Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ដ​កណ្ដាល៖មន្ដ្រី​រដ្ឋ​បាល​​ព្រៃ​ឈើនិងមន្ត្រីអាវុធហត្ថ​​ដែល​​ទំ​នង​ជា​​ផឹក​ស៊ីស្រវឹង​​ជោក​ជាំ​​ផង​​នោះបាន​​ប្រ​ដេញ​​តាម​​ឡានដឹក​ទំ​និញ​​មួយ​គ្រឿង

​ខេត្ដ​កណ្ដាល ៖ មន្ដ្រី​រដ្ឋ​បាល​​ព្រៃ​ឈើ និងមន្ត្រីអាវុធហត្ថ​​ ដែល​​ទំ​នង​ជា​​ផឹក​ស៊ី ស្រវឹង​​ជោក​ជាំ​​ផង​​នោះ បាន​​ប្រ​ដេញ​​តាម​​ឡាន ដឹក​ទំ​និញ​​មួយ​គ្រឿង តាំង​ពី​​ម្តុំ​ទួល​​ក្រ​សាំង រហូត​ដល់​​ស្ពាន​​លេខ ១០ ស្ថិត​ក្នុង​​ឃុំ​​ព្រែក​​គយស្រុក​​ស្អាង ខេត្ដ​កណ្ដាល ហើយ​បាន​ប្រើប្រាស់​កាំភ្លើង​ខ្លីម៉ាក K៥៤ ភ្ជង់​ក្បាល​បុរស​ម្នាក់​ជា​តៃកុង​ឡាន​ដឹកទំនិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៩​និង​៤០ នាទី​យប់​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ។​
​

មន្ត្រីអាវុធហត្ថ​​ម្នាក់​នោះ​មានឈ្មោះ សែម សារិទ្ធ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ និង​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មាន ឈ្មោះ ថោង ភិន​ណា​រ៉ា ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឧត្ដម ឃុំ​ខ្សាយ  ស្រុក​ពាម​រក៍ ខេត្ដ​ព្រៃវែង ។ ចំណែកឯ​តៃកុង​ឡាន​ដឹកទំនិញ  ដែល​រង​ការគំរាមកំហែង​ពី​សំណាក់ សមត្ថកិច្ច​យក​កាំភ្លើងខ្លី​ភ្ជង់​ក្បាល​នោះ​មានឈ្មោះ ជា វីរៈ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាំង ឃុំ​ជី​ផុ​ច ស្រុក  មេសាង ខេត្ដ​ព្រៃវែង ។​

 

​មន្ដ្រីនគរបាល​ស្រុក​ស្អាង បានឱ្យដឹងថា  មន្ត្រីអាវុធហត្ថ​​​និង​មន្ដ្រីរដ្ឋបាល​ព្រៃឈើ  បាន​ជិះ​រថយន្ដ ១​គ្រឿង​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V-0727 ត្រឡប់​មកពី​ផឹកស៊ី​វិញ ក៏បាន​ប្រទះ​រថយន្ដ​ធុន​ធំ​មួយគ្រឿង ពណ៌​សលាយ​ខៀវចាស់  ពាក់​ស្លាក​លេខ ភ្នំពេញ 3A-4573 មាន​ដឹកទំនិញ​បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ២១B ម្ដុំ​ទួល​ក្រសាំង  ហើយ​មន្ត្រី​ពីរ​នាក់​នោះ ក៏បាន​បើករថយន្ដ ប្រដេញ​តាម​ឡាន​ដឹកទំនិញ​ខាងលើ តែដោយសារ​មិនមែនជា​រថយន្ដ​ស៊ី​រ៉ែ​ន​នោះ តៃកុង​ឡាន​ដឹកទំនិញ បាន​ព្យាយាម​បន្ថែម​ល្បឿន​។​

 

​ដោយសារតែ​ខឹង​ឡាន​ដឹកទំនិញ​នោះ​មិន​ព្រម​ឈប់  មន្ត្រី​ពីរ​នាក់​នេះ​បាន​ព្យាយាម​បើករថយន្ដ វ៉ា​ឡាន​ដឹកទំនិញ ហើយ​បាន​ឈប់​នៅលើ​ស្ពាន​លេខ​១០។ ពេល​នោះ​​ឡាន​ដឹកទំនិញ ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​ជ្រុល​ទៅបុក​គូទ​រថយន្ដ ហាយ​ឡែ​ន​ឌឺ ត្រូវ​ចំកាង​ក្រោយ បណ្ដាលឱ្យ​ធ្លាក់​ទៅលើ​ស្ពាន ។ មន្ត្រី​ពីរ​នាក់​នេះ​ខឹងសម្បា​យ៉ាងខ្លាំង បាន​យក​កាំភ្លើងខ្លី  ទៅ​វាយ​កញ្ចក់​ឡាន​ដឹកទំនិញ​បំបែក រួច​អូស​ក្បាល​តៃកុង​ឡាន​ចេញមកក្រៅ យក​កាំភ្លើង​ភ្ជង់​ក្បាល និង​គំរាម​បាញ់សម្លាប់​។ លោក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ធ្វើ អន្ដរាគមន៍​និង​ហៅ​ភាគី​ទាំងសងខាង ព្រមទាំង​រថយន្ដ​មកកាន់ អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង​ដើម្បី​កសាង​សំណុំរឿង ៕

photo 3

Wat 041124

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item