Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​ថៃ៖រហូត​មក​ដល់​​ថ្ងៃ​​ព្រ​ហ​ស្ប​ត្តិ៍​​នេះមិន​មាន​​ការ​ចាប់​ខ្លួន​​ណាមួយ​​បាន​ត្រូវ​ធ្វើ​ឡើង​​នៅ​ឡើយ​​ទេហើយ​​លោក​​ស៊ូ​​ថេប​នៅ​តែ​​បន្ត​​ដឹក​នាំ​​មហា​​បាតុ​កម្ម​

​ប្រទេស​ថៃ ៖ រហូត​មក​ដល់​​ថ្ងៃ​​ព្រ​ហ​ស្ប​ត្តិ៍​​នេះ មិន​មាន​​ការ​ចាប់​ខ្លួន​​ណាមួយ​ ​បាន​ត្រូវ​ធ្វើ​ឡើង​​នៅ​ឡើយ​​ទេ ហើយ​​លោក​ ​ស៊ូ​​ថេប ​នៅ​តែ​​បន្ត​​ដឹក​នាំ​​មហា​​បាតុ​កម្ម​ តាម​ដងផ្លូវ កាន់​កាប់​​ក្រ​សួង​​ស្ថា​ប័ន​រដ្ឋ​​សំខាន់​​ៗ ជាង​ ១០​កន្លែង និង​រាប់​បញ្ចូល​​បាតុ​កម្ម​​ នៅ​​តំបន់​​ដទៃ​ទៀត ហើយលោក​ ស៊ូ​ថេប ដែលជា​មេ​បាតុកម្ម​ ប្រឆាំង​លោកស្រី​ បានប្រកាសថា ​លោក​ត្រៀមខ្លួន​រួចរាល់ ​ដើម្បី​ប្ដូរ​ស្លាប់ ​ក្នុង​សមរភូមិ​នយោបាយ​លើក​នេះ​។​

 

នៅ​ចំ​កណ្ដាល​នៃ​មហា​បាតុកម្ម​ នៅ​ក្រុង​បាងកក និង​តំបន់​មួយចំនួន ​នៃ​ប្រទេស​ថៃ ដែល​ទាមទារ​ឱ្យ​លោក ស្រី​យី​ង​ឡាក់​ នាយករដ្ឋមន្ត្រី​ថៃ លាលែង​ពី​តំណែង និង​រំលាយ​សភា​នោះ នៅថ្ងៃនេះ​សភា​ជាន់​ទាប​របស់​ថៃ ដែល​សមាជិក​ភាគច្រើន ​មកពី​គណបក្ស​ភឿ​ថៃ និង​សម្ព័ន្ធមិត្ត​ ក្នុង​រដ្ឋាភិបាល​នោះ បានសម្រេច​ផ្ដល់ ​សេចក្ដីទុកចិត្ត​សាជាថ្មី ក្នុងការ​បោះឆ្នោត​ដក​សេចក្ដីទុកចិត្ត ដែល​ស្នើឡើង​ដោយ​ គណបក្ស​ប្រជាធិបតេយ្យ​ដែលជា​បក្សប្រឆាំង​។

  

​សមាជិកសភា ២៩៤ រូប បាន​លើកដៃ​គាំទ្រ ខណៈ ១៣៤ រូប ទៀត​បាន​លើកដៃ​ ប្រឆាំង​លោកស្រី​។ ប្រឆាំង និង​ចង់​ទម្លាក់ ​ក៏​ដោយសារតែ ​ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​លោកស្រី​ យី​ង​ឡាក់ មានរឿង​អាស្រូវ​ ក្នុង​រឿង​គម្រោង​គ្រប់គ្រង ​ធនធានទឹក​មានតម្លៃ ១០៨ លាន​ដុល្លារ និង​បញ្ហា​វិបត្តិ​ថវិកា ​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ឧបត្ថម្ភ​ធន ធានា​ទិញស្រូវ​អង្ករ​កសិករ​។ តែ​លទ្ធផល​នៃ​ការបោះឆ្នោត ​ផ្ដល់​សេចក្ដីទុកចិត្ត​ជាថ្មី​នេះ ទំនងជា​នឹងមិន​អាច ឱ្យ​វិបត្តិ​នយោបាយ​​ថយកម្ដៅ​ទេ​។

 

តែ​នេះ​អាច​នឹង​នាំឱ្យ ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​ក៏​ថា​បាន ខណៈដែល​ការគាំទ្រ​នេះ មាន​លក្ខណៈ​ផ្ទុយ​ពី​ឆ​ន្ទះ ​ហ្វូងមនុស្ស​រាប់ម៉ឺន​នាក់​ នៅតាម​ដងផ្លូវ​ក្នុង ​ក្រុង​បាងកក ដែល​ទាមទារ​យ៉ាង​រន្ថើន ឱ្យ​គាស់​រំលើង​របប​ ថាក់ស៊ីន យក​អំណាច​ឱ្យ​ប្រជាជន​។​ ពាក្យ​យក​អំណាច​ ឱ្យ​ប្រជាជននេះ ត្រូវបាន​ប្រើ​ដោយ​លោក​ ស៊ូ​ថេប ក្នុងការ​ដឹកនាំ​បាតុក​ម្ម​ ហើយ​កាលពី​ម្សិលមិញ លោក​បាន​និយាយថា លោក​ត្រៀមខ្លួន​រួចរាល់ ​ដើម្បី​ស្លាប់​ក្នុង​សមរភូមិ​ នយោបាយ​លើក​នេះ​។ ដែល​ការប្រកាស​នេះ​កើត​ឡើងមួយ​ថ្ងៃ​ បន្ទាប់ពី​តុលាការ​ព្រហ្មទណ្ឌ បានចេញ​ដីកា​តាម​ចាប់ខ្លួន​លោក និង​ស្នើឱ្យ​លោក​ប្រគល់​ខ្លួន​ តាម​សម្រួល​៕

28-11-2013 (3) 28-11-2013 (2) 28-11-2013 (1)


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item