲ្យ​ទៅ​មន្ត្រី​មាន​សមត្ថកិច្ច​ជា​កូនចៅ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ចាប់ពី​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ មកដល់​រាជធានី​ភ្នំពេញ មាន​១៦​គោលដៅ និង​ត្រូវ​ចំណាយ​ទឹកប្រាក់​ចំនួន​ប្រមាណ​៧.០០០​ដុល្លារ​អាមេរិក សម្រាប់​រថយន្ត​តូច​១​គ្រឿង និង​ក្នុង​១​ជើង ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញថា នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ ឈើ​គ្រញូង ចំនួន​៤៨​ដុំ ស្មើនឹង​ទម្ងន់​ជាង ១​តោន បាន​ចរាចរណ៍​ចេញពី​ខេត្តសៀមរាប ដោយ​រថយន្ត​ទំនើប​ម៉ាក Lexus RX 33០ ពណ៌​ស​មួយគ្រឿង ឆ្ពោះ​មកកាន់​ខេត្តបន្ទាយមានជ័យ ។​

​ដោយឡែក នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣ ឈើ​គ្រញូង ចំនួន​៩៦​ដុំ ស្មើនឹង​ទម្ងន់​ជាង ៣​តោន បាន​ចរាចរណ៍​លើ​ទឹកដី​ខេត្តសៀមរាប ដោយ​រថយន្ត​ទំនើប​ចំនួន​២​គ្រឿង គឺ​ម៉ាក ហាយ​ឡិន​ឌ័​រ ពណ៌​ខ្មៅ​មួយគ្រឿង និង ម៉ាក កាមរី បា​ឡែ​ន ពណ៌​ស​មួយគ្រឿង ។​

​ព័ត៌មាន​ពី​សមត្ថកិច្ច​មួយរូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង​តាម​រថយន្ត​ទំនើបៗ ចេញពី​ស្រុក​អន្លង់វែង​មកកាន់​ខេត្តសៀមរាប តាមផ្លូវ​លេខ​៦៧ ក្នុង​មួយ​យប់ៗ មិនតិចជាង​ពី​២០​គ្រឿង ទៅ​៣០​គ្រឿង​ឡើយ ហើយ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន ក្នុង​កម្រិត​តិចតួច ដើម្បី​យក​ស្នាដៃ​ថត​ដាក់​ទូរទស្សន៍ និង​សារព័ត៌មាន បង្អួត​ថ្នាក់លើ​ប៉ុណ្ណោះ ។​

​ដូច្នេះ សរុបសេចក្តី​មក បទល្មើស​ចរាចរណ៍​ឈើ​គ្រញូង នៅតែមាន​សកម្មភាព យ៉ាង​គគ្រឹកគគ្រេង ដែល​បង្ហាញ​ឲ្យ​ឃើញថា បទបញ្ជា​របស់​«​សម្តេច​តេ​ជោ ហ៊ុន សែន » ជា​បុរស​ខ្លាំង​នៃ​កម្ពុជា បានក្លាយ​ទៅជា ក្រដាសអនាម័យ​បាត់ទៅហើយ ដោយសា​មន្ត្រី​ថ្នាក់ក្រោម​ឱវាទ ស្គាល់ចិត្តស្គាល់ថ្លើម «​សម្តេច​តេ​ជោ ហ៊ុន សែន » យ៉ាងច្បាស់ ៕​

1542194510_n

1903899042_n


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item