Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ចោរ​​លួច​​ម៉ូតូ​​ម្នាក់ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋចាប់​វាយ​​ទ្រោម​​ខ្លួននៅ​​​​ជិត​​ច្រក​ចូល​​ស្ថានី​យទូរ​ទស្សន៍​​បា​យ័នតាម​​ប​ណ្ដោយ​​ផ្លូវ​ជាតិលេ​ខ​១

រាជធានី​ភ្នំពេញ ៖ ចោរ​​លួច​​ម៉ូតូ​​ម្នាក់ ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋ ចាប់​វាយ​​ទ្រោម​​ខ្លួន នៅ​​​​ជិត​​ច្រក​ចូល​​ស្ថានី​យ ទូរ​ទស្សន៍​​បា​យ័ន តាម​​ប​ណ្ដោយ​​ផ្លូវ​ជាតិលេ​ខ​១ ស្ថិត​ក្នុង​សង្កាត់​​និ​រោធ ខណ្ឌ​មាន​ជ័យ កាល​ពី​​វេ​លា​​ម៉ោង ៩​​ព្រឹក​​ថ្ងៃ​ទី​​៨ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៣ ហើយ​ជនសង្ស័យ​មានឈ្មោះ ឈិន ដា​រ៉ា ភេទ​ប្រុស​អាយុ ២៤​ឆ្នាំ មាន​ស្រុកកំណើត នៅ​ឃុំ​វិហារ​សួគ៌ ខេត្តកណ្ដាល ស្នាក់នៅ​ផ្ទះជួល​បណ្ដោះអាសន្ន ចល័ត​ពីមួយ​ទៅមួយ​។​

ម្ចាស់​ម៉ូតូ​ដែល​ជនល្មើស​លួច​យកទៅ​នោះ​ឈ្មោះ អ៊ូ ពលី​ន ភេទ​ប្រុស មុខរបរ​ជា​កីឡាករ​ប្រដាល់ ស្នាក់នៅ​ផ្ទះជួល​ក្បែរ​ច្រកចូល​ស្ថានីយ ទូរទស្សន៍​បាយ័ន បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​ពណ៌ ក្រហម​លាយ​ខ្មៅ ពាក់ ស្លាក​លេខ​ភ្នំពេញ 1AF-2762 មក​ចត​ក្បែរ​ផ្លូវជាតិ​លេខ​១ ក្បែរ​កន្លែង​ខ្លួន​ស្នាក់នៅ ដោយ​ទុក​សោ​ជាប់​នឹង​ម៉ូតូ ព្រោះ​នឹក​ឃើញថា​នៅក្បែរ​ខ្លួន​។

 

​ប្រមាណ​ជា ១០​នាទី​ក្រោយមក​ក៏​ស្រាប់តែ ជនសង្ស័យ​ខាងលើ​បាន​បញ្ឆេះ​ម៉ូតូ ជិះ​ចេញទៅ ហើយ​ឈ្មោះ អ៊ូ ពលី​ន ក៏បាន​ស្រែក​ឆោឡោ ឲ្យ​អ្នកធ្វើដំណើរ​និង​ប្រជាពលរដ្ឋ ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ ហើយ​បាននាំគ្នា​ព្រួត​វាយ ស្ទើរ​ស្លាប់​ស្ទើរ​រស់ ។ កម្លាំង​នគរបាល​ប៉ុស្ដិ៍ បាន​ទៅដល់​កន្លែងកើតហេតុ នាំ​ជនសង្ស័យ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​៕

Wat 08118


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item