Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ប៉ោយប៉ែត៖ជន​ស​ង្ស័យ​​ពីរ​​នាក់បាន​​ចូល​​ទិញ​​ទឹក​​ផឹកនៅ​ក្នុង​​ហាងឡាក់​​គី​​ធូ​​យូអ៊ី​ន​​ធ័​រ​​ណេ​ត​​ហើយ​​បាន​​រពឹស​ដៃ

​ក្រុង​ប៉ោយប៉ែត ៖ ជន​ស​ង្ស័យ​​ពីរ​​នាក់ បាន​​ចូល​​ទិញ​​ទឹក​​ផឹក នៅ​ក្នុង​​ហាង ឡាក់​​គី​​ធូ​​យូ អ៊ី​ន​​ធ័​រ​​ណេ​ត​​ ហើយ​​បាន​​រពឹស​ដៃ លួច​​យក​​សោរ​​ម៉ូតូ PCX  2013 របស់​​ភ្ញៀវ​ម្នាក់​ទៀត ដើ​ម្បី​​លួច​​យក​​ម៉ូតូ​​នោះ ទៅ​ស្រង់​ដើម​ក្រោយ​ពេល​ចាញ់​ល្បែង តែ​ម្ចាស់​​ម៉ូ​តូ​​ដឹ​ង​​ទាន់​ក៏​ស្រែកថា ខ្លួន​បាន​បាត់​សោរ​ម៉ូតូ ហើយ​បាន​សំណូមពរ អោយ​ម្ចាស់​ហាង​ឆែក​មើល​កា​មា​រ៉ា​សុវត្ថិភាព​។ ភ្លាមនោះ​ជនសង្ស័យ​ម្នាក់ ដែល​បាន​លួច​សោរ បាន​ដើរ​គេចខ្លួនបាត់ នៅសល់តែ​អ្នកមើល​ផ្លូវ ក៏ត្រូវ​ម្ចាស់​ហាង​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​វេលា​ម៉ោង ១០​និង​៣០ នាទី​យប់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ប្លុក​បរិវេណ​កាស៊ីណូ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

ជនសង្ស័យ ២ នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​ទី​១-​ឈ្មោះ ឡុង វណ្ណឌី អាយុ ៣២​ឆ្នាំ មាន​លំនៅឋាន​ក្នុងភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ទី​២-​ឈ្មោះ វង្ស រដ្ឋា អាយុ ២២​ឆ្នាំ មាន​លំនៅឋាន​ក្នុងភូមិ​ព្រែ​កតា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត ជនសង្ស័យ​ទាំងពីរ​នាក់ មានមុខ​រប​ជា​អ្នកដើរ​លេងល្បែង​ស៊ីសង  និង​បាន​ជិៈ​រថយន្ត​កាមរី​ឆ្លាម​ស៊េរី​ឆ្នាំ​១៩៩៧ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2A-9500​។​

 

​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ PCX2013 ឈ្មោះ ណិ​ប វណ្ណឌី អាយុ ២៥​ឆ្នាំ មាន​មុខរប ជា​អាជីវករ មាន​លំនៅឋាន​ក្នុង​ភុ​មិ​ក្បាលកោះ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បើកបរ​ម៉ូតូ​ម៉ាក PCX ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​។ តំណាង​ម្ចាស់​ហាង​ឈ្មោះ សារិន ស៊ីថា អាយុ ២៧​ឆ្នាំ មានមុខ​រប​ជា​បុគ្គលិក នៅក្នុង​ហាង ឡាក់​គី​ធូ​យូ មាន​លំនៅឋាន​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។​

លោក ហម ម៉ុ​ត មេបញ្ជាការ​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត បានអោយដឹងថា ដោយ​បានទទួល​ពាក្យបណ្តឹង​ពី​ម្ចាស់​ហាង លោក​បាន​បញ្ជា​អោយកម្លាំង ទៅកាន់​ចំណុចកើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ភ្លាមៗ និង​រថយន្ត​កាមរី​ឆ្លាម មួយគ្រឿង​ផងដែរ​។ ជនសង្ស័យ​ឈ្មោះ ឡុង វណ្ណឌី ជា​អ្នក​នាំ​ភ្លើង ចំណែក វង្ស រដ្ឋា ជា​អ្នក​មើលផ្លូវ ខាងក្រៅ​ហាង​។ ជនសង្ស័យ​បាន​សារភាព​ខ្លួន​ថា ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត ករណី​ខាងលើនេះ​មែន និង​មាន​បក្ខពួក​ម្នាក់ទៀត ដែល​បាន​លួច​យក​សោរ គេចខ្លួន​បាត់ស្រមោល ហើយ​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ រកមុខ​សញ្ញា​ម្នាក់ទៀត ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

Wat 221118 Wat 221119


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item