Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ កន្លងទៅ​នេះ​ មាន​ករណី​ចាប់ខ្លួន​សិស្សសាលា​អាយុ​៨​ឆ្នាំ​ម្នាក់​ដើម្បី​ជំរិត​ទារប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​ឪពុក​ម្តាយ​សិស្ស​ដែល​បង្ក​ឡើង​ដោយ​ឧក្រិដ្ឋជន​ចំនួន​៣​នាក់​នៅ​ខេត្តស្ទឹងត្រែង​ ។​

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​កុមា​រា​ឈ្មោះ​ កោះ​ ចាន់​រស្មី​ អាយុ​៨​ឆ្នាំ​ បាន​ចេញពី​សាលារៀន​អនុវត្ត​ក្រុង​ស្ទឹង​ត្រែង​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក៏​ត្រូវ​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ចាប់​នាំ​ខ្លួន​យក​ទៅ​ដាក់​ក្នុង​គម្ពោត​ព្រៃ​នា​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ រួច​ហើយ​ជនសង្ស័យ​បាន​ទូរស័ព្ទ​មក​កាន់​ឈ្មោះ​ កោះ​ សុខ​ អាយុ​៥២​ឆ្នាំ​ និង​ ឈ្មោះ​ កង​ នឿ​ន​ អាយុ​៤០​ ឆ្នាំ​ ត្រូវជា​ឪពុក​និង​ម្តាយ​របស់​កុមា​រា​រង​គ្រោះ​រស់នៅ​ភូមិ​ស្ពានថ្ម​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​ ជំរិត​ទារប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​កូនប្រុស​មក​វិញ​ ។​ ​

ក្រុម​គ្រួសារ​កុមា​រា​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ពេល​ជនសង្ស័យ​ជំរិត​ទារប្រាក់​គាត់​ចំនួន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ​ គាត់​បាន​ឆ្លើយ​ថា​ គ្មាន​លុយ​ដល់​កម្រិត​ចំនួន​នោះ​ទេ​ រួច​ហើយ​គាត់​ក៏​តថ្លៃ​គ្នា​ជាមួយ​ក្រុម​ជន​ចាប់ជំរិត​នោះ​រហូត​បាន​ឯកភាព​គ្នា​ត្រឹម​ចំនួន​ទឹកប្រាក់​៥.០០០​ដុល្លារ​អា​មេ​រិ​កដោយ​កំណត់​គោលដៅ​ប្រគល់​លុយ​នៅ​ចំណុច​ស្រែ​ពោធិ៍​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​ វេលា​ម៉ោង​១៥​ និង​៣០​នាទី​រសៀល​ ។​ ពេល​នោះ​ជង​សង្ស័យ​២​នាក់​បាន​ចេញ​មក​ទទួល​ប្រាក់​ពី​គាត់​ក៏​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ចាប់ខ្លួន​មុខសញ្ញា​ជន​ជំរិត​ទារប្រាក់​នោះ​បាន​ភ្លាមៗ​ដែរ​ ពីព្រោះ​គាត់​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​មុន​រួច​ជា​ស្រេច​ហើយ​ ។​

​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បង្ហាញ​មុខសញ្ញា​ឧក្រិដ្ឋជន​ជំរិត​ទារប្រាក់​ទាំង​៣​នាក់​នោះ​រួម​មាន​ ៖​ ១-​ឈ្មោះ​ ឆាយ​ ឈួ​ង​ហេង​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​ស្រះ​ព្រីង​ ឃុំ​ស្វាយ​លាភ​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ «​ជា​អ្នក​ចេញ​មក​ទទួល​ប្រាក់​ »​ ២-​ឈ្មោះ​ ស​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ «​ជា​អ្នក​ចេញ​មក​ទទួល​ប្រាក់​»​ និង​ ៣-​ឈ្មោះ​ អ៊ុ​ង​ ចរិយា​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ «​ជា​អ្នក​នៅ​ចាំ​យាម​កុមា​រា​រង​គ្រោះ​ក្នុង​ព្រៃ​»​ ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ​ ស​ សុវណ្ណ​ រស់នៅ​ភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ ។​ ​

ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជំរិត​ទារប្រាក់​ទាំង​៣​នាក់​និង​រំដោះ​កុមា​រា​រង​គ្រោះ​ប្រកបដោយ​ជោគជ័យ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ប្រើប្រាស់​រយៈពេល​អស់​ជិត​៤​ម៉ោង​ ហើយ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​សាលាដំបូង​ខេត្តស្ទឹងត្រែង​ បន្ត​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ ៕​

Steung-Treng


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item