Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖រថ​យន្ត​​ហែ​​ក​ឋិនមួយ​គ្រឿង​​បាន​​បើក​​កៀរ​​ម៉ូ​តូ​​ពី​ក្រោយប​ណ្តាល​​ឲ្យ​​ដួល​​ច្រ​ងាប់​ច្រ​ងិលនាំ​​ឲ្យ​​ស្ត្រី​​ជា​​ប្រ​ពន្ធ​​បាន​​រង​របួស​​ធ្ងន់ហើយ​​បុរ​ស​​ជា​​ប្តីរួម​ទាំង​​កូន​តូច​​ម្នាក់

​រាជធានី​ភ្នំពេញ ៖ រថ​យន្ត​​ហែ​​ក​ឋិន មួយ​គ្រឿង​​បាន​​បើក​​កៀរ​​ម៉ូ​តូ​​ពី​ក្រោយ ប​ណ្តាល​​ឲ្យ​​ដួល​​ច្រ​ងាប់​ច្រ​ងិល នាំ​​ឲ្យ​​ស្ត្រី​​ជា​​ប្រ​ពន្ធ​​បាន​​រង​របួស​​ធ្ងន់ ហើយ​​បុរ​ស​​ជា​​ប្តី រួម​ទាំង​​កូន​តូច​​ម្នាក់ រង​របួស​​ស្រាល​កាល​ពី​​វេលា​​ម៉ោង ៨​​និង​​៣០ នាទីស្ថិត​នៅ​តាម​បណ្តោយ ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម បើក​រត់​ប្រមាណ ២​គីឡូម៉ែត្រ ទើប​សមត្ថកិច្ច​ដេញចាប់​បាន ។​

 

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្មាស់​ពណ៌​ខ្មៅ​ស៊េរី ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-5419 ដោយបាន​ឌុប​កូន និង​ប្រពន្ធ​ពីក្រោយ​ផង ស្រាប់​តែមាន​រថយន្ត មួយគ្រឿង ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ធំ 2A-2821 ដែលមាន​រាំ និង​អ្នក​ទះ​ស្គរ​ឆៃយ៉ាំ​នៅ​ពី លើ​រថយន្ត​ផងដែរ បើក​ស្រប​ទិសដៅ​គ្នា ជ្រុល​ចង្កូត​មក​កៀរ បណ្តាល​ឲ្យ​ជនរងគ្រោះ​ទាំងបី​នាក់ ប្តី ប្រពន្ធ និង កូនតូច​ម្នាក់ រងរបួស​ធ្ងន់​ស្រាល តែម្តងទៅ ។
​

ជនរងគ្រោះ​មានឈ្មោះ ណូ កុសល់ អាយុ ២០​ឆ្នាំ ត្រូវជា​ប្តី និង​កូនតូច​ម្នាក់ អាយុ​ទើប ១​ខួប រងរបួស​ស្រាល ចំណែក​ស្ត្រី​ជា​ប្រពន្ធ​មាន ឈ្មោះ ម៉ៅ សារ៉េត អាយុ ២២​ឆ្នាំ រងរបួស​ធ្ងន់ អ្នក​ទាំងបី​ស្នាក់នៅ ភូមិ​ប៉​ប្រ៉​ក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​ទួល​ធ្នង់ ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ រីឯ​អ្នកបើកបរ រថយន្ត​បង្ក​ពុំ​ត្រូវ បាន​គេ​ស្គាល់ឈ្មោះ​នោះទេ​៕

Wat 091136
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item