Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តរតនគិរី៖រថ​យន្ត​​តា​​កូ​​ម៉ា​​បាន​​បើក​​បុក​​ម៉ូតូ​​មួយ​គ្រឿងក្នុង​ទិស​ដៅ​​​ប​ញ្ច្រាស​​​គ្នាប​ណ្តាល​​ឲ្យ​​ឪ​ពុក​​និង​​កូន​ប្រុស​​តូច​​ម្នាក់​ស្លាប់​​ភ្លាមៗ​​យ៉ាង​​អា​ណោ​ច​អា​ធ័មនៅ​នឹង​កន្លែង​​កើត​ហេតុ

​ខេត្តរតនគិរី ៖ រថ​យន្ត​​តា​​កូ​​ម៉ា​​ បាន​​បើក​​បុក​​ម៉ូតូ​​មួយ​គ្រឿង ក្នុង​ទិស​ដៅ​​​ប​ញ្ច្រាស​​​គ្នា ប​ណ្តាល​​ឲ្យ​​ឪ​ពុក​​និង​​កូន​ប្រុស​​តូច​​ម្នាក់ ​ស្លាប់​​ភ្លាមៗ​​យ៉ាង​​អា​ណោ​ច​អា​ធ័ម នៅ​នឹង​កន្លែង​​កើត​ហេតុ កា​ល​ពី​​ព្រឹក​​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៣ ស្ថិត​នៅ​តាម​​បណ្ដោយ ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុង​ភូមិ​សោម​កា​និ​ញ ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​
​

មុនពេល​កើតហេតុ​ជនរងគ្រោះ ឈ្មោះ ក្លាន​ដូ​ត អាយុ ៣០​ឆ្នាំ បាន​ជិះ​ម៉ូតូ​ម៉ាក សង់​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1Z-1460 ឌុប​ប្រពន្ធ​ចេញពីផ្ទះ ស្ថិតនៅ​ភូមិ​សោម​កា​និ​ញ ឃុំ​សោម​ធំ ដើម្បី​ជូនទៅ​បោចស្មៅ​ដំណាំ​ក្នុង​ចម្ការ ហើយ​ក្នុងពេលនោះ ក៏បាន​យក​កូនប្រុស​ឈ្មោះ សល់ សាំង ទៅជា​មួយ​ផងដែរ ហើយ​ពេល​ឌុប​ប្រពន្ធ ទៅដល់​គោលដៅ​ហើយ ជនរងគ្រោះ​បាន​ត្រឡប់មកផ្ទះ​វិញ​។

 

​ពេល​ជិះ​ម៉ូតូ​ជិត​ដល់​ផ្លូវ​ចូល​ភូមិ ស្រាប់តែ​រថយន្ត ម៉ាក​តូ​យូ​តា តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2A0-3592 បើកបរ​ពី​កើតមក​លិច ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ បណ្ដាល​ឲ្យ​ឪពុក​និង​កូនតូច ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្ដង​។  អ្នកបើកបរ​រថយន្ត​បង្កហេតុ​មានឈ្មោះ ញៀន សំណាង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ត្រូវបាន​អ្នកភូមិ​ចាប់ខ្លួន ប្រគល់​ទៅ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ដើម្បី​ចាត់ការ​បន្ត​៕


​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item