Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ប៉ោយប៉ែត៖ម្ចាស់​​គ្លី​និក​​យី​ហោ​​វិបុលដែល​មាន​​ទី​តាំង​នៅទល់​មុខ​​ស​ណ្ឋា​គារប៉ោយ​ប៉ែត​​ស៊ីត​​ធីស្ថិត​​ក្នុង​ភូមិ​​ក្បាល​ស្ពាន​​១សង្កាត់​​-​ក្រុង​​ប៉ោយ​ប៉ែត

ក្រុង​ប៉ោយប៉ែត ៖ ម្ចាស់​​គ្លី​និក​​យី​ហោ​​វិបុល ដែល​មាន​​ទី​តាំង​នៅ ទល់​មុខ​​ស​ណ្ឋា​គារ ប៉ោយ​ប៉ែត​​ស៊ីត​​ធី ស្ថិត​​ក្នុង​ភូមិ​​ក្បាល​ស្ពាន​​១ សង្កាត់​​-​ក្រុង​​ប៉ោយ​ប៉ែត ខេត្ដ​បន្ទា​យ​មាន​ជ័យ  ព្រោះ​តែ​​ចង់​បាន​​លុយ បាន​ធ្វើ​ការ​វះ​កាត់ ទាំង​​ប្រ​ថុយ​ប្រ​ថាន និង​គ្មាន​បច្ចេកទេស បណ្ដាលឱ្យ​ស្ត្រី​អ្នកជំងឺ ស្លាប់​នៅក្នុង​គ្លីនិក​របស់ខ្លួន កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ហើយ​ម្ចាស់​គ្លីនិក​វិបុល​សុខ បាន​ឃុបឃិត​ជាមួយ ក្រុមគ្រួសារ​ជនរងគ្រោះ វេច​ខ្ចប់​សព​ស្ត្រី​រងគ្រោះ ដឹក​យកទៅ​បូជា​ឆ្ងាយ​ពី​ក្រុង​ប៉ោយប៉ែត ដែល​សូម្បី​សមត្ថកិច្ច​និង​អាជ្ញាធរ មិនបាន​ដឹង​ពី​ករណី​នេះឡើយ​។​

 

​ស្ដ្រី​រងគ្រោះ​មានឈ្មោះ ស៊ិន ស៊ីណា អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ត្រូវគេ​លាក់បាំង​ពី​ករណី​វះកាត់ បណ្ដាលឱ្យ​ស្លាប់ ហើយ​គេ​មិនដឹងថា ស្ដ្រី​រងគ្រោះ​មាន​ជំងឺ​អ្វី ទើបបានជា​ត្រូវ​បញ្ជូនមក​វះកាត់ នៅ​គ្លីនិក​មួយ​នេះ​ទេ ។ ម្ចាស់​គ្លីនិក​វិបុល​សុខ មានឈ្មោះ ស៊ុត គឹម​សាន ក៏​ជា​ប្រធាន​មន្ទីរពេទ្យ បង្អែក​ប៉ោយប៉ែត ផងដែរ ហើយ​ក្រោយពី​វះកាត់ ឱ្យ​ស្ដ្រី​រងគ្រោះ​ស្លាប់ ម្ចាស់​គ្លីនិក​បាន​រក​អភិបាលរង​ខេត្ដ​ម្នាក់ ឲ្យ​ជួយ​អន្ដរាគមន៍ ដើម្បី​បិទបាំង​រឿង​ផងដែរ ។

 

​ចំពោះ​ករណីនេះ​ឡែក​ម្ចាស់​គ្លីនិក ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់ ដូចជា​ការបិទបាំង​សកម្មភាព​វះកាត់ ឱ្យ​អ្នកជំងឺ​ស្លាប់​, ការឃុបឃិត​ផ្ដល់​លុយ ឱ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ មិនឱ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​បានដឹង និង​មក​ពិនិត្យ​សាកសព​។ យ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត កែវ សុភ​ត្រា ដែលជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​បន្ទាយមានជ័យ ត្រូវ​ពិនិត្យមើល​ករណី​វះកាត់ បណ្តាលឱ្យ​ស្ដ្រី​រងគ្រោះ​ស្លាប់​ឡើងវិញ​ផង​។​ករណី​ដែល​ម្ចាស់​គ្លីនិក​មួយ​នេះ មិន​ចង់ឱ្យ​រឿងនេះ​បែកធ្លាយ​ទៅខាង​ក្រៅ ព្រោះ​គាត់​មិន​ចង់ឱ្យ​ខូច​ឈ្មោះ​គ្លីនិក និង​តួនាទី​ជា​ប្រធាន​មន្ទីរពេទ្យបង្អែក​ផងដែរ​៕

Wat 061124


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item