ខេត្តបាត់ដំបង ៖ រថយន្ត ២ គ្រឿងបើកជែងគ្នា មិនមើលឆ្វេងស្តាំ បានជ្រុលទៅបុកម៉ូតូ ១ គ្រឿងបើកបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង ៥និង៣០ នាទីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចវាលក្រពើ លើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យបុរសម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ត្រូវដឹក ទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ ។
បុរសរងគ្រោះដែលស្លាប់ មានឈ្មោះ ជិន ចាន់ថា អាយុ ២៤ឆ្នាំ និងរបួសធ្ងន់មានឈ្មោះ សាត ណែត អាយុ ២២ឆ្នាំ ទាំង ២នាក់រស់នៅភូមិបរិបូរណ៍ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ជិះម៉ូតូម៉ាហុងដា ឌ្រីមស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1H-2172 ។ ចំណែករថយន្តបង្កទី១ម៉ាកកាមរីហើម ពណ៌ក្រម៉ៅ ស៊េរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខ បាត់ដំបង 2A-1945 ខូចខាងមុខ និងរថយន្តមួយគ្រឿងទៀត ម៉ាកកាមរីស្វិតស៊េរីឆ្នាំ១៩៩១ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A-3136 ខូចទ្វារមុខខាងឆ្វេង។
មុនពេលកើតហេតុ គេឃើញអ្នកជិះម៉ូតូមានគ្នា២នាក់ បើកកណ្តាលក្នុងទិសដៅ ពីបាត់ដំបងទៅប៉ៃលិនហើយមានរថយន្តកាមរីស្វិត មួយគ្រឿងទៀត បានធ្វើដំណើរបញ្ច្រាសទិសគ្នា ។ មួយសន្ទុះក្រោយមក ក៏ឃើញរថយន្តកាមរីហើម បើកមកពីក្រោយ ក្នុងល្បឿលឿន ហើយជែងគ្នាក៏ជ្រុលចង្កូត ទៅបុកម៉ូតូខ្ទាតទៅប៉ះទ្វាររថយន្តកាមរីស្វិត ភ្លាមៗនោះរថយន្តបង្កបានបើករត់ តែត្រូវសមត្ថកិច្ចប្រដេញចាប់បាន យកទៅទុកដោះស្រាយ៕
Source from: watphnom-news.com























Loading...




Post a Comment