Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​បុរស​ម្នាក់​បាន​ដាច់​ចិត្ត​អារ​.​ក​និង​ចាក់​សម្លាប់​ប្រពន្ធ​យ៉ាង​ព្រៃផ្សៃ​ នា​វេលា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​នេះ​ នៅផ្ទះ​លេខ​១២១៥B​ ភូមិ​ឫស្សី​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម​ ហើយ​ទុក​សព​ប្រពន្ធ​ចោល​ និង​បន្សល់​នូវ​កូនប្រុស​អាយុ​៥​ឆ្នាំ​ឲ្យ​ក្លាយជា​ក្មេង​កំព្រា​ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ សព​ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​បាន​ប្តី​អារ​.​ក​និង​ចាក់​សម្លាប់​នោះ​ គឺ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ផ្ទះ​កើតហេតុ​ប្រទះ​ឃើញ​ ដែល​មានឈ្មោះ​ ប៉េង​ ចិន្តា​ អាយុ​២៥​ឆ្នាំ​ ។​ រីឯ​ប្តី​កំណាច​ចិត្ត​អប្រិយ​មានឈ្មោះ​ អាន​ សឿ​ន​ អាយុ​៣៣​ឆ្នាំ​ ។​ ​

សាក្សី​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ផ្ទះ​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​គ្រួសារ​នេះ​តែង​មាន​ជម្លោះ​ជាមួយ​គ្នា​ជា​ញឹកញាប់​ ហើយ​បុរស​ជា​ប្តី​តែង​មានចិត្ត​ប្រចណ្ឌ​នឹង​ប្រពន្ធ​របស់​ខ្លួន​ ដោយសារ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ធ្វើការ​ជានា​រី​ម៉ាស្សា​ ហើយ​ត្រូវ​បាន​ប្តី​សង្ស័យ​ថា​ មាន​លួច​សាហា​យ​ស្មន់​ជាមួយ​ឧត្តមសេនីយ៍​ម្នាក់​ ខណៈ​ដែល​បុរស​ជា​ប្តី​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​យូរៗ​មក​លេង​ផ្ទះ​ម្តង​ ។​ ​

តាម​សម្តី​អះអាង​របស់​កូនប្រុស​អាយុ​៥​ឆ្នាំ​ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ខ្លួន​បានឃើញ​ឪពុក​យក​កាំបិត​ចាក់​និង​អារ​.​ក​ម្តាយ​របស់​ខ្លួន​ រួច​ហើយ​ក៏​រត់​ចេញពីផ្ទះ​បាត់​ទៅ​ ។​ ​

ទោះ​យ៉ាងណា​ក៏​ដោយ​ សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ក្នុង​សំណុំរឿង​ឃាតកម្ម​នេះ​ហើយ​ ៕​

12311


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item