Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖យ៉ាង​ហោច​ណាស់​​ម​ន្ត្រី​​ចំ​នួន៣នាក់​​ត្រូវ​បាន​​អង្គ​ភាពប្រ​ឆាំង​​អំ​ពើ​ពុក​រលួយឃាត់​ខ្លួន​​ជា​​បន្ត​ប​ន្ទាប់ទាក់​ទិន​​ការ​ប្រ​ព្រឹត្ត

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​​ម​ន្ត្រី​​ចំ​នួន ៣ នាក់​​ត្រូវ​បាន​​អង្គ​ភាព ប្រ​ឆាំង​​អំ​ពើ​ពុក​រលួយ ឃាត់​ខ្លួន​​ជា​​បន្ត​ប​ន្ទាប់ ទាក់​ទិន​​ការ​ប្រ​ព្រឹត្ត អំ​ពើ​ពុក​រលួយ ក្នុង​មុខ​តំ​ណែង ហើយ​​បាន​​បញ្ជូន​​ឲ្យ​​តុ​លា​ការ ធ្វើ​ការ​​សាក​សួរ​​បន្ត​​តាម​​នី​តិ​វិធីដើម្បី​​ជាការ​ព្រមាន ចំពោះ​មន្ត្រី​ពុករលួយ​ជាច្រើន​ទៀត ហើយ​គេ​រំពឹងទុក​ថា ករណី​ប្រាក់​បំណុល រាប់ពាន់​លាន​រៀល ក្នុង​អង្គភាព​អគ្គិសនី ខេត្ត​ព្រះសីហនុ ដែល​គេ​ដឹងថា​លោក គី វុ​ឌ្ឍី ជា​ប្រធាន​ផ្នែក​អាជីវកម្ម ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ មិនគួរ​ត្រូវបាន​លោក ឱម យ៉ិនទៀង មើលរំលង​នោះទេ​។​

​អនុប្រធាន​សាខា​ពន្ធដារ ខេត្ត​ព្រះសីហនុ​ម្នាក់​ឈ្មោះ ភី រិ​ទ្ធ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​កាលពី​ម៉ោង​៧ យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅក្នុង​ខេត្ដ​ព្រះសីហនុ រួច បញ្ជូន​មកកាន់ រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ ពាក់ព័ន្ធ​បទល្មើស យក​ថ្លៃ​សេវា​ពន្ធដារ លើសពី​ការកំណត់​របស់​រដ្ឋ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជូន​លោក ភី រិ​ទ្ធ អនុប្រធាន​សាខា​ពន្ធដារ ខេត្ដ​ព្រះសីហនុ​ទៅកាន់ តុលាការ​ខេត្ដ​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​សាកសួរ និង​ចោទប្រកាន់ ទាក់ទង​នឹង​ការយកថ្លៃ​សេវា ពន្ធដារ​លើសពី​ការ កំណត់​របស់​រដ្ឋ​។​

​មុន​ការឃាត់ខ្លួន​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានឱ្យ​លោក ភី រិ​ទ្ធ បំភ្លឺ​ជុំវិញ​ករណីនេះ ច្រើនសារ​រួចមកហើយ ។ មន្ដ្រីរាជការ​នៅ​ខេត្ដ​ព្រះសីហនុ បាន​បង្ហើ​ឱ្យដឹងថា លោក ភី រិ​ទ្ធ បាន​ឡើង​ធ្វើជា​អនុប្រធាន   សាខា​ពន្ធដា​ខេត្ដ​ព្រះសីហនុ ឡើង​ដុះ​ស្លែ​ទៅហើយ មានទ្រព្យ​សម្បត្ដិ ផ្ទះ​វីឡា​និង​រថយន្ដ​ទំនើបៗ  បើ​យកទៅ​ប្រៀបធៀប ជាមួយ​ប្រាក់​បៀរ​វត្សរ៍​ដ៏​តិចតួច របស់គាត់​គឺ​ខុសគ្នា​ឆ្ងាយ​ណាស់ គឺមាន​តែ​ការ​ប្រ​ព្រឹ​ត្ដ អំពើពុករលួយ ក្នុង​មួយ​តំណែង​នោះឯង ទើប​គាត់​មាន​លុយ និង​ទ្រព្យសម្បត្តិ​ច្រើន​ហូរហៀរ​បែបនេះ​។

​ដោយឡែក​អង្គភាព ប្រឆាំង​អំពើពុករលួយ ក៏បាន​ចាប់ខ្លួន​មន្ត្រី​អគ្គិសនី ខេត្ត​មណ្ឌល​គី​រី​ចំនួន ២ នាក់ ពាក់ព័ន្ធ​នឹង​ការ ប្រព្រឹត្ត​អំពើពុករលួយ កិបកេង​ថវិការដ្ឋ​ប្រមាណ ១០ ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ ពីបទ​កេងប្រវ័ញ្ច​ថវិកា និង​ក្លែង​ឯកសា​។ ករណីនេះ​អាច មាន​ពាក់ព័ន្ធ ជាមួយ​មន្ត្រី​ជាច្រើន​នាក់​ទៀត ដែល​បម្រើ​ការងារ នៅក្នុង​អង្ក​ភាព​អគ្គិសនី ខេត្តមណ្ឌលគិរី ជាពិសេស​ប្រធាន​រដ្ឋបាល និង​ប្រធាន​អង្ក​ភាព​អគ្គិសនី​ខេត្ត​ចាស់ ដែល​ទើបតែ​ប្តូរ​ទៅធ្វើជា​ប្រធាន  អគ្គិសនី ខេត្តរតនគិរី កាលពីពេល​ថ្មីៗ​នេះ​។​

​ជនសង្ស័យ​ជាម​ន្ត្រី​អគ្គិសនី ដែល​តុលា​ការឃុំ​ខ្លូន​មានឈ្មោះ សួត សារឹម ភេទ​ប្រុស មាន​តួនាទី​ជា មន្ត្រី​ផ្នែក​អាជីវកម្ម​មាន​ទីលំនៅ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី និង​ឈ្មោះ នី សុពណ៍ ភេទ​ស្រី​មាន​តួនាទី​ជា​បេឡា មាន​ទីលំនៅ​ក្នុង ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ ការឃាត់ខ្លួន​មន្ត្រី​អគ្គិសនី​ទាំង ២ រូបនេះ ធ្វើឡើង​ដោយ​សមត្ថកិច្ច មកពី​ស្ថាប័ន​ប្រឆាំង អំពើពុករលួយ ដែល​បាន​រកឃើញថា មានការ​ក្លែងបន្លំ​ឯកសារ និង​កិបកេង​ថវិកា របស់​អគ្គិសនី​កម្ពុជា ជាង ៤០០ លាន​រៀល​៕

Wat 29113


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item