Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ទ្រព្យ​ស​ម្បត្តិ​​ប្រ​មាណ​​ជិត១​​លាន​​ដុល្លារដែល​មាន​​គ្រឿង​ចក្រនិង​​ដី​ធ្លី​​ផង​​នោះត្រូវ​បាន​​ម្ចាស់​ទ្រព្យ​​យក​ទៅ​​​ដាក់​បញ្ចាំដើ​ម្បី​​ដោះ​​ទាល់​​បាន​មួយ​គ្រា

​រាជធានី​ភ្នំពេញ ៖ ទ្រព្យ​ស​ម្បត្តិ​​ប្រ​មាណ​​ជិត ១​​លាន​​ដុល្លារ ដែល​មាន​​គ្រឿង​ចក្រ និង​​ដី​ធ្លី​​ផង​​នោះ ត្រូវ​បាន​​ម្ចាស់​ទ្រព្យ​​យក​ទៅ​​​ដាក់​បញ្ចាំ ដើ​ម្បី​​ដោះ​​ទាល់​​បាន​មួយ​គ្រា ជា​មួយ​លោក​ឧកញ៉ា​ និង​ជា​​ឧ​ត្ត​ម​​សេ​នីយ៍​​ឯក ដ៏​​មាន​មុខ​មាត់ ទ្រព្យ​ធន​​ស្ដុក​ស្ដម្ភ​​ម្នាក់ តែ​នៅពេល​ដែលមាន​ប្រាក់​ទៅ​លោះ ទ្រព្យសម្បត្តិ​ទាំងនោះ មក​គ្រប់គ្រង​វិញ បែរជា​មិនមាន​ភាពចុះ​សម្រុង​គ្នា ទើប​កើតជា​រឿងរ៉ាវ​ឈ្លោះ​គ្នា បែកផ្សែង​រហូត​មានការ​ប្តឹងប្តល់​គ្នា តាមផ្លូវ​តុលាការ​។

 

​ដើមហេតុ​នៃ​រឿង​ជម្លោះ​នោះ កើតឡើង​ដោយសារ​លោក​ឧកញ៉ា ឈន សា​រ៉ា​ណេ ដែលមាន​តួនាទី​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក នាយរង​សេនាធិការ​ចម្រុះ ជា​មេបញ្ជាការរង បញ្ជាការដ្ឋាន កងវិស្វកម្ម​អគ្គបញ្ជាការ និង​ជា​ឈ្មួញ​ដ៏​មានទ្រព្យ​ស្តុកស្តម្ភ ហើយ​មាន​ខ្នងបង្អែក​ជាច្រើន​ផង​នោះ រង​នូវ​ការចោទប្រកាន់ ពី​កូនបំណុល​ថា ចង់ស៊ី​ដាច់​ដី​និង​គ្រឿងចក្រ​ជាច្រើន ដែល​គេ​បានដាក់​បញ្ចាំ ហើយ​ពេលដែល​ដើមចោទ ប្តឹង​តុលាការ និង​នៅពេល​ចុះ​អនុវត្តន៍​ដីកា​សម្រេច​ការពារ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ កន្លងទៅនេះ ស្រាប់តែ​លោក​ឧកញ៉ា ឈន សា​រ៉ា​ណេ ប្រមូលយក​គ្រឿងចក្រ​ចេញ​អស់​។​

 

​លោក ឡេង ច័ន្ទ​តារា ដែលជា​ដើមបណ្ដឹង​បាន​រៀបរាប់ថា កាលដើមឡើយ លោក​និង​ឧកញ៉ា ឈន សា​រ៉ា​ណេ ធ្លាប់​ស្គាល់គ្នា និង​រកស៊ី​ជាមួយគ្នា​ផងដែរ តែ​ខណៈដែល​លោក បាន​ជួប​បញ្ហា​ជីវភាព​បន្តិចបន្តួច ក៏បាន​សម្រេចចិត្ត យក​គ្រឿងចក្រ និង​ដី​មួយចំនួន ដែលមាន​តម្លៃ​ជិត​មួយ​លាន ដុល្លារ​អាមេរិក ទៅ​ដាក់បញ្ចាំ​ជាមួយ​លោក​ឧកញ៉ា ឈន សា​រ៉ា​ណេ ដោយមាន​លក្ខខណ្ឌ និង​កិច្ចសន្យា​ត្រឹមត្រូវ​ទៀតផង​។  នៅពេលដែល​លោក​មាន​ប្រាក់ បង់​សង​និង​បង់​តាម​កិច្ចសន្យា ដែល​លោក បាន​ជំពាក់​នោះ ទីបំផុត​លោក​ឧកញ៉ា ឈន សា​រ៉ា​ណេ មិន​ព្រម​ផ្តល់​គ្រឿងចក្រ​ឲ្យ​វិញ​ទេ ថែមទាំង​យក​គ្រឿងចក្រ​នោះ ទៅ​ប្ដូរ​ពណ៌ ដើម្បី​បំបាត់ភស្តុតាង​ទៀតផង​។​

លោក ឡេង ច័ន្ទ​តារា បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១១ លោក​និង​លោក​ឧកញ៉ា ឈន សា​រ៉ា​ណេ បាន​ចុះកិច្ចសន្យា​គ្នា​ទិញ និង​លក់​ឈើ​អារ ដោយ​មិនបាន​ចុះកិច្ចសន្យា ពេញលេញ​នោះទេ ហើយ​ស្រាប់តែ​លោក​ឧកញ៉ា ឈន សា​រ៉ា​ណេ បាន​ប្តឹងទៅ​តុលាការខេត្ត​កំពង់ធំ ចំនួន​ពីរលើក ដើម្បី​រក្សា​ការពារ​នូវ​អចលនវត្ថុ និង​គ្រឿងចក្រ​ជាច្រើន​ទៀត ប៉ុន្តែ​ត្រូវបាន​សាលាដំបូង​ខេត្តកំពង់ធំ សម្រេច​លុបចោល ដោយ​ឲ្យ​ភាគី​ទាំង ២​ផ្សះផ្សា​គ្នា ដោយ​តម្រូវ​ឲ្យ​លោក សង​ប្រាក់​ទៅ​លោក​ឧកញ៉ា ឈន សា​រ៉ា​ណេ ដោយមាន​កំណត់​ថ្ងៃ​ត្រឹមត្រូវ ។​

 

​លោក ឡេង ច័ន្ទ​តារា បាន​ទូទាត់​ប្រាក់​របស់ខ្លួន​ទៅ ឲ្យ​លោក​ឧកញ៉ា ឈន សា​រ៉ា​ណេ ជា​បន្តបន្ទាប់​គិត​ចាប់តាំងពី​មាន​សេចក្តី​បង្គាប់​របស់​តុលាការខេត្ត​កំពង់ធំ រហូតមក​គឺមាន​សាច់ប្រាក់​ចំនួន ៤៩៥.០០០ ដុល្លារ​រួចហើយ​។ នៅ​សេសសល់​ប៉ុន្មាន ចាំ​និយាយ​គ្នា​បន្តទៀត​ប៉ុន្តែ​ស្រាប់តែ​លោក​ឧកញ៉ា ឈន សា​រ៉ា​ណេ គេចវេះ​មិន​ព្រម​ជួប ហើយ​នាំយក​គ្រឿងចក្រ ពី​ខេត្តកំពង់ធំ មក​ទុក​នៅ​ភ្នំពេញ​ទៀតផង​។ ពាក់ ព័ន្ធ​នឹង​ការចោទប្រកាន់​នេះ វត្តភ្នំ មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា ឈន សា​រ៉ា​ណេ បាន​នៅឡើយ​ទេ​៕

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item