Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ខណៈដែល​សមត្ថកិច្ច​នគ​របាល​ជាច្រើន​រយ​នាក់​កំពុង​ប្រមូលផ្តុំ​កម្លាំង​ត្រៀម​ទប់ទល់​នឹង​ក្រុមបាតុករ​ជា​កម្មករ កម្មការិនី​រោងចក្រ SL នៅ​ម្តុំ​ស្ពាន​ស្ទឹងមានជ័យ​រហូតដល់​ប​ង្ក​ឲ្យ​ផ្ទុះ​អំពើហិង្សា​មាន​មនុស្ស​ស្លាប់ និង​របួស​នោះ ដោយឡែក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកប្រា​ឯណោះ​វិញ​មាន​ករណី​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង​ក្នុង​បន្ទប់​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ដោយសារ​ជនសង្ស័យ​ដែល​ប៉ូលិស​ប៉ុស្តិ៍​ឃាត់ខ្លួន​ម្នាក់​យក​កាំភ្លើង​ប៉ូលិស​បាញ់សម្លាប់​ខ្លួនឯង ធ្វើ​ឲ្យ​ផ្អើល​ប៉ុស្តិ៍​ប៉ូលិស​ព្រែកប្រា​ទាំង​ព្រឹក​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ហេតុការណ៍​ផ្ទុះអាវុធ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក នា​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ នៅ​ទីស្នាក់ការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកប្រា មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឃឹម រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​សំណង់ បាន​យក​កាំភ្លើងខ្លី​ម៉ាក​រ៉ូឡូ របស់​មន្ត្រីនគរបាល​ប៉ុស្តិ៍​ឈ្មោះ ជន សុ​ទិវា បាញ់សម្លាប់​ខ្លួន​។​

​ព័ត៌មាន​ជំហាន​ដំបូង​ត្រូវបាន​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា នៅវេលា​ព្រឹក​នា​ថ្ងៃកើតហេតុ​មន្ត្រីនគរបាល​ឈ្មោះ ជន សុ​ទិវា ដែលជា​ម្ចាស់​កាំភ្លើង​បាន​ទុក​កាំភ្លើងខ្លី​ម៉ាក​រ៉ូឡូ ក្នុង​ថតតុ​របស់ខ្លួន​ក្នុង​បន្ទប់​ឃាត់ខ្លួន​ជនសង្ស័យ​តែ​មិន​បានដាក់​ខ្នោះដៃ​ជនសង្ស័យ​ទេ​។ ទំនងជា​ភ្លេចភ្លាំង​ដោយ​ការធ្វេសប្រហែស មន្ត្រីប៉ូលិស​រូបនោះ​បាន​ដើរ​ចេញពី​បន្ទប់​មក​ក្រៅ ដើម្បី​ស្រស់ស្រូប​អាហារ​ពេលព្រឹក ដោយ​ចាក់សោ​ទ្វារ​បន្ទប់​ពី​ខាងក្រៅ ទុក​ជនសង្ស័យ​ក្នុង​បន្ទប់​ម្នាក់ឯង ប៉ុន្តែ​មិនបាន​ចាក់សោ​ថតតុ​ទុកដាក់​កាំភ្លើង​ឡើយ​ជាហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​ឆ្លៀតឱកាស​ទាញ​បើក​ថតតុ​យក​កាំភ្លើង​របស់​ប៉ូលិស​បាញ់​សម្លាប់ខ្លួន​ក្នុង​បន្ទប់​តែម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ប៉ុស្តិ៍​ព្រែកប្រា​ទាំង​ព្រឹក​។​

​ទាំងនេះ គឺជា​កំហុស​នៃ​ការធ្វេសប្រហែស​របស់​ម​ន្ត្រី​នគរបាល​ដែល​នាំ​ឲ្យ​មាន​ករណី​ជនសង្ស័យ​បាញ់សម្លាប់​ខ្លួន​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​ដោយ​នឹកស្មាន​មិន​ដល់ និង​ក៏​អាច​ទុកជា​បទពិសោធន៍​សម្រាប់​ប៉ូលិស​ដទៃទៀត​ផងដែរ​៕​

1274363035_n


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item