Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​គូ​ស្វាមី ភរិយា​ថ្មីថ្មោង​មួយ​បាន​សម្រេចចិត្ត​ចែកផ្លូវ​គ្នា​ដោយ​ភាគី​ខាង​ស្រី​អះអាងថា មកពី​ការរៀប​អាពាហ៍ពិពាហ៍​នោះ​ឪពុកម្តាយ​នាង​បង្ខំ ហើយ​ការបែកបាក់​គ្នា​នេះ​ធ្វើ​ឲ្យ​ភាគី​ខាង​ប្រុស​មិន​អស់ចិត្ត​ទាល់តែសោះ​ព្រោះ​ប្រពន្ធ​ធ្លាប់​ឱប​នឹង​ដើមទ្រូង​បែរជា​ព្រាត់​គ្នា​ទៅវិញ  ។​

​បុរស​ឈ្មោះ ណែម សំណាង អាយុ​២៣​ឆ្នាំ ត្រូវជា​ស្វាមី​របស់​ឈ្មោះ យ៉ាង ស្រី​យ៉ា អាយុ​២៣​ឆ្នាំ បាន​រៀបរាប់ថា ខ្លួន​បាន​រៀបការ​នៅ​ភូមិ​រកា ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ទើប​មាន​រយៈពេល​ជាង​០៥​ខែ​ប៉ុណ្ណោះ​«​រៀបការ​នៅ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៣» ។ ក្រោយ​រៀបការ​រួច​ភ្លាម​គឺ​ដំណើរការ​ក្រេប​ចន្ទ​ទឹកឃ្មុំ​បាន​ប្រព្រឹត្តទៅ​ជាធម្មតា ស្រាប់តែ​ប្រពន្ធ​និយាយ​សុំ​លែងលះ​ធ្វើ​ឲ្យ​ខ្លួន​ជា​ប្តី​សឹង​ធ្លាក់​ថ្លើម​ប្រមាត់ ។ ខណៈនោះ​ខ្លួន​ក៏បាន​សួរ​ទៅ​ប្រពន្ធ​ថា «​តើ​បងខុស​អ្វី​បានជា​អូន​សុំ​លែង​?» ហើយ​ទទួលបាន​ចម្លើយ​តប​ពី​ប្រពន្ធ​វិញ​ថា «​អូន​អត់​ស្រឡាញ់​បង​បន្តិច​ទេ​» ដោយសារ​កា​រៀប​អាពាហ៍ពិពាហ៍​នេះ គឺ​ធ្វើ​តាមតែ​ការបង្ខិតបង្ខំ​ពី​ឪពុកម្តាយ​ប៉ុណ្ណោះ ។​

​បុរស​ប្រពន្ធ​សុំ​លែង​រូបនេះ​បាន​បន្តទៀតថា បន្ទាប់ពី​ប្រពន្ធ​របស់ខ្លួន​និយាយ​មិនទាន់​ចប់​ស្រួលបួល​ផង នាង​ក៏​រៀប​ខោអាវ​ចុះ​ចេញពីផ្ទះ​ទៅផ្ទះ​របស់​នាង​វិញ​ដែល​ឋិត​នៅ​ទល់​មុខផ្ទះ​គ្នា ។ ប៉ុន្តែ​បែក​គ្នា​មួយរយៈ​នាង​ក៏​វិលត្រឡប់​មកវិញ​ដោយ​នាង​ចេះតែ​បន្តធ្វើ​របៀបនេះ​ទៀត​ជាច្រើន​ដង ។ លើសពីនេះ នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗ​នេះ​ប្រពន្ធ​ខ្លួន​បាន​នាំ​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​ឱប​ចង្កេះ​ប្រុស​នោះ​យ៉ាង​ស្អិត​មក​បញ្ឈឺចិត្ត​ខ្លួន ហើយ​ក្រោយមក ប្រុស​ដដែល​នេះ បាន​ចូល​ងូតទឹក​ក្នុង​បន្ទប់​ជាមួយ​នាង​ថែមទៀត ។ តាំងពី​មាន​ប្រុស​មកដល់​ផ្ទះ ប្រពន្ធ​របស់ខ្លួន​កាន់តែ​ទទូច​សុំ​ចែកផ្លូវ​ជាមួយ​ខ្លួន​ដោយ​នាង​និយាយថា​សុំ​យកតែ​គ្រែ​ដេក​មួយ​និង​ឆ្នាំងបាយ ។ ដោយ​ទ្រាំ​តទៅទៀត​លែង​បាន​ខ្លួន​ក៏បាន​សម្រេចចិត្ត​យល់ព្រម​លែងលះគ្នា​តាម​សំណើ​របស់​ប្រពន្ធ​នៅ​សាលាឃុំ​នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ ដោយ​ខ្លួន​មិន​ប្តឹង​សុំ​ទាមទារ​សំណង​អ្វី​ទេ​ដោយ​ចាត់ទុកថា នេះ​ជា​ផល​បុណ្យ​ពី​ជាតិ​មុន​របស់ខ្លួន​ទៅ​ចុះ ។​

​ដោយឡែក នាង​យ៉ាង ស្រី​យ៉ា ជា​អតីត​ប្រពន្ធ​បុរស​អភ័ព្វ បាន​បញ្ជាក់ថា នាង​មិនបាន​នាំ​ប្រុស​យកមក​រស់នៅ​ជាមួយ​ដល់​ក្នុងផ្ទះ​ទេ ហើយ​ប្រុស​ដែល​នាង​ជិះ​ម៉ូតូ​ជាមួយ​នោះ​គឺជា​ពូ​របស់​នាង ។ រីឯ​ការណ៍​ដែល​នាង​មិនអាច​រស់នៅ​ជាមួយ​ប្តី​តទៅទៀតបាន​ព្រោះតែ​ប្តី​ម្នាក់នេះ​តែង​ប្រើ​អំពើហិង្សា​លើ​រូបនាង​ខ្លាំងពេក តែ​នាង​មិនបាន​បង្ហាញ​អំពី​រូបភាព​នៃ​អំពើហិង្សា​នោះ​ឲ្យ​ដឹង​ទេ ។​

​អ្នកភូមិ​រស់នៅ​ក្បែរ​ផ្ទះ​ប្តី​ប្រពន្ធ​ថ្មីថ្មោង​ដែល​ចែកផ្លូវ​គ្នា​នេះ​បាន​និយាយថា ប្តី​ប្រពន្ធ​មួយគូ​នេះ​តាំងពី​រៀបការ​មក​មិនដែល​ឮសូរ​ជម្លោះ​មាត់ក​ដាក់គ្នា​អ្វី​ទេ តែ​បញ្ហា​ដែល​ខាង​ស្រី​អះអាងថា ប្តី​ប្រើ​អំពើហិង្សា​ទំនងជា​នាង​មិនអាច​ទ្រាំទ្រ​ដំណេក​ជាមួយ​ប្តី​បាន ។​

​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់ថា អាជ្ញាធរ​មិនមាន​សិទ្ធិអំណាច​រំលាយ​ចំណងអាពាហ៍ពិពាហ៍​រប​ស់​ប្តី​ប្រពន្ធ​មួយគូ​នេះ​ទេ លុះត្រាតែ​ស្ថាប័ន​តុលាការ​ទើប​អាច​សម្រេចបាន ៕​

sangsadoltah


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item