Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​អ្នកណា​ក៏​ដឹង​ដែរ​ថា ឯកឧត្តម​ហ៊ុន ណេង អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ត្រូវជា​បងប្រុស​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ប៉ុន្តែ បន្ទាប់ពី​បាន​មើល​បញ្ជី​ឈ្មោះ បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​នីតិកាល​ទី​៥ តាម​លំដាប់​អាយុ​ពី​ខ្ពស់​មក​ទាប​តាក់តែង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចុះ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៣ ដែលមាន​ចំនួន​១២៣​រូបនោះ គឺ​បាន​បង្ហាញថា ឯកឧត្តម​ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម មាន​អាយុ​៦២​ឆ្នាំ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល មាន​អាយុ​៦២​ឆ្នាំ​ដែរ ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នកលេង​Facebook នាំគ្នា​ចាប់អារម្មណ៍​ថា ឯកឧត្តម​ហ៊ុន ណេង ដែលជា​បងប្រុស​សឹង​មាន​អាយុ​ដំណាលគ្នា ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដែលជា​ប្អូន ។​

​ក្នុងការ​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ​នីតិកាល​ទី​៥​កន្លងមក ឯកឧត្តម​ហ៊ុន ណេង ដាក់​ថ្ងៃខែ​ឆ្នាំ​កំណើត គឺ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​១៩៥០ រីឯ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដាក់​ថ្ងៃខែ​ឆ្នាំ​កំណើត គឺ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​១៩៥១ ។ មានន័យថា បើ​គិត​ត្រឹម​ថ្ងៃ​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​នីតិកាល​ទី​៥ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន រហស្សនាម​ថា​«​បុរស​ខ្លាំង​» និង​ឯកឧត្តម​ហ៊ុន ណេង ត្រូវជា​បងប្រុស​មាន​អាយុ​៦២​ឆ្នាំ​ដូចគ្នា ។ ប៉ុន្តែ បើ​គណនា ជាក់ស្តែង គឺ​បុរស​ខ្លាំង​មាន​អាយុ​ប្អូន​ឯកឧត្តម​ហ៊ុន ណេង ត្រឹម​រយៈពេល​៥​ខែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ។​

​សៀវភៅ​«Hun Sen Strongman of Cambodia» សរសេរ​ដោយ​លោក Harish C.Mehta និង​លោកស្រី​Julie B.Mehta ជា​ជនជាតិ​ឥណ្ឌា ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​គាំទ្រ​ដោយ​បុរស​ខ្លាំង​ផង​នោះ បាន​បញ្ជាក់ថា ឯកឧត្តម​ហ៊ុន ណេង កើត​នៅ​ឆ្នាំ​១៩៤៩ ជា​បងប្រុស​និង​ជា​សម្ព័ន្ធមិត្ត​នយោបាយ​ជា​បុរស​ខ្លាំង ។​

​យោងតាម​ការសរសេរ​បោះពុម្ព​ក្នុង​សៀវភៅ « Hun Sen Strongman of Cambodia» និង​ការប្រើប្រាស់​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​ឯកឧត្តម​ហ៊ុន ណេង នោះ គឺអាច​ឲ្យ​គេ​សន្និដ្ឋានបានថា ឯកឧត្តម​ហ៊ុន ណេង បាន​លួច​កែ​អាយុ​ពន្យារកំណើត​ដើម្បី​គេចវេះ ពី​ការចូលនិវត្តន៍​កាល​នៅ​ធ្វើជា​អតីត​ចៅហ្វាយខេត្ត​អស់​រយៈពេល​ជិត​៣០​ឆ្នាំកន្លងមក ។​

​មាន​ភាព​រសេមរសាម​ខ្លាំងណាស់​ទាក់ទង​នឹង​ការដាក់​ឲ្យ​ចូលនិវត្តន៍​របស់​ឯក​ឧ​ត្ត​ម​ជា​ចៅហ្វាយខេត្ត​មួយចំនួន​នាពេល​កន្លងមក  ឧទាហរណ៍​ដូចជា ឯកឧត្តម​ហ៊ុន ណេង ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ជា​អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ត្រូវបាន​ឯកឧត្តម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រាយការណ៍​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី​តាម​លិខិត​ចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០០៩​ថា ត្រូវ​ចូលនិវត្តន៍​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១០ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានស្នើ​សុំ​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​តទៅទៀត និង​បន្ទាប់មក​យោងតាម​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៣/៣៤១ ចុះ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ បាន​បញ្ជាក់ថា ឯកឧត្តម​ហ៊ុន ណេង ចូលនិវត្តន៍​នៅ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៣​ទៅវិញ ។​

​នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឯកឧត្តម​ហ៊ុន ណេង បាន​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ពេញសិទ្ធិ លំដាប់​លេខ​រៀង​ទី​៣ នៅ​មណ្ឌល​ខេត្តកំពង់ចាម បន្ទាប់ពី​បាន​ចូលនិវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​រួចហើយៗ​ក៏បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្តកំពង់ចាម និង​ត្រូវបានតែងតាំង​ជា​ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ អង្កេត​បោសសំអាត​និង​មុខងារសាធារណៈ​របស់រ​ដ្ឋ​សភា នីតិកាល​ទី​៥ ។​

​សរុបសេចក្តី​មក ដោយសារតែ​ការកែ​អាយុ​ពន្យារកំណើត​ចុះឡើងៗ​រួចមក​នាំ​ឲ្យ​បុរស​ខ្លាំង​មាន​អាយុ​ប្អូន​ឯកឧត្តម​ហ៊ុន ណេង ត្រឹម​ប្រមាណ​៥​ខែ​ប៉ុណ្ណោះ ។ ដូច្នេះ តើ​ប្រិយមិត្ត​អ្នកអាន​យល់ឃើញ​យ៉ាងណាដែរ នៅពេលដែល​បង​និង​ប្អូនបង្កើត​មាន​អាយុ​ខុសគ្នា​ត្រឹម​ចំនួន​៥​ខែ ? ៕​

906239888_n


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item