រាជធានីភ្នំពេញ ៖ ក្រោយពេលផឹកស៊ីស្រវឹង បុរសចំនួន ៣នាក់បានជិះម៉ូតូឌុបគ្នា ត្រឡប់មកផ្ទះវិញ ស្រាប់តែមានជនល្មើសជិះម៉ូតូ តាមមកពីក្រោយ ដេញកាប់ជនរងគ្រោះ មិនដកដៃកាលពីម៉ោង ២១និង៣០ នាទីយប់ថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យបុរស ៣នាក់រងរបួសធ្ងន់ ហើយក្រោយពេលធ្វើសកម្មភាព ជនល្មើសបានជិះម៉ូតូ គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះមានឈ្មោះ ខយ ខន អាយុ ៣១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅ ភូមិកំពង់សំរិទ្ធ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានជនដៃដល់ កាប់របួសស្ទើរសុសក្បាល។ ជនរងគ្រោះម្នាក់ទៀត មានឈ្មោះ ច្រិច វ៉ា អាយុ ២១ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ បានរងរបួសធ្ងន់ ហើយម្នាក់ទៀតមិនទាន់ ស្គាល់អត្តសញ្ញាណនោះទេ។
ជនរងគ្រោះបាននិយាយថា ពួកគេបាននាំគ្នាផឹកស៊ី នៅម្ដុំក្បែរវត្តតាំងកសាង ដោយមានគ្នាចំនួន ៥នាក់ហើយពេលកំពុងផឹកស៊ីនោះ ពួកគេពុំមានរឿងរ៉ាវជាមួយអ្នកណានោះទេ ប៉ុន្ដែនៅពេលជិះម៉ូតូជិតមកដល់ផ្ទះ ស្រាប់តែមានជនល្មើសមានគ្នា ពីរនាក់ជិះម៉ូតូម៉ាកវីវ៉ា មួយគ្រឿង ប្រដាប់ដោយកាំបិតគ្រប់ដៃ តាមពីក្រោយកាប់ពួកគេតែម្ដង។ ពេលកំពុងរងការកាប់ប្រហារនោះ ជនរងគ្រោះបានព្យាយាមរត់គេចតែជនរងគ្រោះម្នាក់ ស្រវឹងខ្លាំងពេកទើប ក៏ត្រូវជនសង្ស័យកាប់ត្រូវរបួសធ្ងន់ជាងគេ៕
Source from: watphnom-news.com























Loading...




Post a Comment