Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​នៅ​ក្នុង​សម័យ​រាជាណាចក្រ​កម្ពុ​ជាទី​២​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ បាន​ផលិត​ចេញ​នូវ​ឧកញ៉ា​ និង​ឯកឧត្តម​-​លោក​ជំទាវ​យ៉ាងច្រើន​គ​គោក​ "​ខ្លះ​ជា​សមាជិក​រាជរដ្ឋាភិបាល​ ខ្លះ​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​ ខ្លះ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ ខ្លះ​ជាទី​ប្រឹក្សា​ក្រសួង​-​ស្ថាប័ន​ ខ្លះ​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា​ រដ្ឋសភា​ ក្រុមប្រឹក្សាធម្មនុញ្ញ​ តុលាការ​ គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ស្ថាប័ន​-​អាជ្ញាធរ​ផ្សេងៗ​ទៀត​ ដែល​មាន​ឋានៈ​ស្មើ​ចាប់ពី​អគ្គនាយក​ឡើង​ទៅ​"​ រហូត​ធ្វើ​ឲ្យ​ងារ​ជា​ឧកញ៉ា​ និង​ងារ​ជា​ឯកឧត្តម​ធ្លាក់​ក​ក្នុង​ស្ថានភាព​អតិផរណា​ទៀត​ផង​ ។​

​លោក​ឧកញ៉ា​ តាន់​ សេង​ហាក់​ "​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៤/០៤៩​ ចុះ​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០០៤"​ កាលពី​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ចំនួន​៨​ឆ្នាំ​ ពី​បទ​ជួញដូរ​គ្រឿងញៀន​ ពោល​គឺ​មានឈ្មោះ​ជា​ជនជាប់ចោទ​នៅ​ស្ថាប័ន​តុលាការ​ ។​

​លោក​ឧកញ៉ា​ លី​ សាយ​ឃាង​ ធ្លាប់​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ក្លែង​លិខិត​ស្នាម​ គៃបំបាត់​សម្បត្តិទ្រព្យ​ និង​ប្រាក់​ក្រុមហ៊ុន​ម៉េ​ង​ ស្រ៊ា​ង​ តាំងពី​ឆ្នាំ​២០០១​ និង​ត្រូវ​បាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន​ថែម​ទៀត​ ពោល​គឺ​មានឈ្មោះ​ជា​ជន​ត្រូវ​ចោទ​ នៅ​ស្ថាប័ន​តុលាការ​ ។​

​លោក​ឧកញ៉ា​ ឃី​ គឹ​ម​លន់​ "​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៩/១០០៨​ ចុះ​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០០៩"​ និង​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​នោះ​ ធ្លាប់​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ "​ផ្ទុះអាវុធ​ទៅ​ក្បួន​ហែ​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ​"​ និង​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៣​ តែ​ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​ ពោល​គឺ​មានឈ្មោះ​ជា​ជន​ត្រូវ​ចោទ​នៅ​ស្ថាប័ន​តុលាការ​ ។​

​លោកស្រី​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ "​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១១/៦០៦​ ចុះ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១១"​ និង​ជា​អតីត​ទីប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​នីតិកាល​ទី​២​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ធ្លាប់​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ចំនួន​៤​ឆ្នាំ​០៦​ខែ​ ពី​បទ​ប៉ះពាល់​ទៅ​លើ​កម្មសិទ្ធិ​ទ្រព្យសម្បត្តិ​សាធារណៈ​ ដោយ​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៨៧"​ខ​"​ ចុះ​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១២​ និង​ក៏​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ផង​ដែរ​ តាម​ដីកា​លេខ​៦០៣​ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១២​ ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​ឯកឧត្តម​ កែប​ ជុតិមា​ អតីត​ទីប្រឹក្សា​ផ្ទាល់​នាយក​រដ្ឋមន្ត្រី​ និង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ។​ សព្វថ្ងៃ​លោកស្រី​ឧកញ៉ា​ ឈិ​ន​ សុ​គ​ន្ធា​រី​ ហៅ​យាយ​ក្រពើ​ កំពុង​ពួន​សំងំ​លាក់ខ្លួន​ ដើម្បី​គេច​ពី​ការ​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​ ពោល​គឺ​មានឈ្មោះ​ជា​ជនជាប់ចោទ​នៅ​ស្ថាប័ន​តុលាការ​ ។​

​លោក​ឧកញ៉ា​ ម៉ី​ រ​ដ្ឋា​ អតីត​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រធាន​ព្រឹទ្ធសភា​នីតិកាល​ទី​២​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ "​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១០/០៧៣​ ចុះ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១០"​ ត្រូវ​បាន​តុលាការ​សាលាឧទ្ធរណ៍​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ តាម​ដីកា​លេខ​៥០​ដក​ឧ​/២០១១​ ចុះ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១១​ និង​ធ្លាប់​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ផង​ដែរ​ ។​ សព្វថ្ងៃ​លោក​ឧកញ៉ា​ ម៉ី​ រ​ដ្ឋា​ កំពុង​ពួន​សំងំ​លាក់ខ្លួន​ដើម្បី​គេច​ពី​ការ​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​ ពោល​គឺ​មានឈ្មោះ​ជា​ជនជាប់ចោទ​នៅ​ស្ថាប័ន​តុលាការ​ ។​

​នៅ​មានឈ្មោះ​ជា​ឧកញ៉ា​ជា​ច្រើន​ទៀត​ដែល​មានរឿង​រ៉ាវ​នៅ​ស្ថាប័ន​តុលាការ​ មានរឿង​រ៉ាវ​រំលោភ​បំពាន​យក​ដីធ្លី​ប្រជាពលរដ្ឋ​ "​តួយ៉ាង​លោក​ឧកញ៉ា​ ជៀម​ ផែន​ ថៅកែ​ស្រា​បៀរ​លី​អូ​ ជាដើម​"​ មានរឿង​បាញ់បោះ​សេរី​…​។​ល​។​

​ក្នុង​រាជ​សារ​ចុះ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០០៣​ របស់​សម្តេចឪ​ សម្តេច​តា​ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាល​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​ទ្រង់​បាន​ព្រះ​តម្រិះ​ថា​ "​នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​គ្មាន​មហាសេដ្ឋី​រាប់​មិន​អស់​ដូច​សព្វ​ថ្ងៃនេះ​ទេ​ …​ ។​ នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​មាន​មហាសេដ្ឋី​តែ​មួយ​គត់​ គឺ​លោក​ តាន់​ ប៉ា​ ដែល​គាត់​មាន​មហា​សម្បត្តិ​តាំង​តែ​ពី​សម័យ​បារាំង​ត្រួតត្រា​កម្ពុជា​ ។​ ក្រៅពី​លោក​ឧកញ៉ា​ តាន់​ ប៉ា​ មាន​ឧកញ៉ា​ចំនួន​តិច​ជាង​១០​នាក់​ គឺ​លោក​ ស​ ហី​,​ លោក​ អុងប៉ាង​ ខោល​ និង​លោក​២​ឬ​៣​នាក់​ទៀត​ដែល​ខ្ញុំ​មិន​ចាំ​ឈ្មោះ​ ។​ ឥឡូវនេះ​វិញ​មាន​ឧកញ៉ា​មហាសេដ្ឋី​រាប់​មិន​អស់​ទេ​ដែល​អាច​ជួយ​រាជរដ្ឋាភិបាល​បាន​ ។​ "​ ។​

​មន្ត្រី​ចាស់ៗ​ដែល​ស្និទ្ធ​នឹង​ព្រះ​បរមរាជវាំង​ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា​ កាលពី​សម័យ​មុន​អ្នក​ដែល​មាន​ងារ​ជា​ឧកញ៉ា​ដែល​ប្រទាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ គឺ​មាន​វិន័យ​ មាន​របៀបរបប​ និង​មាន​កិត្តិយស​ណាស់​ ដោយសារ​អ្នក​ទទួល​បាន​ងារ​ជា​ឧកញ៉ា​គឺជា​អ្នកមាន​គុណសម្បត្តិ​ចំពោះ​ជាតិ​ មិនមែន​ពឹងផ្អែក​លើ​លុយ​នោះ​ទេ​ ហើយ​រយៈពេល​មួយ​ឆ្នាំ​ត្រូវ​ចូល​គាល់​ព្រះមហាក្សត្រ​ចំនួន​២​ដង​ ដើម្បី​ទូល​ថ្វាយ​អំពី​អំពើ​របស់​ខ្លួន​ ។​

​ផ្ទុយ​ទៅ​វិញ​ តាម​ការ​កត់សម្គាល់​របស់​មជ្ឈដ្ឋាន​ជា​ច្រើន​នា​សម័យ​រាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​ គឺ​បង្ហាញ​ថា​ កិត្យានុភាព​ឧកញ៉ា​បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​ ដោយសារ​គ្មាន​ប្រព័ន្ធ​អ្វី​ច្បាស់លាស់​សម្រាប់​គ្រប់គ្រង​ ត្រួតពិនិត្យ​ ឬ​វាយតម្លៃ​ឧកញ៉ា​ក្រៅ​តែ​ពី​លុយ​ ទើប​លេច​មាន​អំពើ​ផ្តេសផ្តាស​ជា​ច្រើន​ចេញពី​ស្រទាប់​ឧកញ៉ា​ ។​ ទន្ទឹម​នឹង​នេះ​ ក៏​មាន​ឧកញ៉ា​មួយ​ចំនួន​បាន​ទទួល​រង​គ្រោះ​ដោយសារ​សង្គម​មិន​អនុវត្តន៍​ច្បាប់​ជា​មូលដ្ឋាន​នេះ​ដែរ​ ៕​

Tan-Senghak-3 Khy-Kimlon


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item