Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ការ​និយាយ​ពី​ទំនាក់ទំនង​ស្នេហា ឬ​ការ​មាន​ទំនាក់ទំនង​ស្នេហា​ក្នុង​ចំណោម​យុវវ័យ​បច្ចុប្បន្ន​កាត់​តែ​បើក​ទូលាយ។ នៅ​ទំព័រ​នេះ​nob7០​ដក​ស្រង់​ការ​ណែនាំ​របស់​លោក Marcus Osborne ពី​ចំណុច​អវិជ្ជមាន​៥​ចំណុច​ដែល​សុភាព​នារី​គួរ​ជៀសវាង។ ការ​ធ្វើ​ឱ្យ​មាន​កំហុស​ឆ្គង​ណា​មួយ​ក្នុង​ចំណោម​៥នេះ​អាច​នឹង​ធ្វើ​ឱ្យ​មិត្ត​ប្រុស​របស់​អ្នក​សម្រេច​ចាកចេញ​ពី​អ្នក។

តោះ! តាម​ដាន​ទាំង​អស់​គ្នា​ តើ​មាន​អ្វី​ខ្លះ​ទៅ​ដែល​អាច​ធ្វើ​ឱ្យ​មិត្ត​ប្រុស​អ្នក​សម្រេច​ចាកចេញ​ពី​អ្នក​នោះ៖

seohyun-wide

 

១៖ និយាយ​ពី​អតីត​មិត្ត​ប្រុស
វា​ជា​រឿង​គ្រោះ​ថ្នាក់​មួយ​ដែល​អ្នក​រំឭក​ពី​អតីត​សង្សារ​របស់​អ្នក​នៅ​ចំពោះ​ម្ចាស់​ស្នេហ៍​បច្បន្ន​របស់​អ្នក។ ប្រសិន​បើ​ក្នុង​ករណី​ចាំ​បាច់​អ្នក​ត្រូវ​តែ​និយាយ​ពី​គេ​នោះ អ្នក​ត្រូវ​ប្រយ័ត្ន​ពី​អ្វី​ដែល​គួរ​និយាយ​ និង​មិន​គួរ​ព្រោះ​ការ​និយាយ​ពី​​ដៃ​គូ​អាច​ធ្វើ​ឱ្យ​មិត្ត​ប្រុសអ្នក​ចាប់​ថ្នាក់​បាន​ថា អ្នក​ជា​មនុស្ស​បែប​ណា​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា។​

 

២៖ ជួប​ប៉ាម៉ាក់

នេះ​ជា​ជំហាន​សំខាន់​ណាស់​នៅ​ក្នុង​ទំនាក់ទំនង។ អ្នក​មិន​ត្រូវ​បង្ហាញ​កាយវិការ ឬ​ឥរិយាបថ​តក់ក្រហល់​នៅ​ក្នុង​ការ​ណែនាំ​មិត្ត​ប្រុស​អ្នក​ឱ្យ​ជួប​ប៉ាម៉ាក់​អ្នក​ ឬ​សុំ​ជួប​ប៉ាម៉ាក់​គេ​នោះ​ទេ។ អ្នក​ត្រូវ​រង់ចាំ ឬ​ស្គាល់​ពី​កាលៈទេសៈ​ដ៏​សម​គួរ​ដើម្បី​ឈាន​ដល់​ដំណាក់​កាល​នេះ។

 

៣៖ គ្រប់គ្រង
នារី​ខ្លះ​ពិត​ជា​មិន​អាច​ម្ចាស់​ការ​ខ្លួន​ឯង​បាន​មែន នាង​តែង​តែ​ចង់​ចាត់ចែង​អ្វី​គ្រប់​យ៉ាង។ ជា​ការ​ពិត​អាកប្បកិរិយា​បែប​នោះ​គឺ​រុញ​ច្រាន​បុរស​ឱ្យ​ចាក​ចេញ​ពី​អ្នក​។ កុំ​ព្យាយាម​ធ្វើ​ជា​អ្នក​គ្រប់គ្រង ឬ​ចាត់ចែង​ឱ្យ​បុរស​គ្រប់​យ៉ាង​អី។

 

៤៖ ប្រកាស
អ្នក​មិនមែន​ប្ដីប្រពន្ធ​ទេ​ មុន​ពេល​អ្នក​រៀបការ។ គ្រាន់​តែ​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ ហើយ​អ្នក​ចង់​ប្ដូរ​ស្ថានភាព​ទំនាក់ទំនង​នៅ​លើ​​ហ្វេសបុក? ធ្វើ​បែប​នេះ​ចំពោះ​បុរស​ពិត​ជា​មិន​មែន​រឿង​មួយ​ដែល​ពួក​គេ​ចូល​ចិត្ត​នោះ​ទេ។ អ្នក​ត្រូវ​ប្រាកដ​ពី​ទំនាក់​ទំនង​របស់​ខ្លួន​ ហើយ​និយាយ​ជា​មួយ​គេ ទុក​ពេល​វេលា​ឱ្យ​គេ​ និង​ខ្លួន​ឯង​ឱ្យ​គ្រប់​គ្រាន់​ដើម្បី​ឈាន​ដល់​ចំណុច​នោះ។

 

៥៖ និយាយ​ពី​ប្រវត្តិ​សិច​របស់​អ្នក​ (អ្នក​ធ្លាប់​មាន​សង្សារ)
នេះ​ជា​រឿង​សំខាន់ ហើយ​ជា​កត្តា​គំរាមកំហែង​ចំៗ។ ការ​សន្ទនា​ពី​រឿង​នេះ​ពិត​ជា​មិន​ស្រណុក​ក្នុង​ចិត្ត​សម្រាប់​បុរស​ដែល​គិត​ពី​ទំនងទំនង​វែង​ឆ្ងាយ​ជា​មួយ​អ្នក។ អ្នក​អាច​និយាយ​បាន​ក្នុង​ករណី​ដែល​គេ​ដេញដោល​ខ្លាំង​រហូត​មិន​អាច​គេច​បាន តែ​អ្នក​មិន​ត្រូវ​ឱ្យ​គេ​ដឹង​លម្អិត​ពី​សកម្មភាព​សិច​របស់​អ្នក​នោះ​ទេ៕

 

ប្រភព៖ លោក Marcus Osborne

ប្រភពពី៖​ www.nob70.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item