Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តសៀមរាប៖បន្ទាប់​ពី​​ប្រ​ទះ​ឃើញស​ព​​ស្ត្រី​​វ័យ​ក្មេង​​ម្នាក់នៅ​ក្នុង​​ព្រៃ​អង្គរដែល​​ត្រូវ​​ជន​​មិន​​ស្គាល់​មុខអា​រ​ក​​សម្លាប់​​យ៉ាងសា​ហាវ​ឃោរ​ឃៅ

ខេត្តសៀមរាប ៖ បន្ទាប់​ពី​​ប្រ​ទះ​ឃើញ ស​ព​​ស្ត្រី​​វ័យ​ក្មេង​​ម្នាក់ នៅ​ក្នុង​​ព្រៃ​អង្គរ ដែល​​ត្រូវ​​ជន​​មិន​​ស្គាល់​មុខ អា​រ​ក​​សម្លាប់​​យ៉ាង សា​ហាវ​ឃោរ​ឃៅ ស​មត្ថ​កិច្ច​អា​វុធ​ហត្ថ​​ខេត្ត​សៀម​រាប បា​ន​ស្រា​វ​ជ្រាវ​​ស្វែង​រក មុខ​​ស​ញ្ញា​ជន​ស​ង្ស័យ ឈាន​ដល់​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាមៗ នៅក្នុង​បន្ទប់​ជួល​ផ្ទះ​២៤ ម៉ោង កាលពី​វេលា​ម៉ោង ១២​និង​៣០ នាទី រសៀល​ក្នុង​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប និង​ម្នាក់ទៀត ខាង​សមត្ថកិច្ច​នគរបាល ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ជា​អ្នក​ឃាត់​។​

​ជនរងគ្រោះ​មានឈ្មោះ ផល សា​វន ហៅ រី​ណា ភេទ​ស្រី អាយុ ២០​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ត្រូវបាន​ប្រទះឃើញ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា នៅ​ចំណុច​ផ្លូវ​ទំនប់​អញ្ចាញ ជិត​កន្លែង​ឆែក​សំបុត្រ ស្ថិតនៅ​ភូមិ​អារក្ស​ស្វាយ សង្កាត់​អង្គរធំ ក្រុង​សៀមរាប​។ រហូតដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ទើប​កម្លាំង​អាវុធហត្ថ បាន​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ឈ្មោះ រ៉េត សុភា​រម្យ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រះ​ដាក ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្ត​សៀម​រា​បើ​

​ឈ្មោះ រ៉េត សុភា​រម្យ គឺជា​ជនដៃដល់ ហើយ​ត្រូវជា​សង្សារ ជាមួយ​ជនរងគ្រោះ ពីព្រោះ​ខ្លួន​បាន​ស្រឡាញ់​ស្រី​ម្នាក់ទៀត ឈ្មោះ មុំ ហៅ​ពិសី អាយុ ២១​ឆ្នាំ ធ្វើការ​នៅ​ភោជនីយដ្ឋាន ជំនោរ​ធម្មជាតិ​។ ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ រស់ ស៊ីណា ហៅ​អា​ស៊ឺ មុខរបរ​រត់​ម៉ូតូឌុប ភេទ​ប្រុស អាយុ ២២ ឆ្នាំ​ជា​អ្នក​រួមគំនិត រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ សមត្ថកិច្ច​ក៏បាន​ដកហូត​បាន វត្ថុតាង​មានកាំបិត​ចិតបន្លែ​ដង​ឈើ​១ ម៉ូតូ​សេ​១២៥ មួយគ្រឿង ពាក់​ស្លាក​លេខ 1O:4883 សៀមរាប ឆ្នាំ​២០១៣ និង​កូនសោរ​មួយចំនួន​។

​ឈ្មោះ រ៉េត សុភា​រម្យ ដែល​ត្រូវជា​សង្សារ​របស់​ឈ្មោះ ផល សា​វន បាន​សារភាពថា ខ្លួន​ពិតជា​បានសម្លាប់ ស្ត្រី​ជា​សង្សារ​ប្រាកដ​មែន ពីព្រោះ​ខ្លួន​បាន​ឲ្យ សង្សារ​ទៅ​ខ្ចីលុយ ពី​ធនាគា​អេស៊ីលីដា ដើម្បី​យកមក​ទិញ​ម៉ូតូ​ជិះ​និង​រត់​ឌុប នៅមុខ​ភោជនីយដ្ឋាន ក្រុង​មាស ក្រែង​បាន​លុយ​និង​គេ ក្រោយមក​ខ្លួន ក៏បាន​បបួល​សង្សារ ទៅ​ហូប​អាហារ​នៅ​ឃ្យូ​ង​យូ ផ្លូវ​៦០ ម៉ែត្រ ហើយក៏​បបួល​សង្សារ ទៅ​ដើរលេង​នៅ​អង្គរ ដោយបាន​ឲ្យ​ឈ្មោះ ស៊ឺ  ចាំ​នៅលើ​ផ្លូវ​ទំនប់​អញ្ចាញ​។​

​ឈ្មោះ រ៉េត សុភា​រម្យ  បាន​សារភាព​ទៀតថា ខ្លួន​ក៏បាន​ជិះ​ម៉ូតូ​ជាមួយ​សង្សារ ចេញ​ទៅដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ដក​កាំបិត​ចិតបន្លែ​ដង​ឈើ​១ មក​ចាប់​សក់​ស្ត្រី​ជា​សង្សារ ទាញ​មក​ក្រោយ​អាករ​សម្លាប់​ភ្លាមៗ ហើយ​ឈ្មោះ ស៊ឺ ជា​អ្នក​ជួយ​ចាប់​រួច ក៏​នាំគ្នា​ជិះ​ម៉ូតូ​ម្នា​ក់មួយ ចេញមក​បាត់​។ លុះ​ស្អែក​ឡើង ក៏ត្រូវ​សមត្ថកិច្ច កងរាជអាវុធហត្ថ ទៅដល់​ផ្ទះជួល​ឃាត់ខ្លួន មក​សួរនាំ​តែម្តង ហើយ​ចំណែក​ឈ្មោះ ស៊ឺ ក៏ត្រូវ​សមត្ថកិច្ច នគរបាល​ឃាត់ខ្លួន មក​សួរនាំ​ផងដែរ​៕

Wat 281113


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item