Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តមណ្ឌលគិរី៖បច្ចុ​ប្បន្ន​នេះ​​ស​កម្ម​ភាព​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់នៅ​ក្នុង​​ខេត្ត​មណ្ឌល​គិរីគ្មាន​​នរ​ណា​​អើ​ពើ​​បង្ក្រាប​​ទេហើយ​​ឈ្មួញ​​រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ឈើភាគ​ច្រើន​​ជ្រក​​ក្រោម​​ស្បែក​​ជា​​កម្លាំង​ប្រ​ដាប់​អា​វុធ

​ខេត្តមណ្ឌលគិរី ៖ បច្ចុ​ប្បន្ន​នេះ​​ស​កម្ម​ភាព​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ នៅ​ក្នុង​​ខេត្ត​មណ្ឌល​គិរី គ្មាន​​នរ​ណា​​អើ​ពើ​​បង្ក្រាប​​ទេ ហើយ​​ឈ្មួញ​​រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ឈើ ភាគ​ច្រើន​​ជ្រក​​ក្រោម​​ស្បែក​​ជា​​ កម្លាំង​ប្រ​ដាប់​អា​វុធ តួ​យ៉ាង​​លោក សាំង កុស​លជា​​មេ​បញ្ជា​ការ​​កង​អនុ​សេនាធំ​ទី​៣ ប្រចាំ​ស្រុក​កោះ​ញែក កំពុង​ក្លាយជា​ស្តេចត្រាញ់ ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន គេ​មិនដែល​ឃើញ​លោក ឃិន ម៉េង​ស្រេង ជា​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី ហើបមាត់​ម្តងណា​ឡើយ នាំ​ឲ្យ​មតិ​ជាច្រើន​គិត​ឃើញថា ជំនួញ​ឈើ​ខុសច្បាប់​របស់លោក សាំង កុសល ទំនងជា​មានការ​បែងចែក​ផលប្រយោជន៍ ជូន​ថ្នាក់លើ​ហើយ​មើលទៅ បានជា​អ្វីៗ​ចេះតែ​រលូន​ល្អ គ្មាន​ការបង្ក្រាប​។​
​

សេចក្តីរាយការណ៍​ពី​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ធំៗ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ប្រចាំខេត្ត​ដាច់ស្រយាល​មួយ​នេះ​មិន​ច្រើន​ប៉ុន្មាន​ទេ ហើយ​កើតចេញពី​ការចាត់​តាំងពី​មន្ត្រី​ដ៏​ធំ​ម្នាក់ ដែលមាន​សិទ្ធិអំណាច​ក្តោប​ក្តាប់​យោធា នៅ​ទូទាំង​ខេត្តមណ្ឌលគិរី គឺ​គេ​សំដៅថា ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ដែល​ជ្រក​ក្រោម​ស្បែក​យោធា សុទ្ធសឹង​ជា​មន្ត្រីក្រោមឱវាទ​របស់​លោក ឃិន ម៉េង​ស្រេង ដូច្នេះ​ប្រសិនបើ​លោក ឃិន ម៉េង​ស្រេង ស្ងាត់ស្ងៀម​ទៅហើយនោះ គ្មាន​នរណា​ហ៊ាន​ក្អក​នោះទេ​។ សិទ្ធិអំណាច​របស់​មន្ត្រី​យោធា នៅក្នុង​ខេត្តមណ្ឌលគិរី​នេះ​ធំ​ខ្លាំងណាស់ ហើយ​មន្ត្រី​យោធា​ខ្លះ​ក៏​ធ្លាប់មាន​ប្រវត្តិ កេណ្ឌ​កូនទាហាន​រាប់រយ​នាក់​ឲ្យ​ចូល​ព្រៃ​កាប់​ឈើ  ដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​នោះទេ​។​

 

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា លោក សាំង កុសល បាន​ឡើង​តំណែង​ជា​មេបញ្ជាការ កងអនុសេនាធំ​ទី​៣ ប្រចាំ​ស្រុក​កោះ​ញែក រយៈពេល​ជាង ១​ឆ្នាំ​មកហើយ ប៉ុន្តែ​គាត់​បាន​ក្លាយជា​ស្តេចត្រាញ់ ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត ចេញទៅ​ស្រុក​យួន គ្មាន​នរណា​ហ៊ាន​ទៅ​ក្បែរ​ទេ បើទោះបីជា​គាត់​ប្រើ​រថយន្ត​របស់​យោធា ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​ក៏ដោយ​។ សមត្ថកិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ នៅ​ទូទាំង​ខេត្តមណ្ឌលគិរី ទទួលបាន​ផលប្រយោជន៍​ដែល​លោក សាំង កុសល បន្តក់​ឲ្យ​ជាប់​ជាប្រចាំ ហើយ​បើ​ចង់​ចាត់​វិធាន​ក្តៅ បង្ក្រាប​ឈើ​របស់​មន្ត្រី​យោធា ដោយ​គ្មាន​កិច្ចសហការ​ពី​លោក ឃិន ម៉េង​ស្រេង ក៏​មិនអាច​ទៅរួច​ដែរ ដូច្នេះ​ចេះតែ​ទ្រាំ​រាប់​ក្បាល​ឡាន​យកលុយ វា​ប្រសើរ​ជាង​ទៅ​ប៉ះទង្គិច ជាមួយ​កងកម្លាំងប្រដាប់អាវុធ​។
​

ជាធម្មតា​លោក សាំង កុសល  បាន​នាំចេញ​ឈើ​ប្រណីត​ខុសច្បាប់​ទៅកាន់​ស្រុក​យួន តាម​ច្រករបៀង​ព្រំដែន ក្នុងស្រុក​កោះ​ញែក មួយចំនួន ដូចជា​ប៉ុស្តិ៍​អូរ​លាវ ប៉ុស្តិ៍​១៤ និង​ប៉ុស្តិ៍​ម្រេច ដែល​ច្រករបៀង​ទាំង ៣​ខាងលើនេះ ក៏​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​ពី​លោក សាំង កុសល ជា​ប្រធាន​កងអនុសេនាធំ​ទី​៣ នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០៣ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី​។ លោក សាំង កុសល រកស៊ី​ឈើ​ខុសច្បាប់ ឡើង​ដុះ​ស្លែ​ទៅហើយ​ប្រចាំខេត្ត​មណ្ឌលគិរី មាន​លុយ​រត់​ការឡើង​តំណែង​ជា​មេបញ្ជាការ គ​.៣ ប្រចាំ​ស្រុក​កោះ​ញែក ដែលជា​កន្លែង​ត្រូវប៉ាន់ ហើយ​លោក សាំង កុសល មាន​សិទ្ធិអំណាច​គ្រប់គ្រង​ច្រករបៀង​ចំនួន​៣ ខាងលើនេះ ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ​ស្រុក​យួន​គ្មាន​នរណាម្នាក់​ហ៊ាន​ទៅ​ក្បែរ​ទេ ប្រសិនបើ​គ្មាន​ការអនុញ្ញាត​ពី​លោក សាំង កុសល​។

 

​ប្រជាពលរដ្ឋ​មួយចំនួន​បាន​សំណូមពរ​ឲ្យ​លោក អ៊ុំ សុវណ្ណ ជា​មេបញ្ជាការ​វរ​សេនា​តូច ការពារ​ព្រំដែន​លេខ​១០៣ ក៏ដូចជា​លោក ឃិន ម៉េង​ស្រេង ជា​មេ​យោធា​ខេត្តមណ្ឌលគិរី មេត្តា​ពិនិត្យមើល​ភាពអនាធិបតេយ្យ នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់លោក សាំង កុសល ឡើងវិញ​ផង ដែល​យ៉ាងហោចណាស់​គួរតែ​បង្ហាញ ពី​ការយកចិត្តទុកដាក់​អនុវត្តន៍​តាម​បទបញ្ជា របស់​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់ ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដូច​មានចែង​ក្នុង​បទបញ្ជា​លេខ​០១ ។ ភាព​ស្ងៀមស្ងាត់​របស់លោក អ៊ុំ សុវណ្ណ និង​ការបិទ​ភ្នែក​របស់លោក ឃិន ម៉េង​ស្រេង នាំ​ឲ្យ​មតិ​ជាច្រើន​គិត​ឃើញថា ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់លោក សាំង កុសល ក៏មាន​ការគាំទ្រ​ពី​ថ្នាក់លើ​ផងដែរ ព្រោះតែ​បញ្ហា​ផលប្រយោជន៍​នោះឯង​៕

Wat 051122


​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item