Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តពោធិ៍សាត់៖ស​កម្ម​ភាព​​ដឹក​ជ​ញ្ជូនឈើ​​ប្រ​ណីត​​ខុស​ច្បាប់តាម​​រ៉ឺ​ម៉ក​​ម៉ូ​តូ​​នៅ​​ស្រុក​​ភ្នំ​ក្រ​វាញកំ​ពុង​មាន​​ភាព​​ម​មា​ញឹកទាំង​ថ្ងៃ​ទាំង​យប់គ្មាន​​ការ​រំ​ខាន​​ដល់​ស​មត្ថ​កិច្ច

​ខេត្តពោធិ៍សាត់ ៖ ស​កម្ម​ភាព​​ដឹក​ជ​ញ្ជូន ឈើ​​ប្រ​ណីត​​ខុស​ច្បាប់ តាម​​រ៉ឺ​ម៉ក​​ម៉ូ​តូ​​នៅ​​ស្រុក​​ភ្នំ​ក្រ​វាញ កំ​ពុង​មាន​​ភាព​​ម​មា​ញឹក ទាំង​ថ្ងៃ​ទាំង​យប់ គ្មាន​​ការ​រំ​ខាន​​ដល់​ស​មត្ថ​កិច្ច ឬ​​ជំ​នាញ​​រដ្ឋ​បាល​​ព្រៃ​ឈើ​​បន្តិច​​សោះ​ឡើយ ហើយ​​ក្នុង​​មួយ​ថ្ងៃៗ​​ឃើញ​តែ​រ៉ឺម៉ក​ម៉ូតូ ដឹកជញ្ជូន​ឈើ​ប្រណីត ទោះជា​នៅតាម​គល់ស្ពាន ឆ្លងស្ទឹង​ព្រៃ​ខ្លុង មាន​សមត្ថកិច្ច​ចម្រុះ​ដូចជា ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំរ​កាត កងរាជអាវុធហ​ត្ថ​ស្រុក​ភ្នំក្រវាញ ទាហាន និង​កម្លាំង​ប្រជា​ការពារ​ភូមិ នៅ​ដេក​ប្រចាំការ គ្រប់ពេល​ក៏ដោយ​។​

 

​សមត្ថកិច្ច​ដែល​ដេកចាំ​នៅ​គល់ស្ពាន​នេះ នៅពេល​ដែលមាន​រ៉ឺម៉ក ដឹកឈើ​មកដល់ ពួកគេ មិនបាន​សួរនាំ​អ្វី​ទេ ព្រោះ​មាន​អ្នក​រត់ការ បង់លុយ​រួចស្រេច​ទៅហើយ​។ ការដឹកជញ្ជូន​ឈើ​ប្រណីត តាម​រ៉ឺម៉ក​ម៉ូតូ​នេះ គឺ​ដឹក​ចេញ​មកពី​ជួរ​ភ្នំ បន្ត​ពី​រទេះគោ​ក្របី ចុះ​តាម​ច្រក​ផ្លូវ​ពីរ គឺ​តាម​ផ្លូវការ​រដ្ឋា​នទី​៣ និង​ទី​៥ ដែល​ក្រុមហ៊ុន​ចិន កំពុង​ធ្វើ​ទំនប់​វា​រី​អគ្គិសនី​ខ្នាតតូច ដែល​តាមផ្លូវ​នេះ​ត្រូវ​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ របស់​អង្គការ​អភិរក្ស​ព្រៃឈើ​និង​សត្វព្រៃ (C I) នៅ​តំបន់​ខ្សាច់​ពូក​។
​

ឈ្មួញ​ដឹកឈើ​ទាំងអស់ បាន​បន្តដំណើរ​ដឹក​ម​ក​តាមផ្លូវ រហូតមក​ប្រសព្វ​គ្នា នៅ​ស្ទឹង​វត្ត​ព្រៃ​ខ្លុង រួច​យកទៅ​ស្តុក​ទុក នៅតាម​ផ្ទះ​ជុំវិញ​ផ្សារ​លាច និង​នៅក្នុង​ភូមិ​ស្បូវ​រីក ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ពេលដែល​ឈើ​ប្រមូលបាន​ច្រើន​ហើយ ទើប​ពួកគេ​ដឹក​តាម​រថយន្ត​តូចៗ ស៊េរី​ទំនើប​បន្តទៅ​លក់​នៅឯ​ភ្នំពេញ​។ ក្រោយ​ទទួលបាន​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ការដឹកឈើ​ខុសច្បាប់ យ៉ាង​គគ្រឹកគគ្រេង តែ​គ្មាន​អ្នក​បង្ក្រាប ក្រុម​អ្នកយកព័ត៌មាន​បាននាំគ្នា ចុះទៅ​ឃ្លាំមើល​សកម្មភាព​នេះ ក៏បាន​ប្រទះឃើញ​មាន​អ្នកដឹកឈើ​ប្រណីត ប្រភេទ​នាងនួន គ្មាន​ក្រែង​ញញើត​អ្វី​ឡើយ មិន​ខុសពី​សេចក្ដីរាយការណ៍​នោះទេ​។
​

សមត្ថកិច្ច​មួយចំនួន​នៅ​ស្រុក​ភ្នំក្រវាញ បាន​ក្លាយជា​អ្នកកាង​បទ​លើ្ម​ស ដូចជា​ឈ្មោះ ម៉ៅ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ និង​ឈ្មោះ ផល មាន​លំនៅ​ភូមិ​ព្រៃ​ស្មាច់ ឃុំរ​កាត ជា​ម្ចាស់​សិប្បកម្ម​ចម្លាក់​ឈើ  និង​ជា​ប្រជា​ការពារ​ភូមិ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា ខ្លួន​សុទ្ធតែជា​សមត្ថកិច្ច មាន​សិទ្ធិ​គ្រប់យ៉ាង មិន​គិតគូរ​នាំគ្នា​បង្ក្រាប​បទល្មើស​ទេ ប្រហែលជា​ពួកគេ មាន​ភាគហ៊ុន​នៅក្នុង​រឿងនេះ ដែរ​ហើយ​មើលទៅ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ សូម្បីតែ​លោក ខូ​យ សុខា ជា​អភិបាលខេត្ត ក៏​មិនដែល​ហ៊ាន​ហើបមាត់​។
​

គួររំលឹកថា រាល់​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណីត ដែល​សមត្ថកិច្ច​បង្ក្រាប​បាន នៅក្នុង​ខេត្តកំពង់ឆ្នាំង ច្រើនសារ​កន្លងមក គឺ​ចេញពី​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយសារតែ​សម​ត្ថិ​កច្ច បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ​។  ជាក់ស្តែង​នៅពេល ព្រះអាទិត្យ​ចាប់ផ្តើម​លិច គេ សង្កេតឃើញ ចាប់ពី​ទី​រួម​ខេត្តពោធិ៍សាត់ បន្ត​ទៅដល់​ស្រុក​ភ្នំក្រវាញ មាន​សមត្ថកិច្ច​បណ្ដាក់​គ្នា​ដូច​ខ្យង ចាំ​រាប់​ក្បាល​ឡាន​ដឹកឈើ​យកលុយ ប៉ុន្តែ​ពេល​ឡាន​ដឹកឈើ​ទាំងនោះ ទៅដល់​ខេត្តកំពង់ឆ្នាំង តែងតែ​ត្រូវបាន​បង្ក្រាប​៕

Wat 01116 Wat 01117


​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item