Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ធំ៖រថ​យន្ត​​កូ​រ៉េ​​ដឹក​​ជីមួយ​គ្រឿង​​​របស់​​ក្រុម​ហ៊ុនស​ញ្ញា​​ក្បាល​​ក្រ​បីបាន​​ដាច់​​កង់​​ខណៈ​​ដែល​​​កំ​ពុង​​បើក​បរនៅ​​ចំ​ណុច​​ភូមិ​​ស្នោរ

​ខេត្តកំពង់ធំ ៖ រថ​យន្ត​​កូ​រ៉េ​​ដឹក​​ជី មួយ​គ្រឿង​​​របស់​​ក្រុម​ហ៊ុន ស​ញ្ញា​​ក្បាល​​ក្រ​បី បាន​​ដាច់​​កង់​​ ខណៈ​​ដែល​​​កំ​ពុង​​បើក​បរ នៅ​​ចំ​ណុច​​ភូមិ​​ស្នោរ ឃុំ​​ត្រ​ពាំង​​ឫ​ស្សី ស្រុក​កំ​ពង់​​ស្វាយ ខេត្ត​កំ​ពង់​ធំ ប​ណ្តា​ល​​ឲ្យ​​បោក​​ក្រ​ឡាប់​​ក​ណ្ដាល​​ថ្នល់ ចាក់​​ជី​​ចោល​​ពេញផ្លូវ កាល​ពី​វេលា ម៉ោង​១១ យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ តែ​មិនមាន​នរណាម្នាក់ ទទួល​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ​។​

 

​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​កូរ៉េ ចំណុះ ៣​តោន​កន្លះ ទ្រុង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​តាកែវ 3A-1369 បាន​ដឹក​ជី របស់​ក្រុមហ៊ុន សញ្ញា​ក្បាល​ក្របី មកដល់​ចំណុចកើតហេតុ ក្នុងស្ថានភាព​ស្ងាត់ បើកបរ​យឺតៗ ក៏​ស្រាប់តែ​រថយន្ត​ដាច់​កង់​ក្រោយ រមៀល​ចេញពី​ទ្រូងផ្លូវ ក្រោយមក​ក៏​ផ្ទុះ​កង់​មួយទៀត​ដែល នៅ​ទន្ទឹមគ្នា​បណ្តាល​ឲ្យ​រថយន្ត បោក​ក្រឡាប់​ទាំង​កំរោល​តែម្តង​។ អ្នកបើកបរ​រថយន្ត ឈ្មោះ សេង អាន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ បឹងកេត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា  ខ្លួន​បាន​ដឹក​ជី​មកពី​ជ្រៃ​ធំ យកមក​ដាក់​ដេប៉ូ​ជី នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

ពេលមកដល់​ចំណុចកើតហេតុ អ្នកបើកបរ​ងងុយដេក​ពេក ប្រុង​ឈប់​រក​កន្លែងដេក​តាម​ផ្លូវ ដោយ​ដឹងថា​មិនអាច​បើក​ទៅមុខទៀត​បាន តែ​មិនទាន់​ទាំង​បាន​ឈប់​ផង ស្រាប់តែ​រថយន្ត​ដាច់​កង់ ក្រឡាប់​ដេក កណ្ដាល​ថ្នល់ នាំ​ឲ្យ​អ្នកបើកបរ គ្រិច​កជើង និង​របកស្បែក​បន្តិច​បន្តួច ហើយ​អាច​ចាត់ទុកថា ជា​សំណាងល្អ ដែល​បងប្អូន​ប្រជាពលរដ្ឋ ចូលដេក​អស់ កុំ​អី​មាន​សោកនាដកម្ម ជាពុំខាន​ឡើយ​៕

Wat 231122


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item