Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ក្រុម​ម​ន្ត្រី​​ក្រ​សួង​សុ​ខា​ភិ​បាលគ្រប់​​ជាន់​ថ្នាក់​​បាន​​ស​ម្តែង​​ការ​​មិន​​ពេញ​ចិត្តចំ​ពោះ​​អំ​ពើ​ពុក​រលួយបក្ខ​ពួក​និ​យម​​របស់​​លោកម៉ម

រាជធានី​ភ្នំពេញ ៖ ក្រុម​ម​ន្ត្រី​​ក្រ​សួង​សុ​ខា​ភិ​បាល គ្រប់​​ជាន់​ថ្នាក់​​បាន​​ស​ម្តែង ​​ការ​​មិន​​ពេញ​ចិត្ត ចំ​ពោះ​​អំ​ពើ​ពុក​រលួយ បក្ខ​ពួក​និ​យម​​របស់​​លោក ម៉ម ប៊ុន​ហេង ជា​រដ្ឋ​មន្ត្រី​​ក្រ​សួង​សុ​ខា​ភិ​បាល ហើយ​​ជំ​ទាវ​​របស់​គាត់​​បាន​​ប្រើ​ប្រាស់ ឥ​ទ្ធិ​ពល​​អំ​ណាច​​យ៉ាង​​គ​ឃ្លើន​ ធ្វើ​ឲ្យ​ប៉ះពាល់​សតិអារម្មណ៍​រប​ស់​មន្ត្រីរាជការ​ទូទៅ ហើយ​ថែមទាំង​រៀបចំ​ប្រព័ន្ធ ឲ្យ​មាន​អំពើពុករលួយ​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​។ ដូចដែល​មន្ត្រី​ជាច្រើន​បាន​បញ្ជាក់ថា  ក្រោម​ការដឹកនាំ​របស់​លោក ម៉ម ប៊ុនហេង មានការ​ក្តោប​អំណាច​ឃុបឃិត ជាមួយ​មន្ត្រី​ខិលខូច​ពុករលួយ ដើម្បី​ប្រមូល​ផលប្រយោជន៍ យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ហើយ​អំពើពុករលួយ​ក្នុង ក្រសួងសុខាភិបាល​ដែល​ផ្ទុះឡើង ជា​បន្តបន្ទាប់​កំពុងតែ​ធ្វើ​ឲ្យ ខូច​មុខមាត់​នៃ​ការប្តេជ្ញា​កែទម្រង់ របស់លោក ហ៊ុន សែន ផងដែរ​។​

 

​មន្ត្រីរាជការ​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា តាម​គោលនយោបាយ​វិមជ្ឈការ ត្រូវបាន​សម្រេច​និង​ប្រកាស ឲ្យ​អនុវត្តន៍​ច្រើន​ឆ្នាំ​មកហើយ ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ សប្បាយចិត្ត​យ៉ាងខ្លាំង ព្រោះតែ​គោលនយោបាយ​នេះ បានផ្តល់​ឲ្យ​មានការ​ចែករំលែក​សិទ្ធិ​គ្នា ក្នុងការ​បំពេញការងា​រ​តាម​គោលការណ៍ ប្រជាធិបតេយ្យ​។ មកទល់នឹង​ពេលនេះ គេ​ឃើញថា នយោបាយ​វិមជ្ឈការ ត្រូវបាន​លោក ម៉ម ប៊ុនហេង យកទៅ​បំភ្លៃ​ជា​ល្បិច​ថ្មី​មួយទៀត ដោយ​ពង្រាយ​អង្គការ​ចាត់តាំង​បង្កប់ ដើម្បី​ប្រមូលផ្តុំ​ការងារ​គ្រប់គ្រង ឲ្យ​មូល​ក្នុង​កណ្តាប់ដៃ​របស់ខ្លួន គ្រប់​ខេត្ត គ្រប់​មន្ទីរពេទ្យ​ជាតិ​ទាំងអស់​។ នេះហើយ​ដែលជា​ការ​ប្រែ​កាឡៃ  គោលនយោបាយ​ជាតិ ពី​វិមជ្ឈការ​តាមបែប​ប្រជាធិបតេយ្យ មកជា​វិមជ្ឈការ​ក្តោប​អំណាច​និយម​។​

 

​មន្ត្រី​ក្រសួងសុខាភិបាល​ជាច្រើន បាន​ខ្សឹបខ្សៀវ​តៗ​គ្នា​ថា លោក ម៉ម ប៊ុនហេង បាន​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ផង និង​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ផងដែរ ហើយ​ក្នុង​នយោបាយ​ចតុកោណ មិនមាន​ចែង​នូវ​នីតិវិធី ដូច​រៀបរាប់​ពី​ខាងដើម​នេះ​ទេ គឺ​សមល្មម​ដល់ពេល​អង្គភាព ប្រឆាំង​អំពើពុករលួយ​ត្រួតពិនិត្យ មើល​ករណីនេះ​ឡើងវិញ​ផង​។ មានការ​ខ្សឹបខ្សៀវ​ផងដែរ​ថា បើ​ចង់បាន​ធ្វើជា​ប្រធាន​មន្ទីរពេទ្យ ត្រូវមាន​លុយរាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​សូកប៉ាន់​ថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ទើប​អាចទៅរួច ហើយ​បើ​គ្រាន់តែ​ចង់​ធ្វើជា​ប្រធាន​ផ្នែក ប្រធានការិយាល័យ យ៉ាងតិច​បំផុត ក៏ត្រូវ​ចំណាយលុយ ២​ពាន់​ទៅ​៤ ពាន់​ដុល្លារ បើទោះបីជា​ជន​ទាំងនោះ ជា​មនុស្ស​មិនបានការ  គ្មាន​អត្តចរិត​គុណធម៌​ដឹកនាំ​គេ​ក៏ដោយ ឲ្យ​តែមាន​លុយ​សូកប៉ាន់ ទិញ​មុខតំណែង ឬ​តួនាទី អាច​បាន​ឡើង​ធ្វើ​ធំ​ប្រព្រឹត្ត អំពើពុករលួយ​តាមតែ​ទំនើងចិត្ត គឺ​ពួកគេ​មិន​ខ្វល់ខ្វាយ ពី​ការកែទម្រង់ របស់​រាជរដ្ឋាភិបាល​នោះទេ​។

ដោយសារតែ​ភាព​អសកម្ម​បែបនេះហើយ ទើប​យើង​មើលឃើញថា បច្ចុប្បន្ននេះ នៅតាម​មន្ទីរពេទ្យ និង​អង្គភាព​ចំណុះ​ឲ្យ​ក្រសួង សុខាភិបាល​មួយចំនួន មាន​ភាពច្របូកច្របល់ គ្មាន​នរណា​ស្តាប់​នរណា​ទេ នាំ​ឲ្យ​គុណភាព​សេវាកម្ម ចុះខ្សោយ​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម សេវា​សុខាភិបាល នៅតាម​មន្ទីរពេទ្យ​រដ្ឋ ក៏​ព្រោះតែ​ប្រធាន​ផ្នែក​នីមួយៗ រួមទាំង​ប្រធាន​មន្ទីរពេទ្យ​ផងដែរ បាន​យក​ទីតាំង​មន្ទីរពេទ្យ​រដ្ឋ និង​មុខតំណែង​របស់ខ្លួន​ទៅធ្វើ​អាជីវកម្ម ដើម្បី​រកលុយ​ច្រក​ហោប៉ៅ​។ ពេលខ្លះ​វេន​យាម រកតែ​គ្រូពេទ្យ​ប្រចាំការ​គ្មានទេ ព្រោះ​ពួកគេ​ជាប់រវល់​ប្រមូល​លុយ​នៅតាម​ផ្ទះ និង​តាម​គ្លីនិក​ឯកជន ដែល​ត្រង់ចំណុច​នេះ គេ​លើក​ជា​សំណួរ​ថា តើ​សីលធម៌​គ្រូពេទ្យ​នៅឯណា បើ​ថ្នាក់លើ​ពុករលួយ​គ្រប់បែបយ៉ាង រាប់​តាំងពី​ការបណ្តុះបណ្តាល ការប្រឡង​ចូល​ក្របខ័ណ្ឌ មានការ​ប្រខាំ​ដណ្តើម​តំណែង​គ្នា រហូតដល់​ហ៊ាន​យក​មន្ទីរពេទ្យ​រដ្ឋ ធ្វើជា​កម្មសិទ្ធិ ធ្វើជា​ទីតាំង​អាជីវកម្ម​ផ្ទាល់ខ្លួន ដែលជា​រឿង​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​។​

ពាក់ព័ន្ធ​នឹង​ការប្រឡង​ចូល​ថ្នាក់ជាតិ គឺ​មិនបាន​រៀបចំ​ឲ្យ​ស្រួលបួល​ទេ មាន​ជួនកាល​ទុក​ឲ្យ​និស្សិត អង្គុយចាំ​ដល់ ២​ម៉ោង ទើប​ចេញ​វិញ្ញាសា​សម្រាប់​ការប្រឡង នាំ​ឲ្យ​និស្សិត​ព្រួយ​ភ័យ​យ៉ាងខ្លាំង ព្រោះ​ពួកគេ​ត្រូវ​អត់បាយ នៅពេល​ប្រឡង ក៏​ព្រោះតែ​ភាពយឺតយ៉ាវ របស់​ថ្នាក់ដឹកនាំ​និង​អ្នកចាត់ចែង រៀបចំ​ការប្រឡង ហើយ​ពេលខ្លះទៀត​តាំងពីព្រឹក រហូតដល់​ល្ងាច និស្សិត​ដែល​ត្រូវ​ចូលរួម​ប្រឡង​ទាំងនោះ ជួប​ទុក្ខលំបាក​យ៉ាងខ្លាំង ដោយសារតែ​ភាពយឺតយ៉ាវ ឬ​ការធ្វើ​ឲ្យ​ក្រុមនិស្សិត​បាក់​ទឹកចិត្ត ឈប់​ទៅ​ប្រឡង​ជាដើម​។ មាន​បញ្ហា​ច្រើនណាស់ ដែល​គេ​គិតថា​លោក ម៉ម ប៊ុនហេង បាន​ដឹងឮ​គ្រប់​រឿង ប៉ុន្តែ​គាត់​រក្សា​ភាព​ស្ងៀមស្ងាត់ ទំនង​ជាមាន​ទំនាក់ទំនង ផ្នែក​ផលប្រយោជន៍​ជាមួយ មន្ត្រី​ខិលខូច​ពុករលួយ​ទាំងនោះ ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ​។​

មានពេលខ្លះ​ទៀត មន្ត្រី​ខិលខូច​ពុករលួយ​មួយចំនួន ដែល​តាំងខ្លួន​ជា​អ្នកស្វែងរក ផលប្រយោជន៍​សេដ្ឋកិច្ច យកទៅ​ជូន​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង សម្តែង​ប្ញ​ក​ពា​ក្រអឺតក្រទម ខ្វះ​ការគោរព​ចំពោះ​មន្ត្រី​ដទៃ ហើយ​បាន​នាំ​ឲ្យ​សីលធម៌​វិជ្ជាជីវៈ របស់​គ្រូពេទ្យ​ធ្លាក់ទឹក បង្កើត​ទៅជា​ភាពអវិជ្ជមាន​ពេញបន្ទុក ហើយ​ពេលខ្លះទៀត​មាន​បញ្ហា រញ៉េរញ៉ៃ​ខ្លាំង​ទើប​ឃើញ​ថ្នាក់លើ ចុះមក​ដោះស្រាយ​។ កន្លងមក​គេ​មើលឃើញថា មនុស្ស​មួយចំនួន ដែលជា​ជំនិត​របស់លោក ម៉ម ប៊ុនហេង ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដូចជា​ការតែងតាំង​ឲ្យ​លោក ធា គ្រុយ ធ្វើជា​ប្រធាន​គណៈ​គ្រូពេទ្យ ធ្លាប់​ចោទ​គ្រូពេទ្យ​គ្នាឯង​ជា​អាប​ធ្មប់ ប្រើពាក្យ​អសុរោះ​មិនគួរ​ឲ្យ​ស្តាប់ និយាយ​មួយ​ម៉ាត់​ណាក៏ដោយ ដូច​យក​មេឃ​មក​ទ្រាប់​អង្គុយ ធ្វើ​ឲ្យ​គណៈ​គ្រូពេទ្យ​ទាំងមូល ជួប​ភាព​អសកម្ម​យ៉ាងខ្លាំង​។

លើស​នេះ​ទៅទៀត លោក ធា គ្រុយ រួមទាំង​លោកជំទាវ និង​មន្ត្រី​មួយចំនួនទៀត បាន​ពង្វក់​សភាពការណ៍ ក្នុង​ការប្រឡង​ជ្រើសរើស​និស្សិត រៀន​គិលានុបដ្ឋាក និង​ពេទ្យឆ្មប ដោយ​អូសបន្លាយ​យូរ​ជាង ២​ខែ ដើម្បី​ទុក​ឲ្យ​សាលា​ឯកជន​របស់ខ្លួន ឈ្មោះ​សាលា​អាស៊ាន អាច​រើស​សិស្ស​និស្សិត ឲ្យ​ចូលរៀន​ដោយ​គ្មាន លក្ខខណ្ឌ​អ្វី​ទាំងអស់​។ ការបណ្តុះបណ្តាល​គ្រូពេទ្យ ក៏ដូចជា​ក្រមសីលធម៌​វិជ្ជាជីវៈ របស់​គ្រូពេទ្យ​កំពុងតែ​ធ្លាក់​ក្នុង ស្ថានភាព​អសកម្ម​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត ក៏​ព្រោះតែ​មន្ត្រី​ជំនិតៗ​របស់លោក ម៉ម ប៊ុនហេង មួយចំនួន​បាន​បង្ក​ព្យុះភ្លៀង​រំខាន​សតិអារម្មណ៍ និស្សិត​និង​គ្រូពេទ្យ ទៅតាម​ទំនើងចិត្ត​របស់​ពួកគេ ជាពិសេស​បានធ្វើ​ឲ្យ​សាលា​ក្រហម បាត់បង់​នូវ​គុណភាព​ក្នុងការ​បណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ​គ្រូពេទ្យ គេ​មិនដែល​ឃើញ​លោក ម៉ម ប៊ុនហេង ពិនិត្យមើល​បញ្ហា​នេះ​ទេ​៕

Wat Bunheng


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item