Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ស្ត្រី​​អ្នក​លក់​​បាយ​​ម្នាក់ក្នុង​ចំ​ណោម​​អ្នក​​ត្រូវ​របួសដែល​​បាន​​ដឹក​ប​ញ្ជូនទៅ​​ស​ង្គ្រោះ​បន្ទាន់បាន​​ស្លាប់​​ពេល​ទៅ​ដល់​​មន្ទីរ​ពេទ្យដោយ​សារ​​រង​​បួស​ចំ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​​អ្នក​លក់​​បាយ​​ម្នាក់ ក្នុង​ចំ​ណោម​​អ្នក​​ត្រូវ​របួស ដែល​​បាន​​ដឹក​ប​ញ្ជូន ទៅ​​ស​ង្គ្រោះ​បន្ទាន់ បាន​​ស្លាប់​​ពេល​ទៅ​ដល់​​មន្ទីរ​ពេទ្យ ដោយ​សារ​​រង​​បួស​ចំ ក្រោម​​ដោះ​​ខាង​ស្តាំ នៅ​ក្នុង​​ហេតុ​ការណ៍​​ដែល​​ស​មត្ថ​កិច្ច បាញ់​ប្រ​ហារ​​លើ​​ហ្វូង​​បា​តុកររោង​ចក្រ SL កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ទន្ទឹម​ពេលដែល​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់ថា សមត្ថកិច្ច​បាន​ចាត់វិធានការ សមស្រប​ក្នុងការ​បង្ក្រាប​បាតុករ ។​

 

​ស្ត្រីជន​រងគ្រោះ​មានឈ្មោះ ហេង សុខុម អាយុ ៤៩ ឆ្នាំ ជា​អ្នកលក់​បាយ នៅ​ម្តុំ​ស្ពាន​ស្ទឹងមានជ័យ បាន​ស្លាប់​ភ្លាមៗ​ពេល​ត្រូវបាន បញ្ជូន​មកដល់​មន្ទីរ​ពេទ្យរុស្ស៊ី ហើយ​ខាង​មន្ទីរពេទ្យ បានប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។ យ៉ាងណាក៏ដោយ ស្វាមី​ស្ត្រីជន​រងគ្រោះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រោយពី​​រៀប​​ចំ​​បុណ្យ​សព​​ប្រ​ពន្ធ​​រួចហើយ គាត់​នឹងដាក់​ពាក្យ​ប្តឹង រក​យុត្តិធម៌​ឲ្យ​ប្រពន្ធ​របស់គាត់ ដែល​ត្រូវ​សមត្ថកិច្ច​បាញ់ប្រហារ មកលើ​កម្មករ SL ហើយ​ត្រូវ​ប្រពន្ធ​របស់គាត់​។​

 

​បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​រងរបួស​ផ្សេងទៀត កំពុង​ទទួល​ការព្យាបាល ដោយមាន ៩ នាក់​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី និង ២ នាក់​ទៀត​នៅ​មន្ទីរពេទ្យ ព្រះកុសុមៈ ហើយ​ជនរងគ្រោះ​​ទាំង​នោះ​​​ មាន​​អ្នក​ខ្លះ​​​មិន​មែន​ជាកម្មករ​ទេ ហើយ​ខ្លះ​ទទួលរង​របួសធ្ងន់​។ អ្នកតាមដាន​ហេតុការណ៍​នេះ យល់ថា ការប៉ះទង្គិច​គ្នា ដែល​បណ្តាល​ឲ្យ​ភាគី កម្មករ​និង​សមត្ថកិច្ច រងរបួស កើតឡើង​ដោយសារ តែ​កំហុស និង​ការមិន​យកចិត្តទុកដាក់ របស់​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​កម្មករ​។​

ការតវ៉ា​របស់​កម្មក​រ គឺ​ដើម្បី​ទាមទារ​ឲ្យ​ដក ប្រធាន​រដ្ឋបាល​រោងចក្រ លោក មាស សុថា ដែលមាន​ងារ​ជា​ឧកញ៉ា​ផង​នោះ សុំ​ឲ្យ​ដក​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចេញពី​បរិវេណ​រោងចក្រ និង​ផ្តល់ប្រាក់​ឈ្នួល ដល់​កម្មករ​អំ​ទ្បុ​ង​បាតុ​កម្ម​​រយៈ ​៣ ​ខែ​​ជា​ដើម​។ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៣ កម្មករ​រោងចក្រ​នេះ បាន​ហែ​ក្បួន​មក​ផ្ទះ​​ស​ម្តេច​នា​យក​​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍​។ ប៉ុន្តែ​ពួកគេ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​វាយ​បង្ក្រាប បណ្តាល​ឲ្យ​ស្ត្រី​មួយចំនួន​រងរបួស​។​

 

​ដោយឡែក​សេចក្តីថ្លែងការណ៍ របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ឲ្យ​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ សោកស្តាយ​ចំពោះ ព្រឹត្តិការណ៍​នៃ​ការប្រើ​ហិង្សា ពី​សំណាក់​អាជ្ញាធរ ដោយ​គ្រាន់តែ​កម្មករ ដង្ហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ថៅកែ​រោងចក្រ គោរព​ច្បាប់​ការងារ និង​អនុវត្ត​កិច្ចសន្យា ដែល​បាន​ព្រមព្រៀង​កន្លងមក​។  គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​អាជ្ញាធរ ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។​

សេចក្តីថ្លែងការណ៍​រប​ស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ឲ្យ​ដឹងថា ក្នុង​​ព្រឹ​ត្តិ​កា​រណ៍​​នៃ​​ការ​ប៉ះ​ទង្គិច​​នោះ ជន​ឱកាសនិយម​មួយក្រុម ដែល​មិនមែនជា​កម្មករ បាន​ឆ្លៀត​ញុះញង់​បញ្ឆេះ​បង្ក​ឲ្យ​មាន​អំពើហិង្សា លើ​សមត្ថកិច្ច​ដោយ​គប់​ដុំថ្ម បាញ់​ទឹក​ចំ​ពាម​គ្រាប់​ដែក និង​វាយ​ដុតបំផ្លាញ​មធ្យោបាយ ព្រមទាំង​ហ៊ុំព័ទ្ធ ចាប់ខ្លួន​កងកម្លាំង​សមត្ថកិច្ច​ចំនួន ៥​នាក់ នៅ​វត្ត​ស្ទឹងមានជ័យ​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ចាប់បង្ខំ​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ប្រើប្រាស់​វិធានការ​សមស្រប ដើម្បី​ការពារ​ខ្លួន រាំង​ស្កាត់​អំពើហិង្សា កុំ​ឲ្យ​រីក​រាលដាល និង​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​កម្មករ ដែល​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​។​

 

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បន្តថា កម្លាំង​សមត្ថកិច្ច រងរបួស​ធ្ងន់ និង​ស្រាល​មាន​ចំនួន ៤៧​នាក់ ស្លាប់​ពលរដ្ឋ ១​នាក់ របួសធ្ងន់​ស្រាល ៩​នាក់ ខូចខាត​រថយន្ត ២​គ្រឿង ម៉ូតូ​២ គ្រឿង​របស់​កម្លាំង​សមត្ថកិច្ច ដោយសារ​ការដុត​បំផ្លាញ និង​ធ្វើ​ឲ្យ​បែក​កញ្ចក់​រថយន្ត​អគ្គិភ័យ ២​គ្រឿង​។ អគ្គស្នងការដ្ឋាន​នគ របាល​ជាតិ សូម​​ស​ម្តែង​​ការ​សោក​ស្តាយ​​ជាទីបំផុត​ចំ ពោះ​ហេតុការណ៍ ដែល​បាន​កើតឡើង ហើយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កំពុង​​ចាត់​វិ​ធាន​ការ​​យ៉ាង​សកម្ម ដើម្បី​ស្រាវជ្រាវ ស៊ើបអង្កេត​ទៅតាម​នីតិ​វិធី​៕

Wat 121150 Wat 121151 Wat 121152 Wat 121153 Wat 121154 Wat 121155


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item