Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ក្រៅពី​មានមុខ​ងារ​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​សហប្រធាន​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​…​។​ល​។ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​សុខ អាន នៅមាន​មុខងារ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​និង​ជា​ប្រធាន​អាជ្ញាធរ​ដើម្បី​ការពារ​រមណីយដ្ឋាន និង​រៀបចំ​តំបន់​អង្គរ ហៅ​កាត់​ថា «​អាជ្ញាធរ​អប្សរា​» ថែមទៀត ។​

​នៅពេល​ថ្មីៗ​នេះ មន្ត្រី​ថ្នាក់​តូចតាច​បម្រើ​ការងារ​នៅក្នុង​អាជ្ញាធរ​អប្សរា​បាន​លើកឡើងថា ឯកឧត្តម​ប្រធាន​អាជ្ញាធរ​អប្សរា​មានកូន​ប្រុស​ពៅ​ម្នាក់​ឈ្មោះ សុខ សង្វារ អាយុប្រមាណ​ជាង​២០​ឆ្នាំ មាន​តួនាទី​ជា​អនុប្រធាននាយកដ្ឋាន​មួយ​នៅ​ក្រសួងទេសចរណ៍​សោះ បែរជា​មក​លូកដៃ​ចូល​ចាត់ចែង​ការងារ​ស្រេច​នឹង​ចិត្ត​នៅ​អាជ្ញាធរ​អប្សរា ជំនួស​ឪពុក​របស់ខ្លួន ដោយ​គ្មាន​ញញើត​នឹង​អំណាច​ឋានានុក្រម នៃ​អគ្គនាយក​អាជ្ញាធរ​អប្សរា​ឡើយ ។ លើសពីនេះ លោក​សុខ សង្វារ ដែល​អាង​អំណាច​ឪពុក​តែងមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក​ជាប សុថា​រដ្ឋ ជា​ប្រធាន​នាយក​រដ្ឋា​ន​បុគ្គលិក​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជា​ប្រភេទ​មន្ត្រី​ជំនាញ​ខាង​ទ្រឹស្តី​ហៀរ​កែង តែមាន​ចរិត​ឫកពា ក្រអឺតក្រទម ដាក់​មន្ត្រី​ចាស់ៗ ជា​រៀមច្បង​និង​មាន​ត្រចៀកស ។​

​ក្រុមមន្ត្រី​តូចតាច​ដែល​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងនោះ​បានលើកឡើង​ទៀតថា ការបង្កើត​ច្រកចេញ ចូល​តែមួយ​នៅ​អាជ្ញាធរ​អប្សរា​«​មជ្ឈមណ្ឌល​សេវាកម្ម​អាជ្ញាធរ​អប្សរា​» ដែល​គ្រប់គ្រង​ដោយ​លោក​ង៉ាន់ ដា​នី «​ជា​ប្រធាន​នាយកដ្ឋាន​ហិរញ្ញកិច្ច និង​គណនេយ្យ​» និង​លោក​ហុក ប៉េង​សែ «​ជា​ប្រធាន​រដ្ឋបាល បុគ្គលិក​និង​សម្ភារៈ​» ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​នេះ​ក្លាយជា​សម្បុក​ពុករលួយ និង​ជំរិត​ទារប្រាក់​ពី​បណ្តា​ក្រុមហ៊ុន​ទេសចរណ៍ សណ្ឋាគារ និង​ម្ចាស់​សំណើ​ផ្សេងៗ​សម្រាប់​ការថត​ភាពយន្ត​ឯកសារ ការរៀបចំ​ពិធី​ទទួលទាន​អាហារ និង​ការសម្តែង​សិល្បៈ​ព្រមទាំង​សំណើ​ផ្សេងទៀត​នៅក្នុង​តំបន់​អង្គរ ។ ចំណូល​របស់​អាជ្ញាធរ​អប្សរា​បានមកពី​ផ្នែក​នេះ​មាន​ចំនួន​រាប់សែន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំៗ បូករួម​ទាំង​ចំណូល​បានមកពី​ការយក​លុយ​ពី​ផ្លូវ​វាង​ក្រុង​និង​រថយន្ត​អគ្គិសនី​របស់​អាជ្ញាធរ​អប្សរា ត្រូវបាន​គ្រប់គ្រង​ដោយ​គ្មាន​តម្លាភាព គេ​យកប្រាក់​ដាល់​ហោប៉ៅ​ផ្ទាល់ខ្លួន​និង​បក្ខពួក​របស់គេ ហើយ​តាំង​ប្រកាសថា រកស៊ី​ខាត​រហូត ។​

​មន្ត្រី​តូចតាច​នៃ​អាជ្ញាធរ​អប្សរា​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ទៀតថា កាលពី​ពេលមុន លោក​ង៉ាន់ ដា​នី សឹង​រករ​ថយ​នុ្ត​ជិះ​មិនបាន​ផង ប៉ុន្តែ​ឥឡូវ​សល់​លុយ​រាប់លាន​ដុល្លារ​អាមេរិក ហើយ​អាចមាន​លទ្ធភាព​ប្រើប្រាស់​ឥទ្ធិពល​អំណាច​ប្រធាន​អាជ្ញាធរ​អប្សរា​មក​ជិះជាន់ និង​គាបសង្កត់​លើ​មន្ត្រី​ថ្នាក់ក្រោម​ជាង​៣​ពាន់​នាក់​ឲ្យ​អស់​កម្លាំងចិត្ត​ក្នុងការ​បំពេញភារកិច្ច ព្រមទាំង​ធ្វើ​ឲ្យ​សំឡេងឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្តសៀមរាប​ធ្លាក់ចុះ​ទៀតផង ។​

​ក្រុមមន្ត្រី​តូចតាច​បម្រើ​ការងារ​នៅ​អាជ្ញាធរ​អប្សរា​សំណូមពរ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី មេត្តា​បង្គាប់បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អំពើពុករលួយ និង​អំពើ​បក្ខពួកនិយម​ឋិត​នៅក្រោម​ក្លៀក ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​សុខ អាន ជា​ប្រធាន​អាជ្ញាធរ​អប្សរា​និង​ជា​ដន្លងដងស្នែង​របស់​សម្តេច​ផង ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​អំពី​ដំណើរការ​កែទម្រង់​ពិតប្រាកដ​របស់​រាជរ​ដ្ឋា​ភិ​បាល​អាណត្តិ​ទី​៥ ៕​

Hun-Sen-Sok-An


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item