Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ជា​ តារា​ នាយទាហានជាន់ខ្ពស់​ អត្តលេខ​០០០១៨៣​ និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នកលេង​ Facebook​ ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ថា​ មានការ​ពាក់ព័ន្ធ​ក្នុង​ល្បែង​ស្នេហា​ត្រីកោណ​ជាមួយ​តារា​សម្តែង​ជើង​ចាស់​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ទើប​នាំ​ឲ្យ​តារា​សម្តែង​រូប​នេះ​ដាច់​ចិត្ត​ដាក់​ពាក្យសុំ​លែងលះ​ប្តី​កម្សត់កម្រ​ គឺ​លោក​ យុ​ត្ថា​រ៉ា​ ឆា​នី​ ទៅ​តុលាការ​ ទោះបី​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ចេញ​មុខ​បកស្រាយ​បដិសេធ​នឹង​ព័ត៌មាន​នេះ​ក៏​ដោយ​ ។​ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ជា​ តារា​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ បាន​ប្រើប្រាស់​រថយន្ត​ទំនើប​ម៉ាក​ Lexus​ 570​ ពាក់​ស្លាក​លេខ​ប្រភេទ​ខេមរភូមិន្ទ​ខុសច្បាប់​ទៀត​ផង​ ។​

​ជុំវិញ​ព័ត៌មាន​ដែល​ថា​ នាយ​ឧត្តមសេនីយ៍​ ជា​ តារា​ មាន​សម្ព័ន្ធ​ស្នេហា​ត្រីកោណ​ជាមួយ​តារា​សម្តែង​ និង​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​"​សមាគម​ជុំ​មិត្ត​"​ នៃ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ នោះ​ ត្រូវ​បាន​អ្នក​នាង​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ប្រកាស​បដិសេធ​ ប៉ុន្តែ​មជ្ឈដ្ឋាន​អ្នកលេង​ Facebook​ មិន​បាន​ជឿ​ទៅ​លើ​ការ​បកស្រាយ​របស់​អ្នក​នាង​ទេ​ ។​ ផ្ទុយ​ទៅ​វិញ​ មាន​អ្នកលេង​ Facebook​ ខ្លះ​ថែម​ទាំង​បាន​បញ្ជាក់​ទៀត​ថា​ អ្នក​នាង​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ពិតជា​មាន​ស្នេហា​ត្រីកោណ​ជាមួយ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​៤​ម្នាក់​តាំងពី​២-៣​ឆ្នាំ​មុន​មក​ម្ល៉េះ​ប្រាកដ​មែន​ តែ​មិនមែន​ជាមួយ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ពោះម៉ាយ​កូន​២​ ជា​ តារា​ ឡើយ​ ។​

​មជ្ឈដ្ឋាន​អ្នកលេង​បណ្តាញ​សង្គម​ Facebook​ មួយ​ចំនួន​ទៀត​បាន​លើកយក​ការ​ប្រើប្រាស់​រថយន្ត​ទំនើប​ម៉ាក​ Lexus​ 570​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 01.2-3871​ មួយ​គ្រឿង​ មក​ភ្ជាប់​នឹង​រឿងរ៉ាវ​ស្នេហា​ត្រីកោណ​រវាង​នាយ​ឧត្តមសេនីយ៍​ ជា​ តារា​ ជាមួយ​អ្នក​នាង​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ហើយ​បាន​បង្ហោះ​ពេញ​ Facebook​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ និង​ប្រកាស​លេខ​០៦៤/២០០៩​ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០០៩​ របស់​ក្រសួងការពារជាតិ​ គឺ​ប្រសិនបើ​រថយន្ត​ទំនើប​ម៉ាក​ Lexus​ 570​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 01.2-3871​ នោះ​ ត្រូវ​បាន​ប្រើប្រាស់​ដោយ​នាយ​ឧត្តមសេនីយ៍​ ជា​ តារា​ មាន​ន័យ​ថា​ ជា​ការ​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ខុសច្បាប់​ ពីព្រោះ​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ជា​រថយន្ត​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងការពារជាតិ​ សម្រាប់​ដឹក​ជញ្ជូន​សម្ភារៈ​ទ័ព​ ឬ​ដឹក​ជញ្ជូន​កងទ័ព​ក្នុង​ការងារ​ការពារ​ជាតិ​ ដែល​ត្រូវ​លាប​ពណ៌​ត្រេ​អ៊ី​ ឬ​ប៉ា​រ៉ា​ ព្រមទាំង​សរសេរ​អក្សរ​ឡា​តាំង​ថា​ RCAF​ នៅ​នឹង​តួ​រថយន្ត​ទៀត​ផង​ ។​ ប៉ុន្តែ​រថយន្ត​ទំនើប​ម៉ាក​ Lexus​ 570​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 01.2-3871​ នេះ​មិន​មាន​លាប​ពណ៌​ត្រេ​អ៊ី​ ឬ​ប៉ា​រ៉ា​អ្វី​ឡើយ​ គឺ​មាន​តែ​ពណ៌​ខ្មៅ​ ដែល​ជា​ការ​រំលោភ​បំពាន​ទៅ​នឹង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ និង​ប្រកាស​របស់​ក្រសួងការពារជាតិ​ ។​

​ដូច្នេះ​ ការ​ប្រើប្រាស់​រថយន្ត​ទំនើប​ម៉ាក​ Lexus​ 570​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 01.2-3871​ ទោះ​ដោយ​នាយ​ឧត្តមសេនីយ៍​យោធា​ ជា​ តារា​ ក្តី​ ទោះ​ដោយ​តារា​សម្តែង​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ក្តី​ គឺជា​ការ​ខុសច្បាប់​ ដែល​រំលោភ​បំពាន​លើ​អនុក្រឹត្យ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជា​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ និង​ជា​បុរស​ខ្លាំង​របស់​កម្ពុជា​ និង​ប្រកាស​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ៕​

Chea-Dara-2


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item