Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ស្ពឺ៖បុរស​​ម្នាក់​​បាន​​ស្លាប់​​ភ្លាមៗដោយ​សារ​តែ​​បើក​​ម៉ូតូក្នុង​​ល្បឿន​​លឿន​ដើ​ម្បី​​វ៉ា​​ឡាន​​កុង​តឺ​ន័រតែ​​មិន​​ផុត​​ក៏​​ប៉ះ​​ដៃ​​ម៉ូតូ​​រួច​​ខ្ទាត​ចូល​​ឡានកិន​​ចំ​ក្បាល​បណ្តាល​​ឲ្យ​​ស្លាប់យ៉ាង​​អា​ណោច​អា​ធ័ម

​ខេត្តកំពង់ស្ពឺ ៖ បុរស​​ម្នាក់​​បាន​​ស្លាប់​​ភ្លាមៗ ដោយ​សារ​តែ​​បើក​​ម៉ូតូ ក្នុង​​ល្បឿន​​លឿន​ដើ​ម្បី​​វ៉ា​​ឡាន​​កុង​តឺ​ន័រ តែ​​មិន​​ផុត​​ក៏​​ប៉ះ​​ដៃ​​ម៉ូតូ​​រួច​​ខ្ទាត​ចូល​​ឡាន កិន​​ចំ​ក្បាល​បណ្តាល​​ឲ្យ​​ស្លាប់ យ៉ាង​​អា​ណោច​អា​ធ័ម កាល​ពី​​វេ​លា​​ម៉ោង ៦​​និង​​៣០នា​ទី​​ថ្ងៃ​ទី​​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចន្លោះ​គីឡូម៉ែត្រ លេខ​៤២ និង​៤៣ នៅលើ​ផ្លូវជាតិ​លេខ​៤ ចំណុច​ភូមិ​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​
​

ជនរងគ្រោះ​មានឈ្មោះ ង៉ែត វិបុល អាយុ ២៤​ឆ្នាំ​រស់នៅ​ភូមិ​ពង្រ ឃុំ​តាំង​ក្រូច ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​មានមុខរ​បរជា​អ្នក​ផ្សព្វផ្សាយ ការប្រើប្រាស់​ថាមពល​ពន្លឺ​ថ្ងៃ​។ មុនពេល​កើតហេតុ ជន​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មិនមាន​ស្លាក​លេខ ស៊េរី​២០១៣ ក្នុងទិសដៅ​ពី​កើតមក​លិច ស្រប​ជាមួយ​ឡាន​កុងតឺន័រ​។

 

​លុះ​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ​បាន​បើក​វ៉ា ឡាន​កុងតឺន័រ តែ​ដោយ​ល្បឿន​លឿន​មិនអាច​វ៉ា​បាន ជនរងគ្រោះ​ក៏បាន ងាក​ចង្កូត​មក​ឆ្វេង​វិញ ស្រាប់តែ​ប៉ះ​ដៃចង្កូត​ម៉ូតូ​ដួល​លើផ្លូវ ហើយ​ជនរងគ្រោះ​បាន​ខ្ទាតចូល​ក្រោម​ឡាន បណ្តាល​ឲ្យ​ឡាន​កិន​ចំក្បាល បែកធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅ​កន្លែង កើ​ហេតុ​៕

OLYMPUS DIGITAL CAMERA Wat 05111

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item