Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តរតនគិរី​៖ដោយ​សារ​​ការ​ធ្វេស​ប្រ​ហែសរបស់​​អ្នក​គ្រប់​គ្រងបាន​ធ្វើ​​ឲ្យ​​អ្នក​ទោស​​ចំ​នួន០៦​​នាក់​​អារ​​ចំរឹង​​បង្អួច​​ពន្ធ​នា​គារ​​ខេត្ត​រត​ន​គិរីរត់​គេច​ខ្លួន​​ដោយ​សុ​វត្ថិ​ភាព

​ខេត្តរតនគិរី​ ៖ ដោយ​សារ​​ការ​ធ្វេស​ប្រ​ហែស របស់​​អ្នក​គ្រប់​គ្រង បាន​ធ្វើ​​ឲ្យ​​អ្នក​ទោស​​ចំ​នួន ០៦​​នាក់ ​​អារ​​ចំរឹង​​បង្អួច​​ពន្ធ​នា​គារ​​ខេត្ត​រត​ន​គិរី រត់​គេច​ខ្លួន​​ដោយ​សុ​វត្ថិ​ភាព កាល​ពី​​ម៉ោង ៣​​និង​​៣០ នា​ទី​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​​២០១៣ ប៉ុន្តែ​អ្នកទោស​ម្នាក់ ត្រូវបាន​ ​អនុរក្ស​ពន្ធនាគារ​តាម​ចាប់ខ្លួន បាន​វិញ​ក្រៅពីនោះ​មិនដឹងថា រត់​ដល់​ទីណា​ទេ ហើយ​​មុន​ពេលធ្វើ​សកម្មភាព អារ​ចំរឹង​បង្អួច​រត់គេចខ្លួន ក្រុម​អ្នកទោស​ទាំងនោះ បាន​ឈ្លោះប្រកែក​គ្នា ប៉ុន្តែ​ពុំមាន​អំពើហិង្សា ណាមួយ​ធ្ងន់ធ្ងរ​នោះទេ​។

 

សូម​រំលឹ​ក​ថា លោក ងិន ណែល ​ប្រ​ធាន​ពន្ឋ​នា​គារ​​ខេត្ត​រតន​គិរី ​មាន​ការ​ធ្វេស​ប្រ​ហែស គ្រប់​គ្រង​ការ​ងារ​មិន​បាន​ល្អ កេង​ប្រវ័ញ្ច​របបអ្នក​ទោស ហើយ​កន្លង​មក​ក៏​មាន​ករណី អ្នក​ទោស​​ប្រើ​​ប្រាស់​​គ្រឿង​​ញៀន​ផង​ដែរ។ សូ​ម្បី​តែ​មន្ត្រី​មួយ​ចំ​នួន​ ក៏​មិន​ពេញ​ចិត្ត​ចំ​ពោះ ការ​គ្រប់​គ្រង​ដឹក​នាំ​ដ៏​អ​ស​កម្ម របស់​លោក ងិន ណែ​ល ផងដែរ ប៉ុន្តែ​លោក គុយ ប៊ុន​សន ជា​អគ្គ​នា​យក​ពន្ធ​នា​គារ​ក្រ​សួង​មហា​ផ្ទៃ ចេះ​តែ​អោប​ក្រ​សោប​លោក ងិន ណែល ដោយ​​សារ​​តែ​មាន​ទំ​នា​ក់​ទំ​នង​ពិសេស​អ្វី​ម៉្យាង​ហើយ​មើល​ទៅ។
​

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​អ្នកទោស​ទាំង ៦​នាក់ ដែល​រត់គេចខ្លួន​នោះ មាន​អ្នកទោស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​មកវិញ សមត្ថកិច្ច​បានបញ្ជាក់​ថា អ្នកទោស​ចំនួន ៦​នាក់ បាន​ប្រើ​រណា​អារ​ចំរឹង​ដែក ហើយ​លួច​រត់គេចខ្លួន​នោះ មាន​ម្នាក់​ជា​ជនដៃដល់ បាញ់សម្លាប់​ថៅកែ​ចម្ការកៅស៊ូ យ៉ាង​សាហាវ​មានឈ្មោះ សុខ ណា ហៅ ខ្នា និង  ៥​នាក់​ទៀត ជាប់ចោទ​ពីបទ​រំលោភ និង​ចោរកម្ម​។ ប៉ុន្តែ​ក្រុម​សមត្ថកិច្ច បាន​តាម​ប្រកិត​ពីក្រោយ ក៏​ចាប់ខ្លួនបាន​អ្នកទោស​ម្នាក់ ជាប់ចោទ​ពីបទ​រំលោភ​ត្រឡប់មកវិញ បន្ទាប់ពី​ពួកគេ​ស្វែងរក​កន្លែង ដើម្បី​គេចខ្លួន​ពី​ការ​តាម​ចាប់ របស់​អាជ្ញាធរ​។

 

​ពិរុទ្ធជន​ទាំង ៦​នាក់​នោះ​មាន​ទី​១. ឈ្មោះ នៅ សុខ​ណា ហៅ ខ្នា ប្រព្រឹត្ត​អំពើ​មនុស្សឃាត ទី​២. ឈ្មោះ ធ្វើ​ន ទន់ ប្រ​ព្រឹត្ត​​អំ​ពើ​ចោរ​កម្ម ទី​៣. ឈ្មោះ វ៉ាន់ វិ​ចិត្រ ប្រព្រឹត្ត​អំពើ​គ្រឿងញៀន​, ទី​៤. ឈ្មោះ ធុំ ឃូ ហៅ ដាំ ផន ប្រព្រឹត្ត​អំពើចោរកម្ម​, ទី​៥. ឈ្មោះ ថៃ រិ​ទ្ធ ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស់ តែ​ជន​ម្នាក់នេះ​ត្រូវបាន​ចាប់ខ្លួន​ត្រឡប់មកវិញ​។ និង​ទី​៦. ឈ្មោះ គឹម បូរ៉ាន់ ប្រ​ព្រឹត្ត​​អំ​ពើ​​គ្រឿង​ញៀន។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​តុលាការ​បា​ន​ចុះ​ស៊ើបអង្កេត និង​សួរនាំ​ជន​ដែល​ចាប់បាន​មកវិញ អំពី​ការ​ហែក​គុក​រត់គេចខ្លួន​នោះ​ផងដែរ​៕

Wat 10111 Wat 10112
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item