Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ប្រ​ជា​ពល​រដ្ឋ​​ជាងមួយ​​ពាន់​​នាក់ដែល​​ធ្វើ​បាតុ​កម្ម​​បិទ​ផ្លូវ​​ជាតិ​​លេខ​​៦ត្រង់​ចំ​ណុច​ភូមិ​​ខ្ទរសង្កាត់​​ព្រែក​លៀបខណ្ឌ​ឫ​ស្សី​​កែវ

​រាជធានី​ភ្នំពេញ ៖ ប្រ​ជា​ពល​រដ្ឋ​​ជាង មួយ​​ពាន់​​នាក់ ដែល​​ធ្វើ​បាតុ​កម្ម​​បិទ​ផ្លូវ​​ជាតិ​​លេខ​​៦ ត្រង់​ចំ​ណុច​ភូមិ​​ខ្ទរ សង្កាត់​​ព្រែក​លៀប ខណ្ឌ​ឫ​ស្សី​​កែវ ពាក់​​ព័ន្ធ​​នឹង​ក្រុម​ហ៊ុន​​អេង​​​កាំ​ង យក​​គ្រឿង​ចក្រ ទៅ​​កម្ទេច​​ទី​​ប៉ា​ឆា​​ ទាំង​​កណ្ដាល​អ​ធ្រាត្រ​​​​នោះ បាន​​បើក​ផ្លូវ​​ឲ្យ​​ធ្វើ​ចរាចរ ជាធម្មតា​វិញ​ហើយ​នៅ​ម៉ោង​១០ ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ បន្ទាប់ពី​មានការ​សម្របសម្រួល ពី​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ឫស្សីកែវ ដោយមាន​ការសន្យា​ថា​នឹ ង​ដោះស្រាយ​បញ្ហា​នោះ ជូន​ប្រជាពលរដ្ឋ​នៅពេល​ក្រោយ​។​

តាំងពី​វេលា​ម៉ោង ១២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៣ ខែវិច្ឆិកា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខ្ទរ បាន​ប្រមូល​ផ្តុំគ្នា រាប់រយ​នាក់ ដើម្បី​ប្រឆាំង​ជំទាស់​ទៅនឹង ក្រុមហ៊ុន អេង​កាំ​ង ដែល​បាន​យក​គ្រឿងចក្រ មក​ឈូសឆាយ​វាយកំទេច  កន្លែង​បូជាសព នៅ​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ​។ រហូតមកដល់​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រូវបាន​បិទ​មិនអាច ធ្វើ​ចរាចរណ៍​បានទេ ដោយសារ​ប្រជាជន និង​ព្រះសង្ឃ បានធ្វើ​ការតវ៉ា​ទាមទារ​រក​ដំណោះស្រាយ​។

 

​ប្រជាពលរដ្ឋ​ដែលមាន​កំហឹង បាន​ដុត​កំទេច​អេស្កាវ៉ាទ័រ និង​ទុយោ ដែល​ដាក់​ក្នុង​បរិវេណ ទី​ប៉ាឆា នេះ​ផងដែរ​។ ប្រជាពលរដ្ឋ​រស់ក្នុង​ភូមិ​ខ្ទរ បាន​បញ្ជាក់ថា ដី​ដែលមាន​ទំនាស់​នេះ មាន​ទំហំ​ជាង ២ ហិកតា ហើយ​ខាង​ក្រុមហ៊ុន បាន​ទិញ​ដី​នេះ ហើយ​បាន​បញ្ជូន​គ្រឿង​ស​ក្រ មក​រុះរើ​ប៉ាឆា​នេះ​ចេញ យកទៅដាក់ នៅ​ទីតាំង​ថ្មី ដែល​ខាង​ក្រុមហ៊ុន​ធ្វើ ទី​ប៉ាឆា​ឲ្យ នៅ​ខាងក្រោយ វត្ត​បាក់​ខែង​វិញ តែ​ប្រជាពលរដ្ឋ​មិន​ព្រម​ដោយសារ​ទីតាំង​នោះ​លិច​ទឹក ហើយ​វា​នៅ​ឆ្ងាយ​ពី ប៉ាឆា​ចាស់​ទៀត ទើប​ប្រជាពលរដ្ឋ មិន​ព្រម​ឲ្យ​ខាង​ក្រុមហ៊ុន រុះរើ​ចេញ បង្ក​ទៅជា​ជម្លោះ​អូសបន្លាយ ពេលវេលា​យូរ​ឆ្នាំ​មកហើយ​៕

Wat 2311 Wat 23111 Wat 23112


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item