Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖រថ​យន្ដ​​ស៊េរី​​ទំ​នើប​​មួយ​គ្រឿងរបស់​​មន្ត្រី​នគរ​បាល​​មាន​បុណ្យ​​ស័ក្ដិ​ធំ​​ម្នាក់នៅ​​ក្រ​សួង​ម​ហា​ផ្ទៃបាន​​បើក​​បុក​​ប​ង្គោលខ្សែ​​កា​ប្លិ៍​​អុ​ប​​ទិច​​មួយ​​ដើមប​ណ្តាល​​ឲ្យ​​បាក់​​ទ្រេត​​តែ​​មិន​​រលំ​​ទេ

​រាជធានី​ភ្នំពេញ ៖ រថ​យន្ដ​​ស៊េរី​​ទំ​នើប​​មួយ​គ្រឿង របស់​​មន្ត្រី​នគរ​បាល​​មាន​បុណ្យ​​ស័ក្ដិ​ធំ​​ម្នាក់ នៅ​​ក្រ​សួង​ម​ហា​ផ្ទៃ បាន​​បើក​​បុក​​ប​ង្គោល ខ្សែ​​កា​ប្លិ៍​​អុ​ប​​ទិច​​មួយ​​ដើម ប​ណ្តាល​​ឲ្យ​​បាក់​​ទ្រេត​​តែ​​មិន​​រលំ​​ទេ ដោយ​សារ​​មាន​​ខ្សែ​ភ្លើង​​ ទាញ​​​តឹង​​ទាំង​សងខាង ហើយ​បាន​បើករថយន្ដ រត់​ចូល​ផ្ទះ​បាត់ស្រមោល កាលពី​វេលា​ម៉ោង ៨​និង​៣០ យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅតាម​ផ្លូវ​បេតុង​លេខ​២០០R  ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ តែ​សមត្ថកិច្ច​មូលដ្ឋាន បាន​ព្យាយាម​លាក់បាំង​រឿងនេះ​។​

​ជនបង្ក​គេ​ស្គាល់​មិន​ច្បាស់​ទេ គ្រាន់តែ​ដឹងថា ជា​នាយ​នគរបាល​ម្នាក់ នៅ​ក្រសួងមហាផ្ទៃ​ឈ្មោះ រិ​ន អាយុ​ជាង ៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ២២៩H  ផ្លូវ​លេខ​២០០R  ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ព័ត៌មាន​នេះ​មិនត្រូវ​បាន សមត្ថកិច្ច​ទម្លាយ​ឱ្យដឹង​នោះទេ ដោយ​ព្យាយាម​លាក់បាំង​ការពិត សូម្បីតែ​មេ​នគរបាល​ប៉ុស្ដិ៍ គីឡូម៉ែត្រ​លេខ​៦ ក៏​លាក់​រឿង​នេះដែរ ទុក​ឲ្យ​ខ្សែ​កា​ប្លិ៍ ធ្លាក់​រាយប៉ាយ​រញ៉េរញ៉ៃ បង្កឱ្យមាន​ការភ័យខ្លាច យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​។

​មុនពេល​កើតហេតុ គេ​បានឃើញ​នាយ​នគរបាល​រូបនោះ បាន​បើករថយន្ដ​ស៊េរី​ទំនើប​មួយគ្រឿង ក្នុង ស្ថានភាព​ស្រវឹង ដោយមាន​ល្បឿន​លឿន​បង្គួរ ។ ខណៈ​មកដល់​ផ្លូវកែង​បត់​ចូល​ផ្ទះ បួង​ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅបុក​បង្គោល​ដែក ខ្សែ​កា​ប្លិ៍​អុ​ប​ទិច​បាក់​ទ្រេត ប៉ុន្ដែ​មិន​រលំ​នោះទេ ចំណែក​រថយន្ដ​បាន​រង​ការខូចខាត មួយ​កំណាត់​មុខ​ផងដែរ ។ ក្រោយពី​ម្ចាស់​រថយន្ដ បង្ក​បើក​បុក​បង្គោល​ខ្សែ​កា​ប្លិ៍​រួចហើយ បាន​ថយក្រោយ ហើយ​បើក​ចូល​ផ្ទះ​បាត់ សូម្បីតែ​ជំនាញ​ខាង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិច ទៅរក​ក៏​មិនឃើញ​ដែរ​៕

Wat 27116
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item