Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តសៀមរាប៖មិន​ដឹង​ថា​​មេ​​ឈ្មួញ​​ឈ្មោះអៀឆៃ​​យិនមាន​​ឥ​ទ្ធិ​ពល​​អំ​ណាចឬ​​យ័ន្ត​​អ្វី​​ពិ​សេស​​នោះ​ទេទើប​​អាច​ធ្វើ​​​ស​កម្ម​ភាព

​ខេត្តសៀមរាប ៖ មិន​ដឹង​ថា​​មេ​​ឈ្មួញ​​ឈ្មោះ អៀ ឆៃ​​យិន មាន​​ឥ​ទ្ធិ​ពល​​អំ​ណាច ឬ​​យ័ន្ត​​អ្វី​​ពិ​សេស​​នោះ​ទេ ទើប​​អាច​ធ្វើ​​​ស​កម្ម​ភាព រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ឈើ​​គ្រ​ញូង​ខុស​ច្បាប់ តាម​​រថ​យន្ត​​ទំ​នើបៗ ពី​​ខេត្ត​​ឧ​ត្ត​រ​​មាន​ជ័យ ចូល​មក​​ខេត្ត​សៀម​រាបយ៉ាង​អនាធិបតេយ្យ យកមក​ស្តុក​និង​លក់​ចែកចាយ តាម​រោង​សិប្បកម្ម ដេប៉ូ និង​បន្ត​ដឹកជញ្ជូន​យកមក​លក់​នៅ​ភ្នំពេញ មិនដែល​មានការ​បង្ក្រាប​ទេ ហើយ​យូរៗ​ម្តង​គេ​សង្កេតឃើញ​សមត្ថកិច្ច​ចុះមក​ឆែកឆេរ បង្ក្រាប​ឃ្លាំង​ស្តុក​ឈើ​ខុសច្បាប់ នៅ​កណ្តាល​ក្រុង​សៀមរាប ក៏​មិនដែល​ប៉ះពាល់​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​របស់​ឈ្មោះ អៀ ឆៃ​យិន ។​

 

​ករណីនេះ​នាំ​ឲ្យ​មន្ត្រី​តូចតាច​មួយចំនួន​សង្ស័យ​ថា ជំនាញ​រដ្ឋបាល​ព្រៃឈើ របស់លោក ឈាង តុលា ក៏ដូចជា​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ នៅក្នុង​ខេត្តសៀមរាប ទទួលបាន​ផលប្រយោជន៍​ជាប់​ជាប្រចាំ ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ អៀ ឆៃ​យិន  ទើប​ធ្វើ​មិនដឹងមិនឮ ពី​ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ ផ្គើន​បទបញ្ជា​លេខ​០១​។ ជា​ទៀងទាត់​មេ​ឈ្មួញ អៀ ឆៃ​យិន បាន​ប្រើប្រាស់​រថយន្ត បា​ឡែ​ន ធុន​ដ្រា និង​ឡិច​ស៊ី​ស ដឹកជញ្ជូន​ឈើ​គ្រញូង មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្លងកាត់​ស្រុក​អន្លង់វែង ចូលមក​ស្រុក​វ៉ារិន ខេត្តសៀមរាប ក្នុង​មួយ​រថយន្តៗ​ផ្ទុក​ឈើ​គ្រញូង មិនតិចជាង ១​តោន​នោះទេ​។

 

​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ប្រចាំការ​តាម​ដងផ្លូវ ច្រើន​ស្អេកស្កះ មិនដែល​ហ៊ាន​ប៉ះពាល់ ការដឹកជញ្ជូន​ឈើ​រប​ស់មេ​ឈ្មួញ អៀ ឆៃ​យិន នោះទេ ព្រោះ​រាល់​ការដឹកជញ្ជូន​ឈើ សុទ្ធតែ​មានការ​ជូនដំណឹង​ជាមុន ហើយ​យូរៗ​ម្តង​គេ​សង្កេតឃើញ មេ​ឈ្មួញ អៀ ឆៃ​យិន លោតឆ័ត្រ​ក៏ត្រូវ​សមត្ថកិច្ច ដែល​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​ដងផ្លូវ ប្រដេញ​ឲ្យ​ចូល​បង់លុយ​។ ជាក់ស្តែង កាលពី​វេលា​ម៉ោង​១០​និង​២០ នាទី​យប់ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ កន្លងទៅនេះ រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ស្ករ របស់​មេ​ឈ្មួញ អៀ ឆៃ​យិន ដឹកឈើ​គ្រញូង​ជាង ១​តោន ត្រូវបាន​នគរបាល ស្រុក​វ៉ារិន ប្រដេញ​ចាប់បាន​។​
​

មេ​ឈ្មួញ អៀ ឆៃ​យិន មិនដែល​ក្រែង​ញញើត សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ណា​ម្នាក់​ទេ ហើយ​ជា​ទៀងទាត់​នៅពេល​រថយន្ត​ដឹកឈើ​របស់​ពួកគេ ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប តាម​ដងផ្លូវ​ក្រោម​ហេតុផល​ដឹកឈើ​លោតឆ័ត្រ ឬ​ចរចា​ថ្លៃ​សេវា​មិនត្រូវ​គ្នា គេ​តែងតែ​ឃើញ​មេ​ឈ្មួញ អៀ ឆៃ​យិន ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​សម្រុះសម្រួល តាមរយៈ​ការបង់​លុយ​ឲ្យ​ទៅ មន្ត្រី​និង​សមត្ថកិច្ច​ទាំងនោះ​។ ជាធម្មតា​ក្បួន​រថយន្ត​ដឹកឈើ​គ្រញូង របស់​មេ​ឈ្មួញ អៀ ឆៃ​យិន ចេញពី​ស្រុក​អន្លង់វែង ចូល​ខេត្តសៀមរាប ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦៧ ម្តងៗ​មាន​មិនតិចជាង​៥​គ្រឿង​នោះទេ ។​

 

​មេ​ឈ្មួញ អៀ ឆៃ​យិន ក៏បាន​បើករថយន្ត​ទំនើប របស់ខ្លួន​តាម​ក្បួន​ឡាន​ដឹកឈើ ដើម្បី​យកលុយ​ទៅ​បង់​ជូន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទៅតាម​ការចរចា​គ្នា​។ ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ អៀ ឆៃ​យិន ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចូល​ខេត្តសៀមរាប យ៉ាង​គគ្រឹកគគ្រេង ទាំងយប់​ទាំង​ថ្ងៃ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់ ក៏​ព្រោះតែ​មេ​ឈ្មួញ អៀ ឆៃ​យិន បាន​ទំនាក់ទំនង បង់លុយ​ជូន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ គ្រប់​ជាន់ថ្នាក់​រួចរាល់​អស់ហើយ ដែល​ទាមទារ​ឲ្យ​លោក ឃឹម ប៊ុន​សុង ជា​អភិបាល​ខេត្តសៀមរាប មេត្តា​ពិនិត្យមើល​បញ្ហា​នេះ ឡើងវិញ​ផង​៕

Wat 031115
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item