Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖សម​ត្ថ​កិច្ច​​នគរ​បាលក៏​ដូច​ជា​​ប្រ​ជា​ពល​រដ្ឋបាន​​ប្រ​ទះ​ឃើញ​​យុវ​ជន​​ម្នាក់ដេក​​ត្រាំ​​ទឹក​​ស្រែ​​តែ​ម្នាក់​ឯងជា​មួយ​​ម៉ូតូ​​មួយ​គ្រឿង​​ម៉ាកFino

​រាជធានី​ភ្នំពេញ ៖ សម​ត្ថ​កិច្ច​​នគរ​បាល ក៏​ដូច​ជា​​ប្រ​ជា​ពល​រដ្ឋ បាន​​ប្រ​ទះ​ឃើញ​​យុវ​ជន​​ម្នាក់ ដេក​​ត្រាំ​​ទឹក​​ស្រែ​​តែ​ម្នាក់​ឯង ជា​មួយ​​ម៉ូតូ​​មួយ​គ្រឿង​​ម៉ាក Fino មួយ​​យប់​ទល់​​ភ្លឺ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង ០៦​​និង​​៣០ នាទី​​ព្រឹក​​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ​ផ្លូវ​ទំនប់​៧​មករា ត្រង់ចំណុច​ភូមិ​ពា​រាម សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ករណីនេះ​ក៏​គ្មាន​ប្រភព​ណា​ដឹង​ប្រាកដថា បុរស​រូបនេះ​ដេក​ត្រាំ​ទឹក​ស្រែ តាំងពី​ពេលណា​នោះទេ​។​
​

យុវជន​រូបនេះ​មានឈ្មោះ ស៊ីន ស៊ី​វន អាយុ ២៨​ឆ្នាំ ជា​សិស្សសាលា​វេ​ស្ទឺ​ន និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃទទឹង ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ជាមួយ​បងប្អូន ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 1X-9336​។ ​ករណីនេះ​គេ​សង្ស័យ​គាត់​ស្រវឹង​ជិះ​ម៉ូតូ​ធ្លាក់​ផ្លូវ​ខ្លួនឯង ប៉ុន្តែ​ក្រោយពី​ដឹងខ្លួន​តិចៗ​ជនរងគ្រោះ​ប្រាប់ថា គាត់​អត់​ចេះ​ផឹកស៊ី​ទេ ត្រូវ​មិត្តភក្តិ​រត់ចោល តែ​សំណាងល្អ​ហើយ អត់​មានការ​បាត់បង់​ម៉ូតូ​៕

Wat 091133
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item