Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ក្រុម​ចោរ​​ញី​​ឈ្មោល​​មួយ​គូបាន​ធ្វើ​​ស​កម្ម​ភាពហៅ​​ម៉ូ​តូ​ឌុប​​ជិះ​​យក​ទៅ​​ប្លន់នៅ​​កន្លែង​​ស្ងាត់​​ដោយ​​ប្រើ​​កាំ​បិតភ្ជង់​​ប្លន់​​យក​​ម៉ូតូ​​ជិះ​​គេច​ខ្លួនដោយ​សុ​វត្ថិ​ភាព

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​​ញី​​ឈ្មោល​​មួយ​គូ បាន​ធ្វើ​​ស​កម្ម​ភាព ហៅ​​ម៉ូ​តូ​ឌុប​​ជិះ​​យក​ទៅ​​ប្លន់ នៅ​​កន្លែង​​ស្ងាត់​​ដោយ​​ប្រើ​​កាំ​បិត ភ្ជង់​​ប្លន់​​យក​​ម៉ូតូ​​ជិះ​​គេច​ខ្លួន ដោយ​សុ​វត្ថិ​ភាព កាល​ពី​​វេ​លា​​ម៉ោង ២​​និង​​៣០ នា​ទី​​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​​ថ្ងៃ​ទី​​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្រោយ​សាលា​ម​ត្តេ​យ្យ ហេ​ឡូ​អាមេរិកកាំង តាម​បណ្ដោយ​ផ្លូវ​លេខ​២១៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

 

​ជនរងគ្រោះ​មានឈ្មោះ ឡាក់ ឈូ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​រំលេច ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង មុខរបរ​ជា​អ្នករត់ម៉ូតូឌុប ហើយ​ម៉ូតូ​ដែល​ចោរប្លន់ យកទៅ​បាត់​នោះ ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ឌុប​នារី​ម្នាក់ និង​បុរស​ម្នាក់​ចេញពី ម្តុំ​ស្ទឹងមានជ័យ​ដោយ​ពួកគេ បាន​ឲ្យ​គាត់​ដឹក​ទៅផ្ទះ​សំណាក់​មួយកន្លែង ដោយ​មិន​ចាំ​ឈ្មោះ នៅ​ម្តុំ​ខណ្ឌ ៧​មករា​។​
​

ក្រោយមក​ស្ត្រី​ជា​ជនល្មើស បាន​ឲ្យ​ជនរងគ្រោះ​ឌុប ទៅ​ជួបនឹង​បុរស​ពីរ​នាក់​ទៀត និង​បន្តទៅ​កន្លែង​ផ្សេងៗ ទៀត​តាំងពី​ម៉ោង ៨​យប់​មកម្ល៉េះ ស្រាប់តែ​មកដល់​ពេល​កើតហេតុ ពួកគេ​បាន​ឲ្យ​ជនរងគ្រោះ ឈប់​ម៉ូតូ​នៅ​កន្លែង​ងងឹត ក៏​ធ្វើ​សកម្មភាព​វាយ​និង​យក​កូនកាំបិត ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ  ហើយ​ជិះ​រត់​គេចខ្លួន បាត់​ភ្លាមៗ​តែម្តង​។ ជនសង្ស័យ​ទាំង ២​នាក់​នោះបាន​ហៅ ម៉ូតូឌុប​របស់​ជនរ​ង​គ្រោះ ជិះ​ស្ទើរ​មួយ​យប់​ទៅហើយ តែ​មិន​នឹកស្មានថា ជា​ចោរប្លន់​សោះ​៕

 

 

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item