Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖ពុទ្ធ​ប​រិ​ស័ទ​​ចំ​​ណុះ​​ជើង​វត្តសុវ​ណ្ណ​​បុ​ប្ផា​រាម​​ថ្ម​គោលហៅ​​វត្ត​​ធម្ម​យុត្តិបាន​​ចោទ​ប្រ​កាន់​​លោក​តាកែវឡៃ

​ខេត្តបាត់ដំបង ៖ ពុទ្ធ​ប​រិ​ស័ទ​​ចំ​​ណុះ​​ជើង​វត្ត សុវ​ណ្ណ​​បុ​ប្ផា​រាម​​ថ្ម​គោល ហៅ​​វត្ត​​ធម្ម​យុត្តិ បាន​​ចោទ​ប្រ​កាន់​​លោក​តា កែវ ឡៃ ដែល​ជា​​គ​ណ​កម្ម​ការ​​វត្ត អំពី​ការ​គាប​សង្កត់​​ព្រះ​សង្ឃ កេង​ប្រ​វ័ញ្ច​​ប​ច្ច័យ និង​​ប្រ​មូល​​សំភារៈ​​ក្នុង​​វត្ត ទៅ​​លក់​​យក​ប្រាក់​ដើម្បី​បម្រើ ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយមាន​អ្នកធំ និង​សម្តេច​សង្ឃ​នៅ​ពី​ក្រោយខ្នង ហើយ​ពួកគាត់​បាន​ប្តឹង​អាជ្ញាធរ ២​ដង​រួចមកហើយ សុំ​ផ្លាស់ប្តូរ​គណកម្មការ​ថ្មី តែ​មិនអាច​ធ្វើបាន​មិនដឹង​ជា មានរឿង​អ្វី​អាថ៌កំបាំង​នោះទេ​។​
​

ពុទ្ធបរិស័ទ​បានមក​ជួបជុំគ្នា កាលពី​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ភូមិ​ប៉ោយ​យ៉ង់ ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​រៀបរាប់ថា ក្នុង​វត្ត​សុវណ្ណ​បុប្ផារាម មាន​ព្រះសង្ឃ ៧​អង្គ​ក្នុងនោះ​ភិក្ខុ ២​អង្គ​មិន​គ្រប់​សម្រាប់ តម្រូវការ​របស់​បរិ​ស័​ទ​ជើងវត្ត​នោះទេ​។ ដោយឡែក​លោកតា កែវ ឡៃ គណកម្មការ​វត្ត​សុវណ្ណ​បុប្ផារាម​ថ្មគោល បាន​លុបឈ្មោះ​សប្បុរសជន ដែល​ចូល​បច្ច័យ​កសាង​របង  ខ្លោងទ្វារ​ពីមុន​ដាក់ឈ្មោះ​អ្នកថ្មី ហើយ​យកប្រាក់​ទុក​ខ្លួនឯង​។​

 

​មានការ​រៀបរាប់​ទៀតថា ភេសជ្ជៈ​ដែល​ភ្ញៀវ​យកមក​ចូល​បុណ្យ ក្រោយពី​ធ្វើបុណ្យ​រួច​លោកតា កែវ ឡៃ បាន​ប្រមូល​ចូល​ឃ្លាំង​ទុក ហើយ​អ្នក​មក​ធ្វើបុណ្យ​បន្ទាប់ មិនបាច់​ទិញ គ្រឿង​ភេសជ្ជៈ​ឬ​សំភារៈ​ទានធូប​ស្លាដ​កមក​ទេ  គ្រាន់តែ​ប្រគល់​ប្រាក់​ឲ្យ​លោកតា កែវ ឡៃ នោះ​គាត់​និង​យក​សំភារៈ​ក្នុង​ឃ្លាំង ដែល​ទុក​យកមក​លក់​ឲ្យ​។ សំភារៈ​ខ្លះ​លោកតា កែវ ឡៃ បាន​ដឹក​ចេញពី​វត្ត យកទៅ​ទុក​នៅផ្ទះ ពេល​ពុទ្ធបរិស័ទ​ចង់​ទិញ​ត្រៃ ឬ​ស្លា​ដក់​យកទៅ​វត្ត​ផ្សេង គឺអាច​ទិញ​ពី​លោកតា កែវ ឡៃ ក្នុងតម្លៃ​សមរម្យ​។​
​

ពុ​ទ្ធបរិស័ទ​បាន​ឲ្យ​ដឹង​ទៀតថា លោកតា កែវ ឡៃ មិនមាន​របរ​អ្វី​ទេ គឺ​កិបកេង​របស់​វត្ត យកទៅលក់​ក្នុង​តម្លៃថោក​ជាងគេ ពាក់កណ្តាល​ព្រោះ​គាត់ មាន​សំភារៈ​លក់​ស្រាប់ មិនមែនជា​របស់​ទិញ​ពី​ផ្សារ ដូច​អាជីវករ​ដទៃ ។ ថ្មី​នេះ​មានការ​យក​សព​លោកតា ភួង ពី​វត្ត​សារាយអណ្តែត មក​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​សុវណ្ណ​បុប្ផារាម​ថ្មគោល ក៏​មានការ​កិបកេង​ប្រាក់ សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន ទោះ​សាច់ញាតិ​សព​ទាមទារ​ធ្វើបុណ្យ នៅ​ភូមិកំណើត​ក៏​មិន​អនុញ្ញាត​ដែរ​។​
​

មិនតែប៉ុណ្ណោះ​ឡាន​ដឹក​សព​ដែលជា​ប្រាក់ របស់​ប្រជាជន​ចូលរួម​កសាង ពេល​ដឹក​សព​ថ្លៃឈ្នួល​ដឹក ១៥​ម៉ឺន​រៀល ដែល​ពីមុន​មិន​ធ្លាប់​យក​ថ្លៃ​ដឹក​នោះទេ​។ កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៣ លោកតា កែវ ឡៃ បាន​យកប្រាក់​ខ្មែរ​ក្រដាស​រាយ​ចង​កៅស៊ូ ទៅ​ទិញ​មាស ៧​តម្លឹង​ពី​ស្ត្រី​លក់​មាស​ម្នាក់ ហើយ​បាន​ទិញ​ដី​តម្លៃ ៦​ពាន់​ដុល្លារ​នៅក្រោយ វត្ត​ប៉ោយ​យ៉ង់​ផងដែរ​។ លោកតា កែវ ឡៃ បាន​បណ្តេញ​ព្រះសង្ឃ អឿ អ៊ី ចេញពី​វត្ត​កាល​ឆ្នាំ​២០០៤ និង​ថ្មីៗ​នេះ បាន​ដេញ​ព្រះសង្ឃ សឿន រិទ្ធី ចេញពី​វត្ត​ទៀត តែ​ត្រូវ​ពុទ្ធបរិស័ទ​ជំទាស់​និង​ទាមទារ ឲ្យ​ព្រះអង្គរ​គង់នៅ​ដដែល​។

 

​ចំពោះ​បញ្ហា​ទាំងនេះ ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​បាន​ប្តឹង ទៅ​សាលាស្រុក ២​ដង​ហើយ តែ​គ្មាន​លទ្ធផល​ហើយ​មិនមែន​ពុទ្ធបរិស័ទ ចង់​មានទំនាស់​ជាមួយ​បុគ្គល​នោះទេ គឺ​ចង់​ឲ្យ​សាសនា​ល្អ វត្តមាន​មនុស្ស​ចូល​គោរពបូជា ហើយ​បើក​យកលុយ​វត្ត​ចាយ​ល្មមៗ ក៏​ពួកគាត់​មិន​ខឹង​ដែរ​។ ដូច្នេះ​សំណូមពរ​ឲ្យ​ថ្នាក់លើ​ជួយ​រៀបចំ​គណកម្មការ​ថ្មី ដែលមាន​បញ្ជីចំណាយ​ចំណូល​ត្រឹមត្រូវ មាន​អ្នកដឹង​ឮុ​និង​សូម​ថែម ព្រះសង្ឃ​ឲ្យ​បាន​ច្រើនជាង​នេះ​។​

 

​ព្រះសង្ឃ សឿន រិទ្ធី បាន​មាន​ដីកា​ថា ព្រះអង្គ​មិនទាន់មាន​តួនាទី​អ្វី​ទេ ជា​ជំនួយ​លោក​ចៅអធិការ​ស្តីទី​ធ្លាប់​រង​គំនាប​ពី​លោកតា កែវ ឡៃ ដែលជា​គណកម្មការ​វត្ត ពេល​បរិស័ទ​និមន្ត​ទេសនា និង​និមន្ត​ទៅណា​គាត់​មិន​អនុញ្ញាត ហើយ​បើ​មក​គង់នៅ​វត្ត​នេះ ទោះជា​ចេះ​ក៏ត្រូវ​តែ​ធ្វើ​ល្ងង់​ទើប​គង់​បាន បើ​ពុំ​ដូច្នេះ​វេច​បង្វេច​ចេញ​ជា​ប្រញាប់ ហើយ​ព្រះសង្ឃ​ចំនួន ៧​អង្គ​ក្នុង ១​ថ្ងៃ​លោកតា កែវ ឡៃ បើកប្រាក់​ចង្ហាន់ ៥​ពាន់​រៀល​បើ​គិត​ទៅ ប្រាក់​នេះ​ទិញ​តែ​ទឹកឆា​ន់​ក៏​មិន​គ្រប់​ផង​។​

 

​ទាក់ទង​បញ្ហា​នេះ​លោកតា កែវ ឡៃ បាន​បកស្រាយ​ថា គាត់​បាន​កសាង​វត្ត​តាំងពី សម័យ​រដ្ឋ​កម្ពុជា​មិន​ដូច​ការចោទប្រកាន់ របស់​ពុទ្ធបរិស័ទ​ឡើយ​។ ពាក់ព័ន្ធ​ករណីនេះ​លោក សម ណេង អភិបាលស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា មិនដែល​បានទទួល​បណ្តឹង ពី​ប្រជាពលរដ្ឋ​ទេ ហើយ​លោក​នឹង​ចុះ​ស៊ើប​រឿងនេះ​។​ដោយឡែក​លោក សួន ប៊ុន​ជឿន ប្រធាន​មន្ទីរ​ធម្មការ​និង​កិច្ចសាសនា បាន​បញ្ជាក់ថា លោក​មិនដែល​បានដឹង​ពី​បញ្ហា នៅក្នុង​វត្ត​សុវណ្ណ​បុប្ផារាម​ថ្មគោល ទេ​ហើយ​លោក​នឹង​សាកសួរ ទៅ​ធម្មការ​ស្រុក​ចំពោះ​ហើយ​រឿង​ប្តូរ​គណកម្មការ លុះត្រាតែ​ចៅអធិការ ធ្វើការ​ស្នើសុំ​ទើប​ប្តូរ​បាន​៕

SAMSUNG SAMSUNG
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item