Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តសៀមរាប៖ក្រុម​​ឈ្មួញ​​បាន​​ប្រើ​ប្រាស់រថ​យន្ត​​ទាំង​​តូច​​ទាំង​​ធំដឹក​ជញ្ជូន​​ឈើ​​គ្រ​ញូងចេញ​ពី​​ខេត្ត​​ឧ​ត្ត​រ​​មាន​ជ័យឡើង​មក​​ខេត្ត​សៀម​រាបតាម​ផ្លូវ​​ជាតិ​​លេខ​​៦៧

ខេត្តសៀមរាប ៖ ក្រុម​​ឈ្មួញ​​បាន​​ប្រើ​ប្រាស់ រថ​យន្ត​​ទាំង​​តូច​​ទាំង​​ធំ ដឹក​ជញ្ជូន​​ឈើ​​គ្រ​ញូង ចេញ​ពី​​ខេត្ត​​ឧ​ត្ត​រ​​មាន​ជ័យ ឡើង​មក​​ខេត្ត​សៀម​រាប តាម​ផ្លូវ​​ជាតិ​​លេខ​​៦៧ ទាំង​យប់​​ទាំង​​ថ្ងៃ យ៉ាង​​គគ្រឹក​គ​គ្រេង គេ​​សង្កេត​ឃើញ​​មន្ត្រី​​និង​​សម​ត្ថ​កិច្ច​​ពាក់​ព័ន្ធ កំពុង​សុខ​ស្រួល​ក្នុងការ រាប់​ក្បាល​ឡាន​យកលុយ ជាពិសេស​លោក​ស័ក្តិ​៤ ណុប សារ៉ាក់ ជា​អធិការនគរបាល​ស្រុក​វ៉ារិន ដែលមាន​រហស្សនាម​៦០០ បាន​រង​នូវ​ការចោទប្រកាន់ថា កំពុង​ប្រើប្រាស់​អំណាច​របស់ខ្លួន ប្រមូល​ផលប្រយោជន៍ ពី​ជំនួញ​ឈើ​ខុសច្បាប់ យ៉ាង​ស្ងាត់ស្ងៀម​បំផុត​។​

 

​ក្រុមមន្ត្រី​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ កន្លងទៅនេះ លោក ណុប សារ៉ាក់ ហៅ​បង​៦០០ ជា​អធិការនគរបាល​ស្រុក​វ៉ារិន  បាន​ដឹកនាំ​កម្លាំង​ដេញ​បង្ក្រាប រថយន្ត​បា​ឡែ​ន​មួយគ្រឿង ពណ៌​ស្ករ ដឹកឈើ​គ្រញូង នៅ​ចំណុច​មុខ​ប៉ុស្តិ៍​ស្រែ​ណូយ ហើយ​ករណី​មួយ​នេះ មាន​គេ​ដឹងឮ​ច្រើនពេក លោក ណុប សារ៉ាក់ ក៏បាន​បញ្ជូនទៅ​ឲ្យ​ជំនាញ រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ អាច​ចាត់ទុកថា​ករណីនេះ លោក ណុប សារ៉ាក់ បាន​កសាង​ស្នាដៃ បង្ក្រាប​​ការដឹកជញ្ជូន​ឈើ​​ខុស​ច្បាប់ ដែល​ម្ចាស់​​រថ​​យន្ត​ដឹក​ឈើ​មាន​ឈ្មោះ អៀ.​ឆៃ​យិន ជា​ឈ្មួញ​រក​ស៊ី​ដឹក​ជញ្ជូន ឈើ​គ្រ​ញូង​ដ៍​ធំ​ម្នាក់ ប្រ​ចាំ​ខេត្ត​សៀម​រាប តាមរបៀប​ដែល​គេ​ហៅថា ដៃ​ម្ខាង​ចាប់ ដៃ​ម្ខាង​ប្រមូល​លុយ កុំ​ឲ្យ​គេ​ថា មិនដែល​បង្ក្រាប​អ្វី​សោះ​។​

 

​រយៈពេល​ពីរ​ម៉ោង​ក្រោយមក ក៏មាន​រថយន្ត​បា​ឡែ​នពណ៌ទឹកប្រាក់ ដឹកឈើ​គ្រញូង​តាមរបៀប លោត​ឆត្រ​មួយគ្រឿង​ទៀត មកដល់​ស្រុក​វ៉ារិន ត្រូវបាន​លោក ណុប សារ៉ាក់ ចេញ​បញ្ជា​ឲ្យ​ប្រដេញ​បង្ក្រាប ហើយ​ភ្លាមៗ​នោះ មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង ដ៏​ធំ​ម្នាក់ បាន​ទំនាក់ទំនង​សុំ​សម្របសម្រួល​។ រថយន្ត​បា​ឡែ​ន ដែល​បង្ក្រាបបាន​លើក​ទី​ពីរ​នេះ ត្រូវគេ​ដឹងថា ផ្ទុក​ឈើ​គ្រញូង​ប្រមាណ​មួយ​តោន ដោយ​មិនបាន​បញ្ជូន​ឲ្យ​ទៅ ជំនាញ​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត​ដូច​ករណី​មុន​នោះទេ ហើយ​បើតាម​ប្រភព​ខ្សឹបខ្សៀវ បាន​ឲ្យ​ដឹងថា លោក ណុប សារ៉ាក់ បាន​ដោះលែង​ឡាន​ដឹកឈើ​គ្រញូង​នោះ ជា​ថ្នូរ​នឹង​ការ​បង់លុយ​ចំនួន ២៥០០ ដុល្លារ​អាមេរិក​។​

 

​សូមបញ្ជាក់ថា នៅតាម​ផ្លូវជាតិ​លេខ​៦៧ ពី​ព្រំប្រទល់​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ឆ្ពោះ​មក​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន មាន​គោយន្ដ​កន្ដ្រៃ និង​ឡាន​តូចធំ​ជាច្រើន​គ្រឿង កំពុង​ដឹកឈើ​ល្មើសច្បាប់​យ៉ាង ប្រសេចប្រសាច គេ​សង្កេតឃើញ​លោក ណុប សារ៉ាក់ កំពុង​សប្បាយ​កើប​លុយ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន យ៉ាង​រំភើយ ។ កន្លងមក​លោក ណុប សារ៉ាក់ បានឱ្យ​កូនចៅ​ជួយ​រត់​ផ្លូវ ឱ្យ​ថៅកែ​រកស៊ី​ឈើ​ដ៏​ធំ​ម្នាក់ និង​ពង្រាយ​កូនចៅ​ឲ្យ​ទៅ ជួយ​មើល​ការដឹកជញ្ជូន​ឈើ តាម​គោយន្ដ​កន្ដ្រៃ ដែលមាន​ចំណារ​របស់លោក​អភិបាលស្រុក​វ៉ារិន​ថែម​ទៀតផង ។​

 

​ប្រជាពលរដ្ឋ​បាន​ទទូច​សូម​ឲ្យ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ដ​សៀមរាប និង​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្ដ គួរតែ​ពិនិត្យមើល​ឡើងវិញ ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​នៅ​ស្រុក​វ៉ារិន​ផង ។ ជាពិសេស​ករណី​ដែល​លោក ណុប សារ៉ាក់ ប្រើ​អំណាច​របស់ខ្លួន ទៅ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឬ​ការឃុបឃិត​ដោះលែង ឡាន​ដឹកឈើ​ស្ងាត់ៗ ជា​រឿង​ខុសឆ្គង​ខ្លាំង​បំផុត ដូចជា​ករណី​ដែល​កើតឡើង កាលពី​យប់​ថ្ងៃទី​៣០ ខែតុលា មានការ​ដោះលែង​ឡាន​បា​ឡែ​ន ដឹកឈើ​គ្រញូង​ប្រមាណ​មួយ​តោន បន្ទាប់ពី​លោក ណុប សារ៉ាក់ ទទួលបាន​លុយ ២៥០០ ដុល្លារ​អាមេរិក​៕

Wat 031115

Wat Nady


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item